ប្លែកៗ

New
ប្លែកៗ

ទាយសន្លឹកបៀរ! ៣ ខែទៀត តើជីវិតអ្នកនឹងមានការផ្លាស់ប្ដូរអ្វីខ្លះ?

តើក្នុងរយៈពេល 3 ខែខាងមុខនេះ​ តើជីវិតអ្នកនឹងមានការផ្លាស់ប្ដូរបែបណាខ្លះ? តោះ! សាកល្បងទាយបៀរទាំងអស់គ្នា។ 1. សៀវភៅវេទមន្តទី 1 បើអ្នកជ្រើសយក សៀវភៅវេទមន្តទី 1 បង្ហាញថា ក្នុងរយៈពេលបីខែខាងមុខនេះ អ្នកនឹងមានការគាំទ្រ និងជំនួយដ៏មានតម្លៃពីអ្នកមានបុណ្យ។ អ្នកមានចិត្តសប្បុរសចំពោះអ្នកដទៃជារៀងរាល់ថ្ងៃ ហើយសេចក្ដីល្អដែលអ្នកធ្វើទាំងនេះ នឹងទទួលបានរង្វាន់ដោយស្មោះត្រឡប់មកវិញ។ ដល់ពេលដែលអ្នកណាម្នាក់ត្រូវសងអ្នកវិញហើយ។ នៅពេលអ្នកជួបបញ្ហាគ្រោះថ្នាក់ ពួកគេនឹងហុចដៃសង្គ្រោះអ្នក ហើយជួយស្រង់អ្នកឡើងមកវិញ។ 2. សៀវភៅវេទមន្តទី 2 បើអ្នកជ្រើសយក សៀវភៅវេទមន្តទី 2 មានន័យថា ក្នុងរយៈពេលបីខែខាងមុខនេះ អ្នកនឹងមានឱកាសបង្ហាញពីទេពកោសល្យរបស់អ្នក…

Trtr
ប្លែកៗ

រើសពែងវេទមន្តមួយ ដើម្បីដឹងថានិស្ស័យគូរបស់អ្នក ជាមនុស្សបែបណា?

មនុស្ស​ត្រូវ​តែ​ជឿ​លើ​និស្ស័យ បើ​មិនមែន​គូ គឺ​មិន​អាច​ជួប​គ្នា​ឡើយ តែ​បើ​ជា​គូ ទោះ​គេច​ប៉ុណ្ណា មុន​និង​ក្រោយ​ក៏​គង់​តែ​ជួប។ តាម​រយៈ​ពែង​វេទមន្ត​ទាំង ៤ តើ​អ្នក​ពេញចិត្ត​ពែង​ណា​មួយ​ជាង​គេ ការ​ជ្រើសរើស​របស់​អ្នក Knongsrok នឹង​បង្ហាញ​ទៅ​វិញ​ពី​ឧបនិស្ស័យ​របស់​គូ​ស្នេហ៍​អ្នក នា​ពេល​ខាង​មុខ៖ ពែង​វេទមន្ត​ទី ១ អ្នក​មិន​ចាំ​បាច់​ហត់នឿយ​នឹង​តាម​គេ​ពេក​ទេ បុរស ឬ​ស្រ្តី​ពេល​ខាង​មុខ​ដែល​អ្នក​ជួប​មក​ក្លាយ​ជា​គូ​ស្នេហ៍ គឺ​ជា​គូ​ពី​អតីតជាតិ ហើយ​គេ​នឹង​តាម​អ្នក​គ្រប់​កាលៈទេសៈ​ទាំង​អស់។ មាន​ន័យ​ថា ការ​សម្រេច​ចិត្ត​អ្វី ការ​ធ្វើ​អ្វី​មួយ គេ​តែងតែ​ផ្តល់​អាទិភាព​ឲ្យ​អ្នក ជា​រួម​ទៅ ៨០ ភាគរយ​គេ​យល់ស្រប ហើយ​គេ​មិន​ចចេស​រឹងរូស​ជាមួយ​អ្នក​ឡើយ ដែល​ខុស​ពី​ចរិត​របស់​គេ ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន។ ពែង​វេទមន្ត​ទី ២…

Trt
ប្លែកៗ

ជ្រើសរើសប្រអប់កាដូមួយ ដើម្បីដឹងថា អ្នកនឹងជួបរឿងអ្វី នៅ ៥ ថ្ងៃទៀត?

តាមរយៈប្រអប់កាដូដូចបង្ហាញក្នុងរូបនេះ មានជម្រើស ៣ ឲ្យអ្នកជ្រើសរើស ហើយ Knongsrok នឹងបកស្រាយទៅវិញ តើអនាគតរបស់អ្នក នៅចន្លោះពេល ៥ ថ្ងៃខាងមុខ អ្នកនឹងជួបរឿងអ្វី? ប្រអប់កាដូទី ១ មិន​ថា​ការ​បោះ​ជំហាន​ធំ ឬ​តូច នៅ​ពេល​ឆាប់ៗ​ខាង​មុខ អ្នក​នឹង​ឃើញ​ផ្លែផ្កា​កើត​ជា​ជោគជ័យ។ អំណាច​ថាមពល​ទាំង​ឡាយ​នឹង​ប្រមូលផ្ដុំ​មក​នៅ​ក្បែរ​ខ្លួន​អ្នក ដោយ​នឹង​មាន​គេ​គោរព​ស្រលាញ់​ច្រើន ពោល​ហាក់​ដូច​មាន​អ្វី​ទាក់ទាញ​ឲ្យ​គេ​មក​ដើរ​តាម​អ្នក​ជា​ច្រើន​នៅ​ពេល​ខាង​មុខ។ ប្រអប់កាដូទី ២ សុបិន្ត​មួយ​ក្នុង​ចំណោម​សុបិន្ត​ជា​ច្រើន​របស់​អ្នក នឹង​ក្លាយ​ជា​ការ​ពិត ដូច​វេទមន្ត​គេ​ជប់ នៅចន្លោះថ្ងៃ ១៦ ដល់ ២០ សីហា។ គ្រាន់​តែ​រក្សា​ភាព​ស្ងៀមស្ងាត់…

Gfgf
ប្លែកៗ

ត្រូវ​ប៉ាន់​សំណាង​ធំ បណ្ដុំ​កំពូល​ឆ្នាំ ៤ រួម​ទុក្ខ រីក​លាភ ពី​ថ្ងៃ​នេះ ដល់​ថ្ងៃ​សែន​ព្រះ​ខែ

