តើអ្នកគួរទទួលបានសារអ្វី ដើម្បីដើរចេញពីរឿងរ៉ាវលំបាកនៅពេលវេលានេះ?

Erre
ការផ្សាយពាណិជ្ជកម្ម

តាម​រយៈ​លំពែង​វេទមន្ត​ទាំង ១០ យើង​សូម​ឲ្យ​បងប្អូន​ធ្វើ​ការ​ជ្រើសរើស​យក​មួយ ដើម្បី​ទទួល​យក​សារ​ណែនាំ​សម្រាប់​ជីវិត ដើរ​ចេញ​ពី​ភាព​លំបាក​ក្នុង​ពេលវេលា​នេះ៖

លំពែងទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

លំពែងនេះ បង្ហាញថានៅពេលខាងមុខ អ្នកនឹងមានសំណួរជាច្រើនដែលត្រូវសួរមកកាន់ខ្លួនឯង តើអ្នកចង់បានអ្វី អ្នកចង់ទៅកន្លែងណា? ជីវិតរបស់អ្នកមិនលំបាករហូតនោះទេ ក៏នៅតែមានពេលមួយ ឆាប់ៗប៉ុន្មានសប្តាហ៍បន្ទាប់នេះ គ្រប់យ៉ាងនឹងកើតឡើងទៅតាមហេតុនិងផល។

នោះមានន័យថា ការដែលអ្នកបានខិតខំជាច្រើនកន្លងមក វានឹងតបស្នងមកវិញនូវផលជាផ្លែផ្កា ដែលអ្នកសក្តិសមនឹងទទួលបាន។ គ្រប់ស្ថានភាពទាំងអស់ចាប់ពីពេលនេះទៅ អ្នកត្រូវបន្ថែមការអត់ធ្មត់ខ្ពស់ ដើម្បីត្រៀមចាប់យកលាភធំសម្រាប់ជីវិតនៅពេលខាងមុខ។

ការផ្សាយពាណិជ្ជកម្ម

លំពែងទី ២

ក្នុងចិត្តអ្នកគឺដឹងច្បាស់ហើយ ថាអ្នកកំពុងរង់ចាំអ្វី ចង់បានអ្វី? តាមរយៈលំពែងនេះបានផ្តល់ចម្លើយមកហើយ ការរង់ចាំគឺបានឈានមកដល់គោលដៅ។ រឿងចម្បងដែលអ្នកត្រូវធ្វើ គឺបន្តភាពរឹងមាំ និងជឿជាក់លើខ្លួនឯង។

ការផ្សាយពាណិជ្ជកម្ម

រឿងអស្ចារ្យនឹងកើតឡើងឆាប់ៗខាងមុខនេះ អាចថាប៉ុន្មានខែបន្ទាប់យ៉ាងយូរបំផុត ហើយចូរធ្វើគ្រប់យ៉ាងដោយប្រើប្រាស់ក្តីស្រលាញ់ចេញពីចិត្តនិងបេះដូង។

លំពែងទី ៣

ការផ្សាយពាណិជ្ជកម្ម

ល្អណាស់ដែលអ្នកជាមនុស្សចេះមានក្តីសុបិន្តក្នុងជីវិត តែអ្វីដែលរឹតតែស្រស់បំព្រងទៀតនោះ គឺការសម្រេចក្តីសុបិន្តនោះឲ្យក្លាយជាការពិត។

វាដល់ពេលហើយដែលអ្នកត្រូវបោះជំហានទៅមុខបន្ទាប់ទៀត ធ្វើការវិភាគនិងគូសវាសឲ្យបានល្អិតល្អន់ អំពីអ្វីដែលអ្នកដាក់គោលដៅនៅពេលខាងមុខនេះ។ កន្លងមកអ្នកបានប្រឹងប្រែងច្រើនហើយ យើងលើកទឹកចិត្តឲ្យអ្នកខិតខំប៉ុន្មានជំហានទៀត តែកុំភ្លេចឆ្លៀតពេលសម្រាកបន្តិចផង។

ការផ្សាយពាណិជ្ជកម្ម

លំពែងទី ៤

អ្នកជាមនុស្សដែលមានចិត្តល្អ តែងតែជួយយកអសារអ្នកដទៃ។ នៅពេលខាងមុខនេះ អ្នកអាចនឹងជួបប្រទះបញ្ហាមួយចំនួនក្នុងជីវិត តែកុំបារម្ភអី នឹងមានគេចាំជួយអ្នក នៅក្បែរអ្នកជានិច្ច។

