តាមរយៈសន្លឹកបៀរទាំង ៣ ដូចបង្ហាញក្នុងរូប តើអ្នកចាប់អារម្មណ៍នឹងជ្រើសយកសន្លឹកណាមួយ? ជាមួយនឹងចម្លើយរបស់អ្នក អាចបង្ហាញឲ្យអ្នកដឹង ថានៅរយៈពេល ៧ ថ្ងៃបន្ទាប់ មុនបិទទំព័រខែសីហា ជីវិតអ្នកនឹងត្រូវជួបរឿងបែបណាខ្លះ តុះទៅផ្ទៀងផ្ទាត់នៅខាងក្រោម៖
សន្លឹកបៀរទី ១

ត្រូវចាំថា ប្រសិនអ្នកចង់សម្រេចការងារធំ អ្នកត្រូវរៀនដាក់ចិត្តមើលឃើញគ្រប់ជ្រុងល្អិតល្អន់ទាំងអស់។ បរាជ័យកន្លងមក ក៏ដោយសារអ្នកចន្លោះប្រហោងនៃចំណុចចាប់ផ្តើមតូចៗពីដំបូងនោះហើយ។
ពេលខាងមុខ វាដូចជាមានជំនួយការផ្លូវចិត្ត មកប្រែការគិត ផ្លាស់ប្តូរការយល់ឃើញ នាំឲ្យអ្នកទទួលបានជោគជ័យក្នុងអាជីពការងារ ការរកស៊ី ហើយក៏មានកាដូខ្លះកើតឡើងសម្រាប់ខ្លួនឯងផងដែរ៕
សន្លឹកបៀរទី ២

សុបិន្តមួយក្នុងចំណោមសុបិន្តជាច្រើនរបស់អ្នក នឹងក្លាយជាការពិត ដូចវេទមន្តគេជប់។ គ្រាន់តែរក្សាភាពស្ងៀមស្ងាត់ ពេលបានអ្វីដែលចេញមកពីលាភសំណាង ក៏កុំបើកចំហខ្លាំងពេក ព្រោះមិនប្រាកដថាមនុស្សរាល់គ្នានៅក្បែរអ្នក គេរីករាយនឹងឃើញអ្នកជោគជ័យ មានបាននោះទេ។
សន្លឹកបៀរទី ៣

មិនថាការបោះជំហានធំ ឬតូច នៅពេលឆាប់ៗខាងមុខ អ្នកនឹងឃើញផ្លែផ្កាកើតជាជោគជ័យ។ អំណាចថាមពលទាំងឡាយនឹងប្រមូលផ្ដុំមកនៅក្បែរខ្លួនអ្នក ដោយនឹងមានគេគោរពស្រលាញ់ច្រើន ពោលហាក់ដូចមានអ្វីទាក់ទាញឲ្យគេមកដើរតាមអ្នកជាច្រើននៅពេលខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