ថ្ងៃ​សែន​ព្រះ​ខែ នៅ​ឆ្នាំ ២០២២ ​គឺ​ចំ​ថ្ងៃ ១៥ កើត ខែ​ភទ្របទ ឬ​ចំ​ថ្ងៃ​ទី ១០ ខែ​កញ្ញា ដែល​សល់​រយៈ​ពេល​ជិត ១ ខែ​ទៀត។ យ៉ាង​ណា​តាម​ក្បួន​ចិន​សែ​បាន​គន់គូរ​ឃើញ​ជោគវាសនា មហា​ឆ្នាំ​ទាំង ៤ រាប់​ពី​ពាក់​កណ្ដាល​ខែ​សីហា ត​ទៅ​ដល់​ថ្ងៃ​នោះ គឺ​ប្រៀប​ដូច​ត្រូវ​ប៉ាន់​សំណាង​ធំ ផ្តុំ​តែ​ទ្រព្យ តែ​កេរ្តិ៍ឈ្មោះ​ល្អ​ចូល​មក​ក្នុង​ជីវិត៖ អ្នក​កើត​ឆ្នាំ​មមែ – ពពែ តាម​ហោរាសាស្រ្ត​សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ ដូច​មាន​គេ​បំភ្លឺ​ជីវិត​ឲ្យ​ភ្លឺ​ចិញ្ចាច​ ប្រៀបដូចភ្លើងអំពូលនៅ​ចន្លោះពាក់កណ្តាលខែសីហា ដល់ថ្ងៃសែនព្រះខែ នាខែក្រោយ។ ​ពួក​គេ​អាច​ទទួល​បាន​លាភ​សំណាង​ខ្ពស់ ក្នុង​អាជីព​ការងារ ក៏​ដូច​ជា​ការ​រកស៊ី​នានា។…

Sample Feature JPG Recovered Recovered
ប្លែកៗ

សំណាងពិតៗ! មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង ៤ នេះកាន់តែចាស់ សំណាងកើនកាន់តែច្រើន

មនុស្សស្រីស្រលាញ់ខ្លួននឹងថែរក្សាខ្លួនឯងបានល្អ។ តារាសំណាងទាំង ៣ ដួងនេះ តែងតែចេះធ្វើអ្វីដែលល្អបំផុតសម្រាប់ខ្លួនឯង ទើបធ្វើឱ្យពួកគេកាន់តែមានសំណាង និងស្រស់ស្អាត។ ១. មនុស្សស្រីឆ្នាំម្សាញ់ អ្នក​កើត​ឆ្នាំ​ម្សាញ់ កើត​មក​មាន​ចរិត​ប្លែក​ពី​គេ។ នៅពេលដែលពួកគេធ្លាក់ក្នុងអន្លង់ស្នេហ៍ ពួកគេនឹងបង្ហាញយ៉ាងច្បាស់នូវសម្លេងខ្ពស់របស់ពួកគេ។ ភាពថ្លៃថ្នូ គឺឆ្លុះបញ្ចាំងពីរូបរាងដ៏ថ្លៃថ្នូ និងប្រណិតរបស់នាង។ បើមានស្រីៗជាច្រើននាក់ទៀត ហត់នឿយនឹងជីវិត តស៊ូនឹងរឿងច្រើនពេក ទើបដឹងថាថ្ងៃមួយខ្លួនខ្ជះខ្ជាយពេលវេលាក្នុងវ័យក្មេងពេក នារីពស់មិនដូចនោះទេ។ ស្ត្រី​ឆ្នាំពស់នេះ​តែងតែ​កំណត់​គោលដៅ​ច្បាស់លាស់​សម្រាប់​ខ្លួន​នាង និង​ដឹង​ពី​របៀប​រីករាយ​ក្នុង​ជីវិត​។ នាង​​ឆ្នាំ​ម្សាញ់ ជ្រើស​រើស​យក​ភាព​ត្រេកត្រអាល​ដោយ​ខ្លួន​ឯង បង្ហាត់​ខ្លួន​ឱ្យ​មាន​និស្ស័យ​ល្អជាង​អ្នក​ដទៃ។ ពួកគេបញ្ចេញភាពទាក់ទាញដែលមនុស្សជាច្រើនកោតសរសើរ។ ២. មនុស្សស្រីឆ្នាំវក អ្នក​កើត​ឆ្នាំ​ស្វា ជាមនុស្សមាន​មន្ត​ស្នេហ៍​អាច​ទប់ទល់​នឹង​ពេលវេលា​បាន​។ ម្យ៉ាងទៀត…

42
មិត្តអ្នកអាន

តេស្តចិត្តសាស្រ្តងាយៗ របៀបដែលអ្នកកាន់ទូរស័ព្ទក៏អាចបង្ហាញថាអ្នកជាមនុស្សបែបណាបានដែរ

សព្វថ្ងៃនេះ នរណាៗក៏តែងមានទូរស័ព្ទទំនើបកាន់ជាប់នឹងដៃដែរ និយាយរួមគឺខ្វះមិនបានតែម្តង។ យ៉ាងណាមិញ របៀបដែលអ្នកកាន់ទូរស័ព្ទលេងរាល់ថ្ងៃក៏អាចបង្ហាញអំពីអត្តចរិតរបស់អ្នកបានដែរ៖ ទី១ អ្នកគឺជាបុគ្គលដែលមានភាពរឹងមាំនិងមានការចងចាំខ្ពស់។ អ្នកមានទំនួលខុសត្រូវខ្ពស់ មហិច្ចតាធំធេងនិងពូកែបត់បែន។ អ្នកតែងនាំភាពសប្បាយរីករាយដល់មនុស្សជុំវិញខ្លួននិងគេតែងរំពឹងទៅលើ។ សម្រាប់សេចក្តីស្នេហាវិញ អ្នកមានការលះបង់ខ្ពស់និងហ៊ានធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់មនុស្សដែលខ្លួនស្រលាញ់។ ទី២ អ្នកគឺជាបុគ្គលដែលសម្បូរទៅដោយភាពស្រមើស្រមៃ ចូលចិត្តជួយអ្នកដ៏ទៃនិងមានញាណខ្ពស់។ អ្នកជាមនុស្សដែលស្វាហាប់ រស់រវើកនិងចូលចិត្តភាពផ្សងព្រេង។ អ្នកឲ្យតម្លៃទៅលើភាពស្មោះត្រង់ដូចនេះ អ្នកមិនចូលចិត្តមនុស្សដែលបាតដៃខ្នងដៃឬពោលពាក្យមុសានោះទេ។ សម្រាប់សេចក្តីស្នេហាវិញ អ្នកខ្វល់ពីអារម្មណ៍ខ្លួនឯងច្រើនប៉ុន្តែមិនមែនបានន័យថាអ្នកជាមនុស្សអាត្មានិយមនោះទេ។ ទី៣ អ្នកគឺជាមនុស្សដែលមានភាពច្នៃប្រឌិត ចិត្តបាន ឆ្លាតវៃនិងពោរពេញទៅដោយទំនុកចិត្តលើខ្លួនឯង។ អ្នកតែងពុះពារ ជំនះរាល់ឧបសគ្គដែលកើតមានចំពោះមុខជាមួយនឹងយុទ្ធសាស្រ្តយ៉ាងបុិនប្រសព្វ។ សម្រាប់សេចក្តីស្នេហាវិញ អ្នកខ្លាចបំផុតគឺភាពឯកោដែលជាហេតុនាំឲ្យអ្នកផ្តល់អាទិភាពដល់ដៃគូអ្នកលើសលប់ពេករហូតលែងសូវខ្វល់ពីខ្លួនឯង។ ទី៤ អ្នកគឺជាមនុស្សដែលឈ្លាសវៃនិងមានបម្រុងប្រយ័ត្នខ្ពស់។ អ្នកតែងភ្ជាប់អារម្មណ៍អ្នកជាមួយនឹងអ្វីៗជុំវិញខ្លួននិងមិនសូវមាត់កប៉ុន្មានទេ។…

