
ម្ចាស់ឆ្នាំ ៤ ហត់ប៉ុណ្ណាក៏មិនចេះត្អូញ ស៊ូតាំងពី ០ ដល់ ១០ ទីបញ្ចប់អាចក្លាយជាអ្នកមាន
តាមការគន់គូរនៃក្បួនហោរាសាស្រ្ត ក្នុងចំណោមឆ្នាំទាំង ១២ បានសង្កេតឃើញម្ចាស់ឆ្នាំទាំង ៤ ខាងក្រោម មិនថាជាបុរស ឬស្រ្តី រមែងអាចទទួលបានភាពមានបានដោយស្ងាត់ៗ ហើយពួកគេខិតខំណាស់ ហែលកាត់តាំងពីចំណុច ០ ដល់ ១០ រួចឆ្លងភាពនឿយហត់ប៉ុណ្ណា ក៏មិនសូវចេះត្អូញត្អែរនោះដែរ៖ អ្នកកើតឆ្នាំឆ្លូវ – គោ រមែងជាមនុស្សមានភាពឧស្សាហ៍ព្យាយាម មានចរិតស្ងប់ស្ងាត់ ពួកគេមិនសូវពូកែបញ្ចេញអារម្មណ៍ Drama នៅកន្លែងធ្វើការ ឬរកស៊ីទេ តែធ្វើអ្វីមួយ គឺបានដាក់ឆន្ទៈខ្ពស់ ហើយផ្តោតលើការងារនោះ ឲ្យចេញជាលទ្ធផលល្អបំផុតតាមដែលអាចធ្វើទៅបាន។ ទៀតសោត គេក៏មិនខ្ជះខ្ជាយពេលវេលាលើរឿងរ៉ាវឥតប្រយោជន៍ច្រើនដែរ ពោលមិនសូវចេះចាយពេលទៅជជែកគ្នាលេង…




















