នៅរយៈពេល ៧ ថ្ងៃចុងក្រោយនៃខែសីហា ដែលរាប់ចំថ្ងៃទី ២៥ ដល់ ៣១ ដំណាច់ខែ តាមចិនសែទស្សន៍ទាយឃើញជោគជតារាសីម្ចាស់ឆ្នាំ ៣ ដូចឡើងដល់កំពូលភ្នំមាសភ្នំប្រាក់ បានទេវតាខ្ជាក់មកវិញដោយសំណាយជុំទិស៖
អ្នកកើតឆ្នាំជូត – កណ្តុរ

ម្ចាស់ឆ្នាំជូត រូតរះចាំទទួលយកលាភ យកសំណាង នៅ ៧ ថ្ងៃដូចបង្ហើបខាងលើ ដោយអតីតកាលបើទោះបីហែលកាត់រឿងរ៉ាវលំបាកយ៉ាងណា ក៏នឹងរសាត់បាត់អស់ត្រឹមពេលខាងមុខ។ វាដូចជាចេតនារបស់វិញ្ញាណល្អ ចង់តបស្នងនូវផលបុណ្យដែលអ្នកបានសាងកន្លងមក។
អ្នកនឹងអាចជួបរឿងល្អ ជួបមនុស្សល្អៗ ដោយចៃដន្យ ហើយត្រូវបានគេណែនាំ ត្រួសត្រាយឲ្យអ្នកឆ្ពោះទៅដំណើរប្រសើរ ទាំងអាជីពការងារនិងការរកស៊ី។ រីឯទំនាក់ទំនងស្នេហា ដែលធ្លាប់មានភាពរកាំរកូស ក៏នឹងបានស្នាមញញឹមសុភមង្គលចូលត្រលប់មកវិញផងដែរ។
អ្នកកើតឆ្នាំមមី – សេះ

នឹងទទួលបានពរជ័យពីឋានសួគ៌ លើសពីនេះ បូកផ្សំនឹងការខិតខំរបស់អ្នកស្រាប់ផង សំណាងគុណជា ១០ នឹងចូលមកដល់នាពេលខាងមុខ។ អ្នកដូចប្រទះត្រូវឆ្នោតរង្វាន់ធំ ជោគជ័យច្រើនជាងអ្នកដទៃនៅជុំវិញខ្លួន។
សំណាងម្ចាស់ឆ្នាំមមី ឡើងខ្ពស់ត្រដែត មិនបាច់ខ្វល់ខ្វាយរឿងលុយកាក់ ដោយជីវិតពោរពេញដោយដំណឹងល្អហូរចូលមកជាបន្តបន្ទាប់។ បើអ្នកដាក់ទុនរកស៊ី ក៏នឹងបានផលចំណេញ ហើយអាចមានឱកាសពង្រីកវាឲ្យកាន់តែធំជាងមុន ចន្លោះពេលនេះ។
អ្នកកើតឆ្នាំមមែ – ពពែ

ជាមនុស្សដែលរមែងមានការប្រុងប្រយ័ត្នខ្ពស់ ហើយមិនខ្លាចការបរាជ័យក្នុងជីវិតឡើយ មនុស្សនេះ បើដួលក៏ហ៊ានងើប ជួបអ្វីដោះហ្នឹងមិនចេះរុញរា អង្គុយចាំជំនួយឡើយ។ ទាំងអស់នេះ ក៏អរគុណដល់ធម្មជាតិដែលបានផ្តល់ឲ្យនូវអត្តចរិតដែលមានការខិតខំ តស៊ូពីកំណើត បូកផ្សំនឹងការដុសខាត់ពីឪពុកម្តាយផង។
ពេលវេលារីកសំណាងក៏ចូលមកដល់ដូចផ្កាដល់រដូវរីកស្គុះស្គាយ ពោលសម្ពាធបញ្ហាទាំងឡាយ នឹងរសាត់បាត់ឆ្ងាយពីជីវិត ខិតមកវិញតែលុយ តែមាស តែពេជ្រ តែរបស់ទ្រព្យ ចូលមកក្នុងផ្ទះ នាំឲ្យចិត្តអ្នកនិងក្រុមគ្រួសារមានការសប្បាយរីករាយជាខ្លាំង នៅចន្លោះពេល ៧ ថ្ងៃចុងខែសីហា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