Ttr
ប្លែកៗ

តើ​ជា​ឆ្នាំ​របស់​នរណា​ខ្លះ? អ្នក​កើត​ឆ្នាំ​ ៣ នេះ ត្រៀម​ស្វាគមន៍​ទ្រព្យ​ធំ​ចូល​ផ្ទះ ​កំឡុង​ពេល ៣ ខែ​បន្ទាប់

សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ នេះ ទន្ទឹម​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ​ហើយ ទៀត​សោត​ក៏​ដល់​ពេលវេលា​ដែល​ពួក​គេ​ត្រូវ​ទទួល​យក​លាភ​សំណាង និង​ទ្រព្យ​ដ៏​ធំ​ផង​ដែរ​នា​រយៈ​ពេល​ ៣ ខែ​បន្ទាប់ ពោលចាប់ពីខែ សីហា កញ្ញា និងតុលា។ តើ​ស្ថិត​ក្នុង​ឆ្នាំ​របស់​អ្នក​ដែរ​ឬ​ទេ? អ្នក​កើត​ឆ្នាំ​មមី (សេះ) ចាប់​ពី​ខែ​សីហានេះ​ត​ទៅ សម្រាប់​អ្នក​កើត​ឆ្នាំ​មមី ចូរ​ត្រៀម​ខ្លួន​ទៅ​ ពេលវេលា​នាំ​លាភ​របស់​អ្នក​បាន​ចូល​មក​ដល់​ហើយ។ ឱកាស​ក្នុង​ជីវិត​របស់​ពួក​គេ​មាន​ច្រើន សម្រាប់​ការ​អភិវឌ្ឍ​អាជីព​ការងារ និង​ការ​រកស៊ី ហើយ​រាប់​ឧបសគ្គ​ទាំង​អំបាលម៉ាន​ដែល​មាន​តាំង​ពី​ដើម​ឆ្នាំ គឺ​បាន​បញ្ចប់​ហើយ។ ទោះ​ជា​យ៉ាង​ណា​សម្រាប់​អ្នក​កើត​ឆ្នាំ​មមី ត្រូវ​បែងចែក​ឲ្យ​ដាច់​នៅ​អារម្មណ៍​ស្នេហា និង​អារម្មណ៍​ការងារ ព្រោះ​បើ​ដាក់​រឿង​ទាំង​ពីរ​ច្របូកច្របល់​ចូល​គ្នា នោះ​អ្នក​នឹង​មិន​ទទួល​បាន​លាភ​ធំ​ខាង​មុខ​នេះ​ឡើយ។ អ្នក​កើត​ឆ្នាំ​ឆ្លូវ (គោ) តាម​ពិត​ទៅ​ខែ​សីហានេះ…

Tt
ប្លែកៗ

ជ្រើសរើសកូនតុក្កតាមួយ ដើម្បីដឹងពីរឿងរ៉ាវបម្រុងកើតឡើង នៅ ១០ ថ្ងៃចុងក្រោយខែសីហា

តាមរយៈក្បួនទស្សន៍ទាយតុក្កតាកូនក្រមុំទាំង ៣ នេះ ចូរអ្នកជ្រើសរើសតុក្កតា ១ ដើម្បីដឹងថា តើរឿងរ៉ាវខាងមុខក្នុងជីវិតអ្នកនឹងទៅជាបែបណា បើយើងរាប់ពីចន្លោះថ្ងៃទី ២១ ដល់ ៣១ សីហាខាងមុខ? កូនតុក្កតាទី ១ ការរំពឹងទុកក្នុងចិត្តរបស់អ្នកនូវរឿងរ៉ាវមួយចំនួន នឹងមិនអាចកើតឡើងបានទេនៅពេលខាងមុខនេះ។ រឿងរ៉ាវដែលកើតឡើងនៅប៉ុន្មានថ្ងៃបន្ទាប់នេះ នឹងបង្រៀនអ្នកឲ្យក្លាយជាមនុស្សដែលមានការអត់ធ្មត់ជាងមុន និងមានការគិតល្អប្រសើរជាងមុន។ ចូរបន្តផ្តោតលើការខិតខំប្រឹងប្រែងរបស់អ្នក អ្វីដែលល្អក៏នៅតែបន្តធ្វើ ហើយយកសន្តិភាពផ្លូវចិត្តជាប់ខ្លួនជានិច្ច ទើបអ្នកអាចឆ្លងកាត់រឿងខាងមុខនោះបាន។ កូនតុក្កតាទី ២ នេះបានបង្ហាញមកថា ភាពអស្ចារ្យនៃជីវិតទាក់ទិននឹងមិត្តភាព ទំនាក់ទំនងជាមួយនរណាម្នាក់ នឹងលេចចេញមកនៅពេលដ៏ខ្លីខាងមុខ។ វាអាចថាជាមនុស្សថ្មីណាម្នាក់ ឬមនុស្សដែលអ្នកខានជួបយូរមកហើយនោះ គេលេចវត្តមានមកក្នុងជីវិតអ្នក…

