រើស​កូន​ដំរី​មួយ ដើម្បី​ដឹង​ តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង​លើ​អ្នក ក្រោយ​ថ្ងៃ​សែន​ក្បាល​ទឹក?

Trrt
ការផ្សាយពាណិជ្ជកម្ម

ថ្ងៃ​នេះ​ជា​ថ្ងៃ​សែន​ក្បាល​ទឹក ចំ​ថ្ងៃ​សុក្រ ថ្ងៃ​សីល ហើយ​តាម​រយៈ​ការ​អាន​អត្ថបទ​នេះ យើង​នឹង​ឲ្យ​បងប្អូន​បាន​ដឹង​ជា​មុន ថា​ក្រោយ​ពី​ថ្ងៃ​នេះ​ទៅ តើ​នឹង​អាច​ជួប​រឿងរ៉ាវ​អ្វី​ខ្លះ​ក្នុង​ជីវិត ដោយ​គ្រាន់​តែ​ជ្រើស​យក​កូន​ដំរី​តូច​មួយ ហើយ​ទៅ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​ខាង​ក្រោម៖

កូន​ដំរី​ទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កុំ​ដាក់​កំហិត​ខ្លួន​ឯង​ពេក​អី មួយ​រយៈ​នេះ អ្នក​ហាក់​ដាក់​សម្ពាធ​លើ​ខ្លួន​ឯង បង្កើត​ភាព​តានតឹង ដាក់​វិន័យ​លើ​ខ្លួន​ឯង​ហួស​ប្រមាណ។ ចូរ​បន្ធូរបន្ថយ​បន្តិច​ទៅ ពេលវេលា​ខាង​មុខ ភាព​នឿយហត់ ការងារ ការ​រកស៊ី​នឹង​ចូល​មក​ច្រើន​ជាង​មុន តែ​ត្រូវ​រៀន​ដក​ឃ្លា ដើម្បី​សម្រាក​ខ្លះ ទើប​មាន​លាភ​ធំ ចូល​មក​នៅ​ពេល​បន្ទាប់។ ញញឹម​ឲ្យ​បាន​ច្រើន សិរីមង្គល​ក៏​នឹង​កើន​ឡើង​ទៅ​តាម​នោះ។

កូន​ដំរី​ទី ២

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បន្ទាប់​ពី​ថ្ងៃ​សុក្រ​នេះ​ត​ទៅ​មុខ អ្នក​នឹង​ប្តូរ​ទៅ​រស់នៅ​ក្នុង​ភាព​ស្រណុក​សុខស្រួល ពោល​ការ​លំបាក​ទាំង​ឡាយ នឹង​ត្រូវ​បាន​រសាត់​បាត់​អស់​ពី​ខ្លួន​បន្តិច​ម្តងៗ។ បញ្ហា​ដែល​ជាប់​ជំពាក់ជំពិន​កាល​ពី​ពេល​មុន រឿងរ៉ាវ​ទាស់​ពាក្យ​សម្តី​ទាំង​អំបាលម៉ាន នឹង​ប្រែ​មក​ជា​រឿង​ល្អ​ទាំង​ស្រុង យ៉ាង​យូរ​នៅ​សប្តាហ៍​ក្រោយ​នេះ​ឯង។

កូន​ដំរី​ទី ៣

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដំណើរការ​រីកចម្រើន​ខ្លួន​អ្នក នឹង​បន្ត តែ​មិន​តាម​បែប​សាមញ្ញ​ដូច​ថ្ងៃ​ធម្មតា​ឡើយ។ ចាប់​ពី​កំឡុង​ផុត​ថ្ងៃ​សែន​ក្បាល​ទឹក​នេះ​ទៅ វា​ហាក់​រីក​ធំ​ជាង​មុន​យ៉ាង​ឆាប់​រហ័ស ប្រសិន​អ្នក​ជា​បុគ្គលិក​បម្រើ​ការ នោះ​នឹង​ឈោង​បាន​ឱកាស​ដំឡើង​ប្រាក់​បៀវត្ស រី​ឯ​អ្នក​រកស៊ី មាន​អតិថិជន​ហុំព័ទ្ធ​ជុំ​ទិស៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម