
ផ្កាកុលាបទី១
ប្រសិនបើអ្នករើសយកផ្កាកុលាបទី១ អ្នកគឺជាមនុស្សដែលមានចិត្តសប្បុរស និងមានមេត្តាធម៌ ហើយបទពិសោធន៍ជីវិតគឺជាកំណប់ទ្រព្យដ៏មានតម្លៃបំផុតរបស់អ្នក។ លុយកាក់ និងសម្ភារៈនិយមមិនមានជាស្នូលនៃសេចក្តីសុខក្នុងជីវិតរបស់អ្នកទេ។ អ្នកតែងតែត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរថ្មី ជំពូកថ្មីក្នុងជីវិតរបស់អ្នក ឬក្រុមមនុស្សថ្មី ដែលនឹងជួយអ្នកឱ្យរីកចម្រើន និងកែលម្អខ្លួនអ្នកឱ្យកាន់តែប្រសើរឡើងមួយកម្រិតទៀត។
ផ្កាកុលាបទី២
ប្រសិនបើអ្នករើសយកផ្កាកុលាបទី២ អ្នកគឺជាមនុស្សដែលមានគំនិតច្នៃប្រឌិត និងបើកចិត្តទទួលយកគំនិតថ្មីៗ។ អ្នកចូលចិត្តលេងសើច និងបង្កភាពសប្បាយរីករាយជាមួយមិត្តភក្តិនិងមនុស្សជាទីស្រលាញ់របស់អ្នក។ អ្នកឱ្យតម្លៃទៅលើសុភមង្គលនិងតែងចំណាយពេលរបស់អ្នកស្វែងរកសេចក្តីសុខសម្រាប់ខ្លួនឯងនិងផ្តល់ទៅឱ្យអ្នកដ៏ទៃ។
ផ្កាកុលាបទី៣
ប្រសិនបើអ្នករើសយកផ្កាកុលាបទី៣ អ្នកគឺជាមនុស្សដែលមានបុគ្គលិកលក្ខណៈរីករាយ និងគួរឱ្យស្រលាញ់។ អ្នកចូលចិត្តធ្វើដំណើរ និងរុករកកន្លែងថ្មីៗ ចូលចិត្តរៀនអ្វីថ្មីៗនៅលើដំណើរជីវិតរបស់អ្នក។ អ្នកគឺជាមិត្តដ៏អស្ចារ្យ និងជាទីទុកចិត្ត ហើយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកដឹងថា ពួកគេតែងតែអាចពឹងផ្អែកលើអ្នកសម្រាប់ដំបូន្មាន និងភាពកក់ក្តៅ។
ផ្កាកុលាបទី៤
ប្រសិនបើអ្នករើសយកផ្កាកុលាបទី៤ អ្នកគឺជាមនុស្សដែលប្រើអារម្មណ៍ច្រើន ពោរពេញទៅដោយសេចក្តីស្រឡាញ់ និងមានសេចក្តីសប្បុរសសម្រាប់អ្នកជុំវិញខ្លួន។ អ្នកតែងយកចិត្តទុកដាក់ចំពោះមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក ហើយអ្នកក៏ចូលចិត្តនៅជាមួយសត្វចិញ្ចឹមគ្រប់ប្រភេទ ព្រោះអ្នកចាត់ទុកថាវាជាផ្នែកមួយនៃគ្រួសាររបស់អ្នកផងដែរ។ មិត្តរបស់អ្នកស្រលាញ់អ្នក ព្រោះអ្នកតែងពាំនាំភាពសប្បាយរីករាយគ្រប់ទីកន្លែងដែលអ្នកទៅដល់៕