40
Inspiration

ផ្កាតំណាងឲ្យសេចក្តីពិត! ជ្រើសរើសយកផ្កាមួយដើម្បីស្គាល់ពីខ្លួនឯងឲ្យកាន់តែច្បាស់

ផ្កាគឺជារុក្ខជាតិម្យ៉ាងដែលធ្វើឲ្យយើងសប្បាយរីករាយ រំជើបរំជួលនិងពោរពេញទៅដោយសេចក្តីស្រលាញ់។ បើយោងតាមចិត្តសាស្ត្រ វាថែមទាំងបង្ហាញឲ្យឃើញនូវអ្វីដែលសំខាន់នៅក្នុងជីវិតអ្នក អ្វីដែលអ្នកប្រាថ្នាចង់បាននិងអត្តចរិតពិតរបស់អ្នក៖ ផ្កាទី១ ប្រសិនបើអ្នករើសយកផ្កាទី១ អ្នកគឺជាមនុស្សដែលមានបុគ្គលិកលក្ខណៈរីករាយ និងគួរឲ្យស្រលាញ់។ អ្នកចូលចិត្តធ្វើដំណើរ និងរុករកកន្លែងថ្មីៗ ចូលចិត្តរៀនអ្វីថ្មីៗនៅលើដំណើរជីវិតរបស់អ្នក។ អ្នកគឺជាមិត្តដ៏អស្ចារ្យ និងជាទីទុកចិត្ត ហើយមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នកដឹងថា ពួកគេតែងតែអាចពឹងផ្អែកលើអ្នកសម្រាប់ដំបូន្មាន និងភាពកក់ក្តៅ។ ផ្កាទី២ ប្រសិនបើអ្នករើសយកផ្កាទី២ អ្នកគឺជាមនុស្សដែលប្រើអារម្មណ៍ច្រើន ពោរពេញទៅដោយសេចក្តីស្រឡាញ់ និងមានសេចក្តីសប្បុរសសម្រាប់អ្នកជុំវិញខ្លួន។ អ្នកតែងយកចិត្តទុកដាក់ចំពោះមិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក ហើយអ្នកក៏ចូលចិត្តនៅជាមួយសត្វចិញ្ចឹមគ្រប់ប្រភេទ ព្រោះអ្នកចាត់ទុកថាវាជាផ្នែកមួយនៃគ្រួសាររបស់អ្នកផងដែរ។ មិត្តរបស់អ្នកស្រលាញ់អ្នក ព្រោះអ្នកតែងពាំនាំភាពសប្បាយរីករាយគ្រប់ទីកន្លែងដែលអ្នកទៅដល់។ ផ្កាទី៣ ប្រសិនបើអ្នករើសយកផ្កាទី៣ អ្នកគឺជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់។…

Yty
ប្លែកៗ

រើសយកព្រះអង្គតូចមួយ ដើម្បីដឹងថាសប្តាហ៍ថ្មីខាងមុខ នឹងមានរឿងអ្វីកើតឡើងក្នុងជីវិត?

តាម​រយៈ​ការ​ជ្រើសរើស​នូវព្រះអង្គតូចមួយ ក្នុង​ចំណោម​ព្រះអង្គទាំង ៣ (ដូច​បង្ហាញ​ក្នុង​រូប) យើង​ក៏​នឹង​អាច​ទស្សន៍ទាយ​ដឹង ថា​ក្នុង​ជីវិត​អ្នក​សប្តាហ៍ថ្មី​មុខ​នេះ នឹង​ត្រូវ​ជួប​ប្រទះ​រឿង​បែប​ណា​ខ្លះ? ព្រះអង្គតូចទី ១ បង្ហាញ​ថា ពេលវេលា​ស្ងប់ស្ងាត់​សម្រាប់​ជីវិត​អ្នក​កៀក​នឹង​ចូល​មក​ដល់​ហើយ​នៅ​សប្តាហ៍ថ្មីខាង​មុខ ដោយ​ពេល​នេះ​ទោះ​អ្នក​ត្រូវ​ជួប​បញ្ហា​អ្វី​ក៏​ដោយ វា​ក៏​មិន​ទាមទារ​ឲ្យ​អ្នក​ចាំ​បាច់​ត្រូវ​ប្រឈម ឬ​ដោះស្រាយ​ដោយ​ខ្លួន​ឯង​ដែរ។ បញ្ហា​ខាង​មុខ​នេះ វា​មិន​ជា​ជះ​ឥទ្ធិពល​ខ្លាំង​ពេក​ទេ​ដល់​ជីវិត​អ្នក ត្រឹម​តែ​អ្នក​បន្ត​ប្រកាន់​ខ្ជាប់​នូវ​គោលជំហរ​ការ​គិត​វិជ្ជមាន នោះ​ពេលវេលា​នឹង​ជា​អ្នក​ដោះស្រាយ​វា​ដោយ​ខ្លួន​ឯង។ យើង​សូម​ជំរុញ​ឲ្យ​អ្នក បន្ត​ជឿជាក់​លើ​ខ្លួន​ឯង ហើយ​បន្ត​ភាព​អត់ធ្មត់​ខ្ពស់ ដោយ​ជោគជ័យ​ដែល​អ្នក​ចង់​បាន ក៏​កៀក​នឹង​កើត​ឡើង​ដែរ​ក្រោយ​ចប់​បញ្ហា​សារ​នេះ។ ព្រះអង្គតូចទី ២ នៅ​ពេល​ខាង​មុខ​នេះ រឿងរ៉ាវ​មួយ​ចំនួន​ដែល​អ្នក​ចង់​បាន វា​ទាមទារ​ឲ្យ​អ្នក​ធ្វើ​វា ឬ​សម្រេច​វា​ដោយ​ខ្លួន​ឯង ហើយ​ប្រសិន​អ្នក​ឲ្យ​មាន​បុគ្គល​ដទៃ​ចូល​មក​ជា​ទី​ពឹងពាក់ នោះ​រឿង​នោះ នឹង​មិន​អាច​សម្រេច​ទៅ​បាន​ឡើយ…

Jhjh
ប្លែកៗ

​ឆ្នាំ​ទាំង ៤ ទាញ​សំណាង បាន​ផ្ទះ​បាន​ឡាន​ថ្មី ត្រៀម​ខ្លួនទទួល​យក​នៅ ៣ ឆ្នាំ​បន្ទាប់

