សម្រាប់បុគ្គលដែលមានប្រជ្រុយ ១ ក្នុងចំណោមប្រជ្រុយទាំង ៥ ដូចបង្ហាញខាងក្រោម លើរាងកាយរបស់ពួកគេ នោះគឺជាប្រជ្រុយល្អ ដែលអាចនាំលាភសំណាងដល់ពួកគេ ហើយអាចជួយឲ្យជីវិតល្អប្រសើរនៅពេលខាងមុខ និងមានគេតាមជ្រោមជ្រែងច្រើន៖
១) ប្រជ្រុយនៅលើច្រមុះ

បើបានច្រមុះធំ ខ្ទង់ខ្ពស់ ហើយមានប្រជ្រុយទៀតនោះ តាមនរវិទ្យាគឺពេញទំហឹងហើយនៃលាភសំណាង ពោលកម្រនឹងមានមនុស្សបែបនេះខ្លាំងណាស់។ ប្រភពនៃប្រាក់ចំណូលរបស់ពួកគេ ក៏មានច្រើន ហើយរមែងធ្វើឲ្យអ្នកជុំវិញច្រណែនចង់បានជីវិតដូចពួកគេជារឿយៗ។ ចូលដល់វ័យកណ្ដាល ៣៥-៤០ ឆ្នាំជាង អ្នកមានប្រជ្រុយលើច្រមុះ នឹងកាន់តែសាយទ្រព្យច្រើន។
២) ប្រជ្រុយនៅសៀតផ្កា

ជាមនុស្សដែលមានសមត្ថភាពភាពជាអ្នកដឹកនាំពិត និងអាចអភិវឌ្ឍខ្លួនឯងឲ្យទទួលបានភាព រីកចម្រើន។ ពួកគេរមែងជោគជ័យតាំងពីនៅវ័យក្មេង ហើយមានឆន្ទៈចង់ក្លាយជាអ្នកមាន មិនចេះនៅស្ងៀម ខ្ជិលច្រអូសឡើយ។
មិនត្រឹមតែប៉ុណ្ណឹងទេ មនុស្សមានប្រជ្រុយនៅសៀតផ្កានេះ រមែងមានលុយចាយពេញដៃ តែមិនពឹងលើសំណាងទាំងស្រុងឡើយ តែដោយសារពួកគេខិតខំតាំងពីដើមមក។ នៅជីវិតអាពាហ៍ពិពាហ៍ពួកគេតែងតែមានក្តីសុខ និងសុភមង្គលដ៏ពេញលេញ។
៣) ប្រជ្រុយនៅលើចង្កា

ជាកន្លែងរក្សាទ្រព្យ កន្លែងប្រមូលពរជ័យ ហើយបើអ្នកមានប្រជ្រុយនៅតំបន់ចង្កា គឺល្អបំផុតហើយ។ ជាពិសេសក្នុងជីវិតគូ អ្នកនឹងកាន់តែទទួលបានភាពរុងរឿង ប្រពន្ធជួយលើកតម្កើងប្តី ប្តីជួយលើកមុខប្រពន្ធ កាន់តែជោគជ័យជាងជីវិតនៅលាវ។
២) ប្រជ្រុយលើមេដៃ

ប្រសិនអ្នកមានប្រជ្រុយនៅលើមេដៃ នោះមានន័យថាអ្នកជាមនុស្សមានសមត្ថភាពលេចធ្លោ និងសំណាងជាងមនុស្សធម្មតាទូទៅ។ ពួកគេនេះ រមែងដឹងពីវិធីបង្កើតទ្រព្យ ហើយបើសួរថារំលេចចេញមកពីណា គឺអាចថាពីធម្មជាតិជាអ្នកផ្តល់ឲ្យផ្ទាល់តែម្តង។
មនុស្សនេះប្រសព្វខ្លាំងណាស់ តែក៏ជាមនុស្សដែលហ៊ានលះបង់ខ្លាំងណាស់ដែរ។ តែប្រសិនពួកគេជួបការលំបាកខ្លាំងណាមួយ ក៏រមែងមានគេតាមជួយជ្រោមជ្រែងជានិច្ច មិនឲ្យរ៉ាប់រងបញ្ហានោះតែម្នាក់ឯឡើយ។
១) ប្រជ្រុយលើត្របកភ្នែក

ក្រោមចិញ្ចើម និងលើកែវភ្នែក ដែលជាតំបន់ត្របកភ្នែក បើអ្នកមានដុះប្រជ្រុយនៅលើនោះ អ្នករមែងជាមនុស្សដែលសល់កេរមរតកច្រើនពីដូនតា។ ជីវិតរបស់ពួកគេមិនសូវខំប្រឹងច្រើន ក៏អាចមានបានសល់ទ្រព្យល្មមនឹងមួយរស់ស្រួលដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