ការផ្សាយពាណិជ្ជកម្ម

យើងមិនអាចទម្លាយមុនបានទេ ថាម្នាក់នោះជានរណាឲ្យប្រាកដ ប៉ុន្តែអ្នកអាចជឿជាក់លើគេបាន ហើយគេគឺជាចំណែកដែលនឹងជួយត្រួសត្រាយជីវិតអ្នកឲ្យសម្រេចបាននៅគោលដៅដ៏ធំ។

លំពែងទី ៥

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដល់ពេលដែលអ្នកត្រូវបម្លាស់ទីទៅមុខហើយ ឬអភិវឌ្ឍខ្លួនទៅកម្រិតថ្មីមួយទៀតហើយ។ ដ្បិតការងារ ឬការរកស៊ីបច្ចុប្បន្ន វាបានធ្វើឲ្យអ្នករស់នៅក្នុងកម្រិតសមរម្យមួយក៏ដោយ តែការដែលបន្តនៅ Comfort Zone រយៈពេលយូរពេក វាមិនជារឿងល្អទៅវិញ។

ទាន់អ្នកមានពេលវេលា អ្នកមានផ្លូវក្រោយសម្រាប់បក អ្នកក៏ដល់ពេលបោះជំហានទៅកាន់អាជីពថ្មីមួយទៀត ឬការងារថ្មី ដើម្បីចាប់យកក្តីស្រមៃធំដែលចង់បានពិតប្រាកដ។ អ្នកត្រូវចាំថា ដើម្បីបានត្រីធំ អ្នកក៏ត្រូវលះបង់នុយតូចៗមួយចំនួនដែរ ដូច្នេះមិនអាចចាប់យកគ្រប់យ៉ាងបានឡើយក្នុងជីវិត។

ការផ្សាយពាណិជ្ជកម្ម

លំពែងទី ៦

បើមិនប្រឈមហានិភ័យ មិនបានទេលាភធំ។ យើងមិនណែនាំឲ្យអ្នកបោះបង់គ្រប់យ៉ាងនោះទេ តែគួរបន្ថែម ឬរកមធ្យោបាយថ្មី ដែលល្អប្រសើរជាងនេះ។

បើកចិត្តឲ្យទូលាយ មើលឃើញពិភពលោកឲ្យធំ ហើយដើរតាមក្តីស្រមៃដែលបានគ្រោងទុក។ ភាពនឹងនពេលនេះ ក៏រាប់បានជាជំហានមួយ ដែលនឹងជួយត្រួសត្រាយអ្នកទៅកាន់វិថីថ្មី ជាជាងបន្តនៅកន្លែងដដែល នោះថ្ងៃណាមួយនឹងមានគេមកប្រជែង គេមកទម្លាក់អ្នកជាមិនខាន។ ត្រូវចាំថា ជីវិតគឺរត់ជានិច្ច កុំទាន់ឆាប់សម្រាកលឿនពេក បើមិនទាន់សម្រេចគោលដៅធំ។

លំពែងទី ៧

បើអ្នកកំពុងគិតពីការចង់រកស៊ីអ្វីមួយ ឬបោះជំហានទៅក្នុងវិស័យថ្មីណាមួយ អ្នកគួរដល់ពេលដែលត្រូវចេញដំណើរទៅហើយ ព្រោះអ្នកបានជាប់គាំងរយៈពេលយូរពេក ដែលសឹងតែនាំឲ្យខ្លួនឯងបាត់បង់មហិច្ឆតា និងភាពរឹងមាំពិតប្រាកដ។

ក្រោយការវិភាគ និងគូសវាសកន្លងមក បើអ្នកយល់ថា អ្នកត្រៀមខ្លួនហើយនោះ គួរដល់ពេលហើយដែលអ្នកត្រូវចេញទ័ព ក្នុងការច្បាំងជាមួយការប្រកួតប្រជែងក្នុងជីវិត។