ចំណាយច្រើន តែចំណូលក៏កប់ក្តោងសម្រាប់ម្ចាស់ឆ្នាំទាំង ៤ នៅពេលវេលាតទៅមុខ ៣ ឆ្នាំខាងមុខនេះ។ តាមចិនសែទស្សន៍ទាយឃើញថា ជោគវាសនាមហាឆ្នាំសំណាងទាំង ៤ រួមទាំងឆ្នាំម្សាញ់ផង អាចមានលាភធំ ផ្តុំទ្រព្យទាំងដុល ត្បុលដល់រកបានផ្ទះថ្មី ឡានថ្មី៖ អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ តាម​ហោរាសាស្រ្ត​សម្រាប់​អ្នក​កើត​ឆ្នាំ​​ឆ្លូវ ដូច​មាន​គេ​បំភ្លឺ​ជីវិត​ឲ្យ​ភ្លឺ​ចិញ្ចាច​នៅ ៣ ឆ្នាំខាងមុខ ហើយ​ពួក​គេ​អាច​ទទួល​បាន​លាភ​សំណាង​ខ្ពស់ ក្នុង​អាជីព​ការងារ ក៏​ដូច​ជា​ការ​រកស៊ី​នានា។ មនុស្ស​នេះ​ក៏​នឹង​បាន​ជួប​ដៃ​គូ​សហការ​ល្អ អាច​ជួយ​ស្រោចស្រង់​អ្នក ឲ្យ​ឆ្លង​ផុត​រណ្តៅ​បញ្ហា​ទៀត​ផង។ គ្រប់​យ៉ាង​អំណោយផល​ល្អ នាំ​តែ​លាភ នាំ​តែ​សំណាង ពោល​អាច​បង្កើន​ប្រាក់​ចំណូល​ចូល​ហោប៉ៅ ដល់​អ្នក​កើត​ឆ្នាំ​ឆ្លូវ…

Fdf
ប្លែកៗ

សប្ដាហ៍​ថ្មី ១៥-២១ សីហា មហា​ឆ្នាំ​ទាំង ៣ ឡើង​ដល់​កំពូល​ភ្នំ​ទ្រព្យ ជាប់​សំណាង​ចូល​ផ្ទះ

រំលង​ចូល​សប្តាហ៍​ទី ៣ ប្រចាំ​ខែ​សីហា​ខាង​មុខ ពោល​រាប់​ចាប់​ពី​ថ្ងៃ​ទី ១៥ ដល់ ២១ តាម​ក្បួន​ចិន​ទស្សន៍ទាយ​ឃើញ​ថា មហា​ឆ្នាំ​ទាំង ៣ នឹង​ឡើង​ដល់​កំពូល​ភ្នំ​ទ្រព្យ ដូច​ទាក់​ជាប់​សំណាង​ចូល​មក​ក្នុង​ផ្ទះ ល្អ​ទាំង​សម្រាប់​ខ្លួន​ឯង និង​ក្រុម​គ្រួសារ៖ អ្នក​កើត​ឆ្នាំ​ខាល – ខ្លា អ្នក​ដែល​កើត​ឆ្នាំខាល តែងតែ​មាន​ចរិត​ស្លូតបូត និង​ចិត្ត​ល្អ ហើយ​ក៏​រមែង​មាន​គេ​ស្រលាញ់​រាប់​អាន​ច្រើន និង​មាន​មនុស្ស​តាម​ជួយ​ជ្រោមជ្រែង​ជានិច្ច​ផង​ដែរ។ បើ​ធៀប​នឹង​រាសី​នៃ​ម្ចាស់​ឆ្នាំ​ដទៃ ដ្បិត​បើ​ម្ចាស់​ឆ្នាំខាល អាច​ថា​ជួប​ឧបសគ្គ​ច្រើន តែ​ក៏​តែង​មាន​គេ​ចាំ​ជួយ​ទាន់​ពេល​ជារឿយៗ។ ក្នុងសប្តាហ៍ថ្មីខាងមុខនេះ ចំថ្ងៃទី ១៥ ដល់ ២១ សីហា…

New Copy
ប្លែកៗ

ឆ្នាំទាំង ៤ សំណាងចាប់ពីចុងឆ្នាំ ២០២២ រហូតដល់ចុងឆ្នាំ ២០២៣ អាចមានលទ្ធភាពទិញដី ទិញផ្ទះ ទិញឡាន

ចាប់ពីចុងឆ្នាំ ២០២២ នេះ​រហូតដល់ចុងឆ្នាំ ២០២៣ សំណាងហូរហៀរចូលដល់រាសីអ្នកឆ្នាំទាំង ៤ ខាងក្រោមនេះ ជីវិតរឹតតែសម្បូរសប្បាយ លុយចាយពេញដៃ ថែមទាំងមានឱកាសអាចរកលុយទិញបានដីទិញផ្ទះទិញឡាន បានដោយកម្លាំងញើសឈាមខ្លួនឯងទៀតផង។ ១. ឆ្នាំជូត អ្នក​កើត​ឆ្នាំ​ជូត មាន​ជោគ​វាសនា​ល្អ​។ មិន​ថា​មាន​អ្វី​កើត​ឡើង​ទេ គេ​អាច​ទទួល​បាន​ជោគជ័យ​យ៉ាង​ងាយ។ ក្រៅពីសំណាងពីកំណើត ក៏អរគុណដែលមនុស្សឆ្នាំនេះមានទេពកោសល្យក្នុងការ improvise អាចធ្វើការ និងដឹងពីរបៀបដើម្បីកម្រិតការលំបាក និងឧបសគ្គទាំងអស់នៅក្នុងជីវិត។ ពួកគេជាមនុស្សឆ្លាត និងក្លាហានណាស់។ មានវិចារណញាណដ៏មុតស្រួច និងសមត្ថភាពមើលឃើញទុកជាមុន មនុស្សដែលកើតក្នុងឆ្នាំជូត គឺជាសញ្ញារាសីចក្រដ៏ល្អបំផុតមួយ។ ហោរាសាស្ត្រ ទស្សន៍ទាយថា នៅឆមាសទី២…

Fddf
ប្លែកៗ

ពី​ក្មេង​កាន់​តែ​ជួប​ការ​លំបាក ចាស់​ទៅ​ម្ចាស់​ឆ្នាំ​ទាំង ៣ កាន់​តែ​មាន​លាភ​សំណាង​ខ្ពស់

