តាមហោរាសាស្រ្តនៅចុងសប្តាហ៍ខាងមុខ ចន្លោះថ្ងៃសៅរ៍-អាទិត្យ ពោលចំថ្ងៃទី ១៣ និង ១៤ សីហា មានមហាឆ្នាំទាំង ៣ ដែលរាសីឡើងខ្ពស់ត្រដែត ដូចបានគោះកំណប់ទ្រព្យ ឲ្យបើកហូរលុយល្មមនឹងរាប់ចុកដៃ៖
អ្នកកើតឆ្នាំវក – ស្វា

អ្នកជាមនុស្សមានភាពឈ្លាសវៃ រហ័សរហួន ហើយងាយស្រួលក្នុងការបង្កើតជោគជ័យនៅមុខជំនួញនិងអាជីពផ្ទាល់ខ្លួន។ យ៉ាងណាតាមហោរាសាស្ត្រសម្រាប់ចុងសប្តាហ៍ ចំថ្ងៃទី ១៣/១៤ កញ្ញាខាងមុខ អ្នកកើតឆ្នាំវក នឹងដូចមានគេដឹកមុខ ជួយបង្វែរទិសដៅទៅរកភាពជោគជ័យយ៉ាងពិតប្រាកដមួយ នាំឲ្យរីកចម្រើនខ្លាំងលើសពីការរំពឹងទុក។
ដំបូន្មានពីហោរាសាស្រ្តសម្រាប់អ្នកកើតឆ្នាំវក ត្រូវតែមានភាពក្លាហាន និងលើកទឹកចិត្តខ្លួនឯងឲ្យបានច្រើន ទើបអាចសម្រេចការងារធំនៅពេលខាងមុខនេះបាន។
អ្នកកើតឆ្នាំរកា – មាន់

យោងតាមហោរាសាស្ត្រអ្នកកើតឆ្នាំរកា គឺជាបុគ្គលដែលមានកិត្តិនាមក្នុងសង្គម មានមនុស្សជាច្រើនកោតសរសើរ គោរពស្រលាញ់។ ពួកគេនឹងរីកទ្រព្យធំនៅពេលដ៏ខ្លីខាងមុខ ហើយមានឱកាសទទួលបានកិច្ចសន្យាបង្កើតចំណូលក្រាស់ក្រែល ត្រៀមតែហោប៉ៅដាក់លុយទៅ។
មិនត្រឹមតែសំណាងនៅកន្លែងធ្វើការប៉ុណ្ណោះទេ អ្នកកើតឆ្នាំជូត នៅខែក្រោយនេះ ក៏ជោគជ័យលើរឿងរ៉ាវស្នេហាផងដែរ។ សម្រាប់អ្នកនៅលីវ ក៏នឹងមានឱកាសជួបគូពិត លែងនៅឯកាដូចជាពេលមុនទៀតហើយ។
អ្នកកើតឆ្នាំម្សាញ់ – ពស់

ជាមនុស្សដែលមានការខិតខំ ព្យាយាម និងរុញរាក្នុងជីវិត។ យ៉ាងណាពួកគេកាលពីពេលមុន មិនសូវជាមានសំណាងនោះទេ តែចូលដល់ចុងសប្តាហ៍នេះតទៅ ជីវិតនឹងផ្លាស់ប្តូរទៅកាន់ភាពវិជ្ជមានគួរឲ្យកត់សម្គាល់។
ហោរាសាស្ត្របានដំណាលមកថា ជីវិតរបស់អ្នកកើតឆ្នាំម្សាញ់នៅចុងសប្តាហ៍នេះ ដូចថ្ងៃបើកក្រោយភ្លៀងធ្លាក់ មានន័យថាគ្រប់យ៉ាងក្នុងជីវិតនឹងប្រែមកភាពស្រស់ស្រាយ ឃើញចំណុចល្អប្រសើរឡើងខ្ពស់ជាងពីមុន។ ផ្នែកទ្រព្យ ផ្នែកលាភនឹងរីកធំ តាមរយៈសំណាងដែលពួកគេត្រៀមទទួលបាន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

