ចំណាយច្រើន តែចំណូលក៏កប់ក្តោងសម្រាប់ម្ចាស់ឆ្នាំទាំង ៤ នៅពេលវេលាតទៅមុខ ៣ ឆ្នាំខាងមុខនេះ។ តាមចិនសែទស្សន៍ទាយឃើញថា ជោគវាសនាមហាឆ្នាំសំណាងទាំង ៤ រួមទាំងឆ្នាំម្សាញ់ផង អាចមានលាភធំ ផ្តុំទ្រព្យទាំងដុល ត្បុលដល់រកបានផ្ទះថ្មី ឡានថ្មី៖
អ្នកកើតឆ្នាំឆ្លូវ – គោ

តាមហោរាសាស្រ្តសម្រាប់អ្នកកើតឆ្នាំឆ្លូវ ដូចមានគេបំភ្លឺជីវិតឲ្យភ្លឺចិញ្ចាចនៅ ៣ ឆ្នាំខាងមុខ ហើយពួកគេអាចទទួលបានលាភសំណាងខ្ពស់ ក្នុងអាជីពការងារ ក៏ដូចជាការរកស៊ីនានា។ មនុស្សនេះក៏នឹងបានជួបដៃគូសហការល្អ អាចជួយស្រោចស្រង់អ្នក ឲ្យឆ្លងផុតរណ្តៅបញ្ហាទៀតផង។
គ្រប់យ៉ាងអំណោយផលល្អ នាំតែលាភ នាំតែសំណាង ពោលអាចបង្កើនប្រាក់ចំណូលចូលហោប៉ៅ ដល់អ្នកកើតឆ្នាំឆ្លូវ ឲ្យក្លាយជាអ្នកមានបាន។ ទៅមើលស្ថានភាពស្នេហា ក៏ចូលដល់ស្ថិរភាពល្អជាងពេលមុន បើជាជីវិតគ្រួសារក៏នឹងលែងឈ្លោះប្រកែកគ្នា បើជាជីវិតនៅលាវ ក៏នឹងត្រៀមជួបគូពិត។
អ្នកកើតឆ្នាំម្សាញ់ – ពស់

តាមហោរាសាស្រ្ត សម្រាប់ជោគជតារាសីអ្នកកើតឆ្នាំម្សាញ់ នៅឆ្នាំ ២០២៣-២០២៤-២០២៥ គឺអាចទទួលបានលទ្ធផលល្អ ហួសពីការរំពឹងទុក។ តាមជើងលេខ ម្ចាស់ឆ្នាំម្សាញ់ ដែលជួបរឿងមិនល្អកាលពីឆ្នាំមុនៗ នឹងទទួលបានផលល្អតបស្នងត្រលប់មកវិញ ដូចត្រូវរង្វាន់ធំធ្លាក់ពីលើមេឃ។ ឡានផ្ទះអាចរកបានងាយ ហើយក៏សល់លុយនឹងខ្លួនតកូនតចៅទៀតផង។
យ៉ាងណាពួកគេក៏ត្រូវច្បាស់លាស់ពីការរក្សាទំនាក់ទំនងនៅពេលខាងមុខនេះដែរ ព្រោះអាចប៉ះពាក្យប៉ះសម្តី ជាមួយមិត្តរួមការងារ កន្លែងរកស៊ីបន្តិចបន្តួច នាំឲ្យខូចអារម្មណ៍។ គ្រាន់ថាវាមិនជាបញ្ហាចោទអ្វីធំឡើយ ព្រោះពួកគេអាចទទួលបានលាភធំជាងគ្រោះ។
អ្នកកើតឆ្នាំរោង – នាគ

ធាតុមាសជាធាតុនាំលាភដល់អ្នកកើតឆ្នាំរោង នៅចន្លោះ ៣ ឆ្នាំបន្ទាប់ ដោយពួកគេ អាចទទួលបានលាភសំណាងធំ និងប្រាក់ចំណូលដូចទឹកបាក់ទំនប់ ជាមួយការបណ្តាក់ទុនរកស៊ីជាមួយមនុស្សដែលនឹងមកសហការជាមួយអ្នកនៅពេលខាងមុខ។
យ៉ាងណាអ្នកក៏ត្រូវមើលបន្តិចដែរ ព្រោះបើធ្វើត្រូវគឺបានលុយធំ តែបើធ្វើខុសគឺខាតបង់ធំ។ តែតាមហោរាសាស្រ្តឱកាសសាងលាភ សាងជ័យសម្រាប់អ្នកកើតឆ្នាំរោង គឺមានខ្ពស់ ដូច្នេះហានិភ័យនៃការខាតបង់គឺទាបខ្លាំងបំផុត។
អ្នកកើតឆ្នាំមមី – សេះ

៣ ឆ្នាំខាងមុខ ជាពេលវេលាដែលអាចជួបសំណាងល្អដល់ម្ចាស់ឆ្នាំមមី តែក៏មានលាយគ្រោះដើមឆ្នាំ ២០២៣ បន្តិចដែរ ពោលអាចនឹងប្រឈមបញ្ហាច្រើន នាំឲ្យប៉ះពាល់ដល់ប្រាក់ចំណូល។ វាគួបផ្សំនឹងអ្នកខ្លួនឯងដែរ បើអ្នកទម្លាប់ចិត្តមិនលោភលន់ ហើយប្រើអារម្មណ៍អាណីតអាសូរអ្នកជុំវិញខ្លួនខ្ពស់ នោះទ្រព្យធំ នឹងចូលមកក្នុងពេលវេលាដែលមិនរំពឹងទុក។
តែយ៉ាងណាទំនាក់ទំនងក្នុងគ្រួសារ ប្តីប្រពន្ធ ឬជាមួយកូនចៅ គឺនៅតែល្អដដែល ទោះមានបញ្ហាខ្លះៗក៏ដោយ។ ក្រោយឆ្លងកាត់ប៉ុន្មានខែនៃឆ្នាំ ២០២៣ គ្រប់យ់ាងនឹងល្អឡើងវិញ ហើយល្អគុណជា ៣ ជា ៤ លើសពីការចង់បានថែមទៀតផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