បើ​ទោះ​បី​ជា​មនុស្ស​ដែល​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម គ្រា​នៅ​វ័យ​ក្មេង ជា​វ័យ​គេ​កំពុង​សប្បាយ តែ​ពួក​គេ​បែរ​ជា​ឆ្លង​កាត់​ឧបសគ្គ រឿងរ៉ាវ​លំបាក​ជា​ច្រើន តែ​នេះ​ក៏​កុំ​មាន​ការ​តូច​ចិត្ត​នឹង​វាសនា​អី ព្រោះ​តាម​ជើង​លេខ អ្នក​នឹង​ទទួល​បាន​លាភ​សំណាង​ខ្ពស់​ជាង​ម្ចាស់​ឆ្នាំ​ណា​ទាំង​អស់​នៅ​ពេល​ចាស់​ទៅ៖ អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ ម្ចាស់​ឆ្នាំ​ឆ្លូវ រមែង​ត្រូវ​បាន​គេ​និយម​លើក​ឡើង​ត​គ្នា ថា​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម ហើយ​ធ្វើ​អ្វី គឺ​ធ្វើ​អស់​ពី​សមត្ថភាព មិន​ចេះ​លាក់​ទេ ទៀត​សោត​ក៏​មាន​ទេពកោសល្យ​អំណោយ​ទាន​ពី​ធម្មជាតិ​ផង​ដែរ។ ក៏​ប៉ុន្តែ​ម្ចាស់​ឆ្នាំ​គោ ហាក់​មិន​សូវ​ពូកែ​ខាង​ទំនាក់ទំនង ជា​ហេតុ​នាំ​ឲ្យ​ពេល​ខ្លះ ពួក​គេ​បាត់បង់​ឱកាស ដ្បិត​បើ​មាន​សមត្ថភាព​ក៏​ដោយ។ ចំណុច​នេះ ជួន​ខ្លះ ពិបាក​នឹង​ធ្វើ​ឲ្យ​ថ្នាក់​លើ ឬ​អ្នក​ខ្ពស់​ជាង​ខ្លួន​មើល​ឃើញ​ពី​ការ​ខិតខំ​បន្តិច ជា​ហេតុ​នាំ​ឲ្យ​ទាមទារ​ពេលវេលា​យូរ។ តែ​យ៉ាង​ណា​ចូល​ដល់​វ័យ​រាង​ចំណាស់​បន្តិច ផុត​ស្រករ​យុវជន…

Reer
ប្លែកៗ

រុក្ខជាតិ​ទាំង ៥ ងាយ​ដាំ ងាយ​លូតលាស់ ក្នុង​និយមន័យ​ក្បួន​ហុងស៊ុយ​ក៏​ល្អ​ថែម​ទៀត

នៅ​តាម​គេហដ្ឋាន បើ​យក​ល្អ​គួរ​តែ​មាន​ដាំ​នូវ​រុក្ខជាតិ​ទាំង ១ ដូច​បង្ហាញ​ខាង​ក្រោម ព្រោះ​វា​ងាយ​ដាំ ហើយ​ក៏​ងាយ​លូតលាស់​ធំ រួច​បើ​ក្នុង​និយមន័យ​ក្បួន​ហុងស៊ុយ ជា​សញ្ញា​ល្អ ដែល​ម្ចាស់ផ្ទះ​ទាំង​ឡាយ​គួរ​តែ​មាន៖ រុក្ខជាតិ​ទី ១​ ដើម​ទី ១ នេះ វា​មាន​ភាព​រឹងមាំ​ល្អ ហើយ​អាច​លូត​កម្ពស់​ដល់​ទៅ ៦ ម៉ែត្រ ដោយ​ស្លឹក​របស់​វា​ធំ​ប៉ុន​ដៃ និង​មាន​សភាព​ពណ៌​បៃតង​ពេញ​មួយ​ឆ្នាំ។ ក្នុង​ក្បួន​ហុងស៊ុយ វា​ជា​និមិត្តសញ្ញា​តំណាង​ឲ្យ​កាក់​មាស ទ្រព្យ​សម្បត្តិ ភាព​រុងរឿង ដោយ​វា​ក៏​អាច​សម្រប​ខ្លួន​ទៅ​នឹង​បរិយាកាស​គ្រប់​បែប​សណ្ឋាន រួម​ទាំង​នៅ​ក្នុង​បន្ទប់​ម៉ាស៊ីន​ត្រជាក់​ផង​ដែរ។ បើ​ប្រសិន​ជា​ប្រភេទ​ដើម​តូច គេ​និយម​ដាក់​លើ​តុ បើ​ដើម​ធំ គេ​ដាក់​នៅ​ខាង​ក្រោម ហើយ​សំខាន់​អាច​មាន​ប្រសិទ្ធភាព​បណ្តេញ​មូស​ថែម​ទៀត។ រុក្ខជាតិ​ទី…

Gffg
ប្លែកៗ

ម្ចាស់​ឆ្នាំ​ទាំង ៣ មាន​ចិត្ត​ ឆាប់​អាណិត​គេ ឥឡូវ​ដល់​ពេលអំពើល្អ តបផលបុណ្យត្រលប់មកវិញហើយ

មនុស្ស​ដែល​មាន​ចិត្ត​ធម៌ ចិត្ត​ឆាប់​អាណិត​សត្វ​លោក មិន​ចេះ​តែ​មាន​នោះ​ទេ បើ​ម្នាក់ៗ​សុទ្ធ​តែ​មាន​ចិត្ត​ល្អ ម្ល៉េះ​ពិភពលោក​យើង​នេះ នឹង​ពោរពេញ​ដោយ​សុខ​សន្តិភាព​មិន​ខាន​ឡើយ។ ផល​នៃ​បុណ្យ កើត​ចេញ​កម្ម កម្ម​គឺ​ជា​អំពើ​ដែល​បាន​សាង អ្នក​សាង​ល្អ ក៏​នឹង​បាន​ផល​ល្អ​នៅ​ថ្ងៃ​ណា​មួយ បើ​ទោះ​បី​មិន​ព្យាយាម​ចង់​បាន​ផល​តប​ស្នង​ក៏​ដោយ៖ អ្នក​កើត​ឆ្នាំ​កុរ – ជ្រូក មនុស្ស​កើត​ឆ្នាំ​កុរ រមែង​ធ្លាប់​ជួប​ទុក្ខ​លំបាក ដូច្នេះ​ដឹង​អស់​ហើយ​នូវ​ភាព​សោកសៅ​ទាំង​ឡាយ អ៊ីចឹង​ពេល​ឃើញ​នរណា​ម្នាក់​លំបាក ឃើញ​នរណា​ម្នាក់​មិន​មាន​ក្តីសុខ គេ​ក៏​ចូលចិត្ត​ចូល​ទៅ​លើក​ទឹកចិត្ត ជួយ​ជ្រោមជ្រែង​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ឆ្នាំ​កុរ មិន​ចេះ​ឈរ​មើល​មនុស្ស​លំបាក​នៅ​ចំពោះ​មុខ​ទេ បើ​ខ្លួន​មាន ១០ យ៉ាង​ហោច​ក៏​ហ៊ាន​បរិច្ចាគ​ដល់​ ៩ សម្រាប់​គេ ប្រសិន​ជា​មាន​លទ្ធភាព ឬ​ខ្លួន​ឯង​មិន​ចាំ​បាច់​ត្រូវ​ការ​វា​នោះ។ ពួក​គេ​តែង​គិត​ថា…