លំពែងទី ៨

អ្នកជាមនុស្សដែលជឿជាក់លើខ្លួនឯងខ្លាំងពេក រហូតធ្វើឲ្យពេលខ្លះ ខ្លួនឯងហ្នឹងហើយជាអ្នកបិទផ្លូវខ្លួនឯង។ តាមពិតទៅក្នុងកាលៈទេសៈខ្លះ អ្នកគួរតែស្តាប់ការណែនាំរបស់អ្នកដទៃ ឬយោបល់របស់អ្នកដទៃ ព្រោះកុំមើលតែមួយជ្រុងនៃការគិតរបស់អ្នក ពេលខ្លះគំនិតគិតមកផ្សំគំនិតអ្នក វាកាន់តែល្អថែមទៀតក៏មាន។

នៅពេលខាងមុខនេះ អ្នកមិនអាចបន្តភាពរឹងរូស ឬចចេសមិនស្តាប់អ្នកដទៃទៀតនោះទេ អ្នកគួរតែលំអន់ខ្លួនបន្តិច បន្ទន់ការគិត ការសម្រេចចិត្ត ដោយគិតឲ្យបានធំទូលាយជាងពេលមុន។

លំពែងទី ៩

បំភ្លេច​ចោល​ទំនាក់ទំនង​ដែល​មិន​ល្អ​ពី​មុន​មក។ ដោយសារ​តែ​អ្នក​ធ្លាប់​ត្រូវ​បាន​គេ​​បោះបង់ ធ្លាប់​ទទួល​រង​អារម្មណ៍​ឯកោ អ្នក​ក៏​ចាប់​ផ្តើម​ស្អប់​មនុស្ស​ផែនដី ហើយ​គិត​ថា​បុរស​ឬ​នារី​នោះ នឹង​មិន​ល្អ​នោះ​ទេ ពោល​សុទ្ធ​តែ​ជា​មនុស្ស​ដែល​អាក្រក់​ដូច​គ្នា។

អ្នក​ធ្វើ​បែប​នេះ ហាក់​កំពុង​បិទ​ផ្លូវ​ខ្លួន​ឯង ហើយ​មើល​ឃើញ​មនុស្ស​ល្អ​ក្លាយ​ទៅ​ជា​មនុស្ស​អាក្រក់។ ដល់​ពេល​ដែល​អ្នក​ត្រូវ​កែតម្រូវ​ហើយ អ្នក​ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​ឡើង​វិញ ហើយ​ផ្តោត​ទៅ​លើ​នរណា​ម្នាក់​សារ​ជា​ថ្មី ដោយ​ត្រូវ​ចាំ​ថា មនុស្ស​មិន​ដូច​គ្នា​ទាំង​អស់​នោះ​ទេ។

លំពែងទី ១០

បញ្ឈប់​ការ​សង្ស័យ ការ​មិន​ជឿជាក់​លើ​ខ្លួន​ឯង ព្រោះ​វា​កំពុង​បំផ្លាញ​គោលដៅ​របស់​អ្នក។ អ្នក​ប្រហែល​ជា​ធ្លាប់​បាន​ឆ្លង​កាត់​រឿងរ៉ាវ​លំបាក​ជា​ច្រើន ហើយ​ការ​សម្រេច​ចិត្ត​របស់​អ្នក​ហ្នឹង​ហើយ​ជា​អ្នក​សម្លាប់​ខ្លួន​ឯង។

ដោយសារ​តែ​អ្នក​មិន​មាន​ការ​ជឿជាក់​លើ​ខ្លួន​ឯង អ្នក​សម្រេច​ចិត្ត​ដោយ​មាន​ភាព​ស្ទាក់ស្ទើរ នាំ​ឲ្យ​ស្ថានភាព​ខ្លះ វា​ក្លាយ​ជា​ការ​សម្រេច​ចិត្ត។ ដល់​ពេល​ដែល​អ្នក​ត្រូវ​ផ្លាស់ប្តូរ​ចំណុច​ហ្នឹង​ហើយ ចូរ​ធ្វើ​ការ​វិភាគ និង​គិត​ឲ្យ​បាន​ល្អិតល្អន់ ហើយ​ត្រូវ​ចាំ​ថា ខ្លួន​ឯង​ជា​ទំនួល​ខុស​ត្រូវ​ខ្លួន​ឯង ហើយ​កុំ​ពឹងផ្អែក​លើ​គំនិត​យោបល់​អ្នក​ដទៃ​ខ្លាំង​ជាង​ខ្លួន​ឯង៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម