មនុស្សត្រូវតែជឿលើនិស្ស័យ បើមិនមែនគូ គឺមិនអាចជួបគ្នាឡើយ តែបើជាគូ ទោះគេចប៉ុណ្ណា មុននិងក្រោយក៏គង់តែជួប។ តាមរយៈពែងវេទមន្តទាំង ៤ តើអ្នកពេញចិត្តពែងណាមួយជាងគេ ការជ្រើសរើសរបស់អ្នក Knongsrok នឹងបង្ហាញទៅវិញពីឧបនិស្ស័យរបស់គូស្នេហ៍អ្នក នាពេលខាងមុខ៖
ពែងវេទមន្តទី ១

អ្នកមិនចាំបាច់ហត់នឿយនឹងតាមគេពេកទេ បុរស ឬស្រ្តីពេលខាងមុខដែលអ្នកជួបមកក្លាយជាគូស្នេហ៍ គឺជាគូពីអតីតជាតិ ហើយគេនឹងតាមអ្នកគ្រប់កាលៈទេសៈទាំងអស់។ មានន័យថា ការសម្រេចចិត្តអ្វី ការធ្វើអ្វីមួយ គេតែងតែផ្តល់អាទិភាពឲ្យអ្នក ជារួមទៅ ៨០ ភាគរយគេយល់ស្រប ហើយគេមិនចចេសរឹងរូសជាមួយអ្នកឡើយ ដែលខុសពីចរិតរបស់គេ ជាមួយមនុស្សជុំវិញខ្លួន។
ពែងវេទមន្តទី ២

ជាមនុស្សដែលសុញសាញបន្តិច ចូលចិត្តហាមនេះ ហាមនោះ តែគ្រប់យ៉ាងក៏មកពីពាក្យតែមួយម៉ាត់គឺ “ស្រលាញ់”។ ជាបុរសក៏ដោយ ស្រ្តីក៏ដោយ គេតែងតែបារម្ភពីអ្នកខ្លាំងជាងអ្នកបារម្ភពីគេ ហើយក៏ពេលខ្លះ នាំឲ្យទាស់ពាក្យទាស់សម្តី តែមុននិងក្រោយក៏គង់ត្រូវគ្នាវិញ ក្រោយយល់ពីចេតនាល្អទាំងសងខាង។
ពែងវេទមន្តទី ៣

ជាចមនុស្សដែលព្រមរួមរស់ជាមួយអ្នក នៅគ្រប់ស្ថានភាព គ្រប់ពេលវេលាទាំងអស់ ហើយមិនដែលគិតចង់វៀចវេរ ឬក្បត់ចិត្តឡើយ បើទោះបីមានអ្នកមកព្យាយាមចែចង់គេជាបន្តបន្ទាប់ក៏ដោយ។ បុគ្គលនេះ បើអ្នកស្មោះនឹងបន្តនៅជាមួយគេដែរ នោះជោគវាសនានឹងកំណត់ឲ្យឆាប់មានបានលឿន ដោយសារជាមនុស្សមានការយល់ចិត្តគ្នាច្បាស់ និងតែងតែមានគំនិតរួមតែមួយ។
ពែងវេទមន្តទី ៤

ជាមនុស្សដែលចូលចិត្តបង្ហាញភាពផ្អែមល្ហែម ទាំងការនៅពីរនាក់ ឬនៅចំពោះមុខមនុស្សជុំវិញខ្លួន។ ទាំងការនិយាយស្តី ទាំងកាយវិការ គឺពោរពេញដោយភាពស្អិតល្មួត ហើយទៅណាមកណា ក៏នាំឲ្យមានអ្នកដទៃច្រណែននឹងទំហំស្រលាញ់នោះដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