Dragon 000027
ប្លែកៗ

ដល់ពេលសោយសុខ! ឆ្នាំទាំង ៤ សំណាងផ្ទួនៗ គ្រោះធំប៉ុនណា ក៏ប្រែទៅជាលាភ

ក្នុងចំណោមឆ្នាំទាំង ១២ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ គឺជាឆ្នាំដែលមានទំនាក់ទំនងទំនាយជាមួយទេវតាទ្រព្យហើយតែងតែត្រូវបានការពារដោយទេវតា និងវត្ថុសក្តិសិទ្ធគ្រប់ទិស នោះហើយជាមូលហេតុដែលជីវិតតែងតែល្អប្រសើរ ឈ្នះអស់មារសត្រូវទាំងពួង បើមិនជឿ កុំប្រមាថ។ ១. ឆ្នាំវក អ្នក​កើត​ឆ្នាំ​វក ជាមនុស្សដែលមាន​ចរិត​បត់បែន និង​មាន​ទេព​កោសល្យ​ច្រើន​។ ភាគច្រើន​ត្រូវបាន​ការពារ​ដោយ​ព្រះ ​និងទេវតាសំណាង ដែល​កើត​មក​មាន​ជោគវាសនា​ដ៏​សម្បូរបែប​។ តាំង​ពី​តូច​មក សំណាង​របស់​ស្វាគឺ​ល្អ​ជាង​អ្នក​ដទៃ។ ឆ្នាំនេះត្រូវបានប្រដូចទៅនឹង “ផ្កាយសំណាង” នៃគ្រួសារ។ បើ​មាន​អ្នក​កើត​ឆ្នាំ​វកនៅក្នុងផ្ទះ សមាជិក​ទាំងអស់​ក្នុង​គ្រួសារ​អាច​ទទួល​បាន​នូវ​ការ​ការពារ​ពីព្រះគ្រប់ពេលវេលា។ ជាលទ្ធផលគុណភាពនៃជីវិតត្រូវបានធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំង។ ដូច្នេះហើយ ទើបធ្វើឱ្យមនុស្សដែលកើតឆ្នាំវក រមែងជួបរឿងល្អៗជាច្រើន និងមានលាភសំណាងគ្រប់ពេលវេលា គ្មានមាសត្រូវណា…

Uy
ប្លែកៗ

សៅរ៍-អាទិត្យ ១៣/១៤ សីហា មហា​ឆ្នាំ​ទាំង ៣ ​ត្រៀម​គោះ​កំណប់​ទ្រព្យ រាប់​លុយ​ចុក​ដៃ

តាម​ហោរាសាស្រ្ត​នៅ​ចុង​សប្តាហ៍​ខាង​មុខ ចន្លោះ​ថ្ងៃ​សៅរ៍-អាទិត្យ ពោល​ចំ​ថ្ងៃ​ទី ១៣ និង ១៤ សីហា មាន​មហា​ឆ្នាំ​ទាំង ៣ ដែល​រាសី​ឡើង​ខ្ពស់​ត្រដែត ដូច​បាន​គោះ​កំណប់​ទ្រព្យ ឲ្យ​បើក​ហូរ​លុយ​ល្មម​នឹង​រាប់​ចុក​ដៃ៖ អ្នកកើតឆ្នាំវក – ស្វា អ្នក​ជា​មនុស្ស​មាន​ភាព​ឈ្លាសវៃ រហ័សរហួន ហើយ​ងាយ​ស្រួល​ក្នុង​ការ​បង្កើត​ជោគជ័យ​នៅ​មុខ​ជំនួញ​និង​អាជីព​ផ្ទាល់​ខ្លួន។ យ៉ាង​ណា​តាម​ហោរាសាស្ត្រ​សម្រាប់ចុងសប្តាហ៍ ចំថ្ងៃទី ១៣/១៤ កញ្ញាខាងមុខ អ្នក​កើត​ឆ្នាំ​វក នឹង​ដូច​មាន​គេ​ដឹក​មុខ ជួយ​បង្វែរ​ទិស​ដៅ​ទៅ​រក​ភាព​ជោគជ័យ​យ៉ាង​ពិត​ប្រាកដ​មួយ នាំ​ឲ្យ​រីក​ចម្រើន​ខ្លាំង​លើស​ពី​ការ​រំពឹង​ទុក។ ដំបូន្មាន​ពី​ហោរាសាស្រ្ត​សម្រាប់​អ្នក​កើត​ឆ្នាំ​វក ត្រូវ​តែ​មាន​ភាព​ក្លាហាន និង​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ទើប​អាច​សម្រេច​ការងារ​ធំ​នៅ​ពេល​ខាង​មុខ​នេះ​បាន។ អ្នកកើតឆ្នាំរកា –…

