សប្ដាហ៍​ថ្មី ២២-២៨ សីហា ម្ចាស់​ឆ្នាំ ៣ រាសី​ខ្ពស់​ត្រដែត ហែក​អស់​គ្រោះ គោះ​មក​វិញ​តែ​សំណាង

Trrt
ការផ្សាយពាណិជ្ជកម្ម

សប្ដាហ៍​ថ្មី នៃ​ខែ​សីហា រាប់​ចាប់​ពី​ថ្ងៃ​ទី ២២ ដល់ ២៨ ខាង​មុខ អ្នក​កើត​ឆ្នាំ ៣ នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត​ល្អ​ជាង​ឆ្នាំ​ដទៃ។ តើ​មាន​ឆ្នាំ​របស់​អ្នក​ដែរ​ឬ​ទេ តុះ​ទៅ​ផ្ទៀងផ្ទាត់​មើល​ទាំង​អស់​គ្នា៖

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រមែង​ជា​មនុស្ស​មាន​ការ​ខិតខំ​ប្រឹងប្រែង ពេញចិត្ត​ការ​រស់នៅ​ក្នុង​ជីវិត​បែប​សាមញ្ញ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ក៏​ជា​មនុស្ស​ដែល​គួរ​ឲ្យ​ទុក​ចិត្ត និយាយ​អ្វី​គឺ​ធ្វើ​ហ្នឹង បើ​ធ្វើ​មិន​បាន គឺ​មិន​ងាយ​បោះបង់​ឡើយ។

ក្នុង​រយៈ​ពេល ៧ ថ្ងៃខាងមុខ នៃ​សប្តាហ៍​ថ្មីនេះ ជោគជតារាសី​របស់​ម្ចាស់​ឆ្នាំឆ្លូវ នឹង​ឡើង​ខ្ពស់ អាច​ទទួល​ដំណឹង​ល្អ នៅ​ផ្លូវ​ខាង​មុខ។ វាសនា​របស់​បុគ្គល​នេះ នឹង​អាច​កើប​លុយ​ធំ​ចូល​ផ្ទះ រី​ឯ​អ្នក​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​ក្រុម​គ្រួសារ ក៏​ហៀប​នឹង​បាន​ដំណឹង​ល្អ​មក​ចែក​ដល់​សមាជិក​ផង​ដែរ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​មមី – សេះ

២
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ដែល​តែង​មាន​អាកប្បកិរិយា​ទន់ភ្លន់ មិន​ឆ្មើងឆ្មៃ ដឹង​ចាស់​ទុំ ដឹង​រាក់​ជ្រៅ មិន​ងាយ​បង្ក​កំហុស​ឡើយ​ក្នុង​ជីវិត។ មនុស្ស​នេះ មិន​ចូលចិត្ត​នឹង​បង្ក​ជម្លោះ​ជាមួយ​អ្នក​ដទៃ ហើយ​ក៏​មិន​សូវ​ខ្វល់​នឹង​ពាក្យពេចន៍​មនុស្ស​ក្បែរ​ខ្លួន​ច្រើន​ពេក​ដែរ បើ​ល្អ​ក៏​ស្តាប់​យក តែ​បើ​អាក្រក់ ក៏​ផាត់​ចេញ​ឆ្ងាយ។

ការផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈ​ពេល ៧ ថ្ងៃខាងមុខ រាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ ឆ្នាំ​មមី នឹង​ផ្ទុះ​សំណាង​ធំ ដូច​ត្រូវ​ឆ្នោត​រង្វាន់​ប្រាក់​លាន នាំ​ឲ្យ​ទ្រព្យសម្បត្តិ​កើន​ឡើង​ខ្លាំង។ អ្នក​ក៏​មាន​លទ្ធភាព​អាច​រក​ត្រឹម ៧ ​ថ្ងៃ ប្រហែល​នឹង​មនុស្ស​ធម្មតា​រក​មួយ​ខែ។ តែ​យ៉ាង​ណា​សូម​ប្រយ័ត្ន​បញ្ហា​សុខភាព​ផង ដោយ​ពួក​គេ​ក៏​ប្រឈម​នឹង​អាច​មាន​ជំងឺ​ឈឺថ្កាត់​បន្តិចបន្តួច​ក្នុង​ពេលវេលា​នេះ។

អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ដែល​មិន​ខ្វះ​កម្លាំង ជា​មនុស្ស​ក្លាហាន រឹងមាំ ស្វាហាប់ រួច​ក៏​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​ក្នុង​ជីវិត​ផង​ដែរ។ អរគុណ​ចំពោះ​ពេលវេលា​ខិតខំ​កន្លង​មក តាំង​ពី​ដើម​ខែ ឥឡូវ​អាច​មក​ប៉ះប៉ូវ​កើត​ជា​លាភ​ធំ នៅ​ចុង​ខែ ជា​ពិសេស​កើត​ឡើង​នៅ​ថ្ងៃ​ទី ២២-២៨ សីហា។

ជា​ពេលវេលា​រំភើប​សម្រាប់​ម្ចាស់​ឆ្នាំ​រកា​ទាំង​ឡាយ បើ​ជា​និស្សិត អ្នក​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រលង​នានា បើ​ជា​អ្នក​បំពេញ​ការងារ នោះ​នឹង​បាន​ឡើង​ឋានៈ ហើយ​បើ​ជា​អ្នក​រកស៊ី​ប្រាក់កាស នោះ​ក៏​នឹង​ហូរ​ចូល ដូច​គេ​ខ្ជាក់​ឲ្យ៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម