បុរសដែលមានភរិយា មាន ១ ក្នុងចំណោម ៥ ចំណុចខាងក្រោម គឺរាប់បានថាអ្នកជាបុរសសំណាងហើយ ព្រោះតាមក្បួននរវិទ្យា នារីនោះគឺជានារីនាំលាភ លើកយីអ៊ុនឲ្យគ្រួសារជួបតែភាពរុងរឿងពេញមួយជីវិត៖
៥) ត្រគាកធំ

ស្រ្តីដែលមានត្រគាកធំ គឺជានារីដែលរមែងមានសណ្តានចិត្តល្អនិងជាអ្នកមាន ហើយដំណើរជីវិតរបស់នាង តែងតែរលូនទៅមុខជានិច្ច។
លើសពីនេះនាងមានសមត្ថភាពអាចបង្កើតលុយជាច្រើន ហើយក៏យល់ពីវិធីផ្គាប់ចិត្តស្វាមី រួចក៏រមែងបង្កើតបាននូវកូនដ៏ស្រស់ស្អាត និងឈ្លាសវៃផងដែរ។
ដោយឡែកក៏ជួយដល់សុខភាពបេះដូង និងជំងឺទឹកនោមផ្អែម នេះបើយោងតាមក្រុមអ្នកស្រាវជ្រាវនៅសាលាវេជ្ជសាស្ត្រ Harvard បានឲ្យដឹងថាជាតិខ្លាញ់ នៅក្រោមស្បែកត្រគាកនិងភ្លៅរបស់ស្ត្រី អាចការពារពួកគេប្រឆាំងនឹងបញ្ហាសុខភាពដូចជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។
ហើយបើនិយាយអំពីការស្លៀកពាក់វិញ មិនថាសំលៀកបំពាក់បែបណាឡើយ ក៏គ្មានពាក្យថាមិនសម សម្រាប់អ្នកមានត្រគាកធំនេះ រួចជាពិសេសគឺស្លៀកខោវប៊យតែម្ដង។
៤) ប្រអប់ជើងធំ

ស្រ្តីដែលមានប្រអប់ជើងធំ ច្រើនជាមនុស្សដែលមិនចេះគេងប្រវាញ់អ្នកដទៃ ហើយចេះជួយគេក្នុងគ្រាលំបាក ពោលរមែងទទួលបានការគោរពស្រលាញ់ជានិច្ចពីមនុស្សជុំវិញខ្លួន។
ស្រ្តីនេះក្រោយអាយុ ៣០ ឆ្នាំឡើងទៅ ងាយនឹងកសាងអាជីពបានជោគជ័យយ៉ាងឆាប់រហ័ស ហើយចេះមើលថែទុក្ខធុរៈក្នុងគ្រួសារ មើលថែប្តីនិងកូនបានល្អ។ គួបផ្សំនឹងភាពឈ្លាសវៃរបស់នាងពីកំណើតផងនោះ គឺរមែងជួយប្តីឆ្លងផុតគ្រាលំបាកជាបន្តបន្ទាប់ ដូច្នេះបុរសណាបាននាងជាគូ គឺរាប់ថាសំណាងផុតលេខហើយ។
៣) ច្រមុះធំ
ស្រ្តីដែលមានច្រមុះធំ រមែងមានទ្រព្យសម្បត្តិនិងសំណាងពីកំណើត ហើយទៅណាមកណា ដូចបានទទួលពរជ័យគ្រប់ទីកន្លែង និងត្រូវបានគេតាមជួយជាប់ជានិច្ច។ បុគ្គលនេះ មានជំនាញជាអ្នកដឹកនាំ ដូច្នេះអាជីពការងារ និងការរកស៊ីរបស់នាង គឺរមែងទទួលបានផលរីកចម្រើនល្អទៅថ្ងៃមុខ។
ជារួមឲ្យតែស្រ្តីណាដែលមានច្រមុះខ្ពស់ ត្រង់ និងសាច់ច្រមុះពេញ នោះជាសញ្ញានៃមនុស្សដែលមានលក្ខណៈពិសេសខាងលុយកាក់។ ភាគច្រើននៃស្ត្រីទាំងនេះ មានភាពស្មោះត្រង់ ចិត្តល្អ មានការតាំងចិត្តខ្ពស់ ក្លាហាន មានទំនួលខុសត្រូវខ្ពស់ចំពោះមនុស្សគ្រប់គ្នានៅជុំវិញ និងការងាររបស់ខ្លួន។
២) ស្មាបើកធំទូលាយ

ស្រ្តីដែលមានស្មាបើកធំទូលាយល្អ រមែងជាមនុស្សដែលគួរឲ្យទុកចិត្ត ហើយប្រៀបដូចជាសរសរយ៉ាងរឹងមាំមួយក្នុងគ្រួសារ។ ដ្បិតសម្រស់នាងមិនជាស្អាតដាច់គេ តែនាងឈ្លាសវៃណាស់ ក្នុងការសម្រេចរឿងមួយចំនួន ដែលមនុស្សទូទៅមិនអាចធ្វើបាន។
មិនត្រឹមតែលេចធ្លោខ្លាំងលើផ្នែកសម្រស់ទេ ប៉ុន្តែគ្រួសារណាដែលមានវត្តមានរបស់នាង ផ្ទះនោះក៏នឹងពោរពេញដោយសំណាងបរិបូរ។
១) ភ្លៅធំ
ស្រ្តីដែលមានភ្លៅធំ ច្រើនតែមានភាពឈ្លាសវៃ ស្វាហាប់និងរហ័ស ហើយមានជំនាញក្នុងការមើលថែរក្សាគ្រួសារ ហើយជួយស្វាមីឲ្យអភិវឌ្ឍជោគជ័យក្នុងអាជីព។ នាងក៏ពូកែខាងរក និងសន្សំទុកណាស់ដែរ។
មនុស្សទាំងនេះ រមែងមានក្តីសុខក្នុងចិត្តតាំងតែពី ក្មេង ហើយចូលដល់វ័យកណ្តាល ឬក្រោយនោះ ពួកគេនឹងកាន់តែមានជីវិតពេញលេញ ហើយរីករាយជាងមុនបន្ថែមទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