Gffg
ប្លែកៗ

ពាក់​កណ្ដាល​ខែ​សីហា ​ម្ចាស់​ឆ្នាំ ៤ ហុងស៊ុយ​ឡើង​ខ្ពស់ លុយ​ចូល​ពេញ​កាបូប

នៅ​កំឡុង​ពាក់​កណ្តាល​ខែ​សីហា​ខាង​មុខ បើ​តាម​ក្បួន​ហោរាសាស្រ្ត​ទស្សន៍ទាយ​ឃើញ​ថា ជោគវាសនា​ម្ចាស់​ឆ្នាំ​ទាំង ៤ នឹង​មាន​ហុងស៊ុយ​ឡើង​ខ្ពស់​ល្អ ហើយ​ប្រាក់កាក់​ហូរ​ចូល​ពេញ​កាបូប ពោល​ល្អ​ច្រើន​ជាង​ឆ្នាំ​ដទៃៗ៖ អ្នក​កើត​ឆ្នាំ​ខាល – ខ្លា ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម ពូកែ​សង្កេត​គ្រប់​សកម្មភាព​ជុំវិញ​ខ្លួន ហើយ​ឱកាស​មិន​ងាយ​រួច​ផុត​ពី​បុគ្គល​នេះ​ទេ។ បន្ថែម​នឹង​ភាព​រួសរាយ ចេះ​ដឹង​ចាស់​ទុំ ក៏​ងាយ​នឹង​បង្កើត​មិត្ត រាប់​ញាតិ​ជុំ​ទិស។ ពេលវេលា​នៃ​សំណាង សម្រាប់​ម្ចាស់​ឆ្នាំ​ខាល ក៏​ចូល​មក​ដល់ នៅ​ពេលវេលា​ខាង​មុខ​នេះ ពោល​ចន្លោះ​ថ្ងៃ​ទី ១៥ សីហា​ត​ទៅ​មុខ នឹង​មាន​រឿង​ល្អៗ​ច្រើន​ចូល​មក​ក្នុង​ជីវិត។ មិន​ត្រឹម​តែ​សំណាង​ខ្លួន​ឯង​ទេ ទៀត​សោត​ដូច​នាំ​រឿង​ល្អ​មក​ដល់​ក្រុម​គ្រួសារ​ថែម​ទៀត ពោល​ជីវិត​ពួក​គេ​នឹង​ពោរពេញ​ទៅ​ដោយ​មាស​ប្រាក់ និង​ទ្រព្យសម្បត្តិ​ហូរហៀរ។ អ្នក​កើត​ឆ្នាំ​រោង – នាគ…

Erre
ប្លែកៗ

តើអ្នកគួរទទួលបានសារអ្វី ដើម្បីដើរចេញពីរឿងរ៉ាវលំបាកនៅពេលវេលានេះ?

តាម​រយៈ​លំពែង​វេទមន្ត​ទាំង ១០ យើង​សូម​ឲ្យ​បងប្អូន​ធ្វើ​ការ​ជ្រើសរើស​យក​មួយ ដើម្បី​ទទួល​យក​សារ​ណែនាំ​សម្រាប់​ជីវិត ដើរ​ចេញ​ពី​ភាព​លំបាក​ក្នុង​ពេលវេលា​នេះ៖ លំពែងទី ១ លំពែងនេះ បង្ហាញថានៅពេលខាងមុខ អ្នកនឹងមានសំណួរជាច្រើនដែលត្រូវសួរមកកាន់ខ្លួនឯង តើអ្នកចង់បានអ្វី អ្នកចង់ទៅកន្លែងណា? ជីវិតរបស់អ្នកមិនលំបាករហូតនោះទេ ក៏នៅតែមានពេលមួយ ឆាប់ៗប៉ុន្មានសប្តាហ៍បន្ទាប់នេះ គ្រប់យ៉ាងនឹងកើតឡើងទៅតាមហេតុនិងផល។ នោះមានន័យថា ការដែលអ្នកបានខិតខំជាច្រើនកន្លងមក វានឹងតបស្នងមកវិញនូវផលជាផ្លែផ្កា ដែលអ្នកសក្តិសមនឹងទទួលបាន។ គ្រប់ស្ថានភាពទាំងអស់ចាប់ពីពេលនេះទៅ អ្នកត្រូវបន្ថែមការអត់ធ្មត់ខ្ពស់ ដើម្បីត្រៀមចាប់យកលាភធំសម្រាប់ជីវិតនៅពេលខាងមុខ។ លំពែងទី ២ ក្នុងចិត្តអ្នកគឺដឹងច្បាស់ហើយ ថាអ្នកកំពុងរង់ចាំអ្វី ចង់បានអ្វី? តាមរយៈលំពែងនេះបានផ្តល់ចម្លើយមកហើយ ការរង់ចាំគឺបានឈានមកដល់គោលដៅ។ រឿងចម្បងដែលអ្នកត្រូវធ្វើ គឺបន្តភាពរឹងមាំ…

Trrt
ប្លែកៗ

រើស​កូន​ដំរី​មួយ ដើម្បី​ដឹង​ តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​លើ​អ្នក ក្រោយ​ថ្ងៃ​សែន​ក្បាល​ទឹក?

ថ្ងៃ​នេះ​ជា​ថ្ងៃ​សែន​ក្បាល​ទឹក ចំ​ថ្ងៃ​សុក្រ ថ្ងៃ​សីល ហើយ​តាម​រយៈ​ការ​អាន​អត្ថបទ​នេះ យើង​នឹង​ឲ្យ​បងប្អូន​បាន​ដឹង​ជា​មុន ថា​ក្រោយ​ពី​ថ្ងៃ​នេះ​ទៅ តើ​នឹង​អាច​ជួប​រឿងរ៉ាវ​អ្វី​ខ្លះ​ក្នុង​ជីវិត ដោយ​គ្រាន់​តែ​ជ្រើស​យក​កូន​ដំរី​តូច​មួយ ហើយ​ទៅ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​ខាង​ក្រោម៖ កូន​ដំរី​ទី ១ កុំ​ដាក់​កំហិត​ខ្លួន​ឯង​ពេក​អី មួយ​រយៈ​នេះ អ្នក​ហាក់​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង បង្កើត​ភាព​តានតឹង ដាក់​វិន័យ​លើ​ខ្លួន​ឯង​ហួស​ប្រមាណ។ ចូរ​បន្ធូរបន្ថយ​បន្តិច​ទៅ ពេលវេលា​ខាង​មុខ ភាព​នឿយហត់ ការងារ ការ​រកស៊ី​នឹង​ចូល​មក​ច្រើន​ជាង​មុន តែ​ត្រូវ​រៀន​ដក​ឃ្លា ដើម្បី​សម្រាក​ខ្លះ ទើប​មាន​លាភ​ធំ ចូល​មក​នៅ​ពេល​បន្ទាប់។ ញញឹម​ឲ្យ​បាន​ច្រើន សិរីមង្គល​ក៏​នឹង​កើន​ឡើង​ទៅ​តាម​នោះ។ កូន​ដំរី​ទី ២ បន្ទាប់​ពី​ថ្ងៃ​សុក្រ​នេះ​ត​ទៅ​មុខ អ្នក​នឹង​ប្តូរ​ទៅ​រស់នៅ​ក្នុង​ភាព​ស្រណុក​សុខស្រួល ពោល​ការ​លំបាក​ទាំង​ឡាយ…