មនុស្សដែលមានចិត្តធម៌ ចិត្តឆាប់អាណិតសត្វលោក មិនចេះតែមាននោះទេ បើម្នាក់ៗសុទ្ធតែមានចិត្តល្អ ម្ល៉េះពិភពលោកយើងនេះ នឹងពោរពេញដោយសុខសន្តិភាពមិនខានឡើយ។ ផលនៃបុណ្យ កើតចេញកម្ម កម្មគឺជាអំពើដែលបានសាង អ្នកសាងល្អ ក៏នឹងបានផលល្អនៅថ្ងៃណាមួយ បើទោះបីមិនព្យាយាមចង់បានផលតបស្នងក៏ដោយ៖
អ្នកកើតឆ្នាំកុរ – ជ្រូក

មនុស្សកើតឆ្នាំកុរ រមែងធ្លាប់ជួបទុក្ខលំបាក ដូច្នេះដឹងអស់ហើយនូវភាពសោកសៅទាំងឡាយ អ៊ីចឹងពេលឃើញនរណាម្នាក់លំបាក ឃើញនរណាម្នាក់មិនមានក្តីសុខ គេក៏ចូលចិត្តចូលទៅលើកទឹកចិត្ត ជួយជ្រោមជ្រែងតាមដែលអាចធ្វើទៅបាន។
ឆ្នាំកុរ មិនចេះឈរមើលមនុស្សលំបាកនៅចំពោះមុខទេ បើខ្លួនមាន ១០ យ៉ាងហោចក៏ហ៊ានបរិច្ចាគដល់ ៩ សម្រាប់គេ ប្រសិនជាមានលទ្ធភាព ឬខ្លួនឯងមិនចាំបាច់ត្រូវការវានោះ។ ពួកគេតែងគិតថា ភាពមានបានពិត គឺការដែលចេះចែករំលែក ការផ្តល់ឲ្យអ្នកដទៃបានសុខដូចជាខ្លួនដែរ។
អ្នកកើតឆ្នាំជូត – កណ្តុរ

មនុស្សនេះស្រលាញ់ជីវិតសត្វលោកណាស់ សូម្បីតែកូនសត្វល្អិតតូចមួយ ក៏សឹងតែមិនហ៊ានលើកដៃប្រហារវាផង ស៊ូសុខចិត្តដេញវាទៅឆ្ងាយ ក៏មិនចង់ប៉ះពាល់ជីវិតអ្នកដទៃ។ ទៀតសោតពួកគេច្រើនធ្វើអ្វីដោយប្រើប្រាស់បេះដូង ជាជាងខួរក្បាល ពោលមិនគិតផលចំណេញអ្វីឡើយ សំខាន់ឲ្យតែមនុស្សក្បែរខ្លួន បានសុខ បានសប្បាយរីករាយ។
អំពើល្អដែលបានសាង ក៏ជាកម្ម តបស្នងផលបុណ្យត្រលប់មកវិញ នៅថ្ងៃណាមួយ ហើយថ្ងៃនោះក៏ចូលមកដល់។ ត្រលប់ទៅក្រោយ អ្នកបានធ្វើរឿងល្អច្រើនណាស់ ចំពោះសត្វ ចំពោះជនខ្វះខាតប្រុសស្រីទាំងឡាយ ហើយអ្នកតែងប្រាប់ខ្លួនឯង មិនប្រាថ្នាចង់បានអ្វីមកវិញទេ តែដើរជៀសក៏ជៀសមិនផុត លាភសំណាងរៀបនឹងចូលមកដល់សម្រាប់ម្ចាស់ឆ្នាំជូតនៅពេលដ៏ខ្លីខាងមុខ។
អ្នកកើតឆ្នាំរោង – នាគ

បើជាមនុស្សប្រុស គឺជាបុរសក្លាហាន បើជានារី គឺជានារីមានចិត្តទន់ភ្លន់ តែម្នាក់ៗពោរពេញដោយភាពសប្បុរស នៅក្នុងបេះដូង។ ពួកគេធ្វើគ្រប់យ៉ាង មិនចង់តែបានលុយមួយមុខទេ តែចង់ឲ្យគ្រប់គ្នានៅជុំវិញខ្លួនបានសុខសិរីផងដែរ។
ពួកគេមិនងាយបដិសេធនឹងការជួយនរណាម្នាក់ឡើយ បើដឹងច្បាស់ថា អ្នកនោះពិបាកពិតប្រាកដ ទោះខ្លួនមិនមានអ្វីច្រើនជាដុំកំភួន តែក៏ហែកមួយចំណែកឲ្យគេបានរស់ដូចជាខ្លួនអ៊ីចឹងដែរ។ អំពើល្អទាំងនេះហើយ ក៏ដល់ពេលផ្តល់សេចក្តីសុខ និងភាពមិនបានសមរម្យមួយមកដល់ជីវិតម្ចាស់ឆ្នាំរោង នៅពេលវេលាខាងមុខ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

