ប្លែកៗ

Tttt
ប្លែកៗ

២០២២ ម្ចាស់​ឆ្នាំ ៣ លុយ​ចូល​ដូច​ខ្សែ​ទឹក​ហូរ មិន​ចេះ​ហត់ រាសី​អណ្ដែត​ជាង​ឆ្នាំ​ណា​ទាំង​អស់

តាម​ហោរាសាស្ត្រ​ដំណាល​មក​ថា អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម ជា​បុគ្គល​ដែល​ពូកែ​រក​លុយ​បំផុត​ប្រចាំ​ឆ្នាំ ២០២២ ហើយ​បន្ថែម​លើ​ការ​ខិតខំ​ប្រឹងប្រែង បើ​កាល​ណា​សំណាង​មក​ដល់​ផង នោះ​ពួក​គេ​នឹង​មាន​ឱកាស​ក្លាយ​ជា​អ្នក​មាន​យ៉ាង​ឆាប់​រហ័ស៖ អ្នក​កើត​ឆ្នាំ​ម្សាញ់ – ពស់ ​មនុស្ស​មាន​ចរិត​ស្លូតបូត ពូកែ​វិភាគ និង​ដោះស្រាយ​បញ្ហា។ ប្រសិន​ពួក​គេ​លូក​ដៃ​ក្នុង​ការងារ​អ្វី​មួយ នោះ​នឹង​ប្រែ​ពី​ការងារ​ដែល​អសកម្ម មក​ក្លាយ​ជា​ការងារ​ដ៏​សកម្ម ហើយ​មាន​ភាព​ច្បាស់លាស់ អាច​សម្រេច​កិច្ច​ការងារ​ធំ។ មនុស្ស​នេះ​ក៏​ពូកែ​ខាង​ប្រាស្រ័យ​ទាក់ទង​ផង​ដែរ ទើប​រមែង​ទទួល​បាន​ការ​ស្រលាញ់​និង​ពរជ័យ​ជា​ច្រើន​ពី​មនុស្ស​ជុំវិញ​ខ្លួន។ រាសី​នៅ​ឆ្នាំ ២០២២ សម្រាប់​ម្ចាស់​ឆ្នាំ​ម្សាញ់ គឺ​ឡើង​ខ្ពស់​ត្រដែត។ មនុស្ស​នេះ​លុយ​ហូរ​ចូល​ខ្លាំង ​ដោយសារ​សម្តី តែ​បើ​ចង់​មាន​បាន​លឿន គឺ​ត្រូវ​បន្ថែម​ការ​សង្កេត​ពី​រឿង​តូចតាច មិន​ត្រូវ​មើល​រំលង​ឡើយ ហើយ​ត្រូវ​ចេះ​ចាប់​យក​ឱកាស​ឲ្យ​បាន​ជាក់លាក់​ផង។…

Yyt
ប្លែកៗ

ជ្រើសរើស​រូប​ព្រះមួយ ដើម្បី​ទទួល​បាន​សារ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​អ្នក នៅថ្ងៃសែនក្បាលទឹក

សែនក្បាលទឹក ស្រដៀងទៅនឹងបុណ្យភ្ជុំដូច្នោះដែរ និងមានឈ្មោះមួយទៀតថា 鬼节 (gui jie) មានសេចក្តីថាបុណ្យខ្មោច ត្រូវបានប្រជាជនចិន និងខ្មែរកាត់ចិន ធ្វើឡើងជារៀងរាល់ឆ្នាំ វាជាពិធីបុណ្យធំមួយផងដែរបន្ទាប់ពីបុណ្យចូលឆ្នាំចិន ឬបុណ្យនិទាឃរដូវ។ នៅឆ្នាំ ២០២២ នេះ ចំថ្ងៃទី ១២ សីហា ហើយងាកមកអត្ថបទេនះវិញ Knongsrok សូមឲ្យអ្នកធ្វើការជ្រើសរើសនូវរូបព្រះមួយ ដើម្បីទទួលយកសារដ៏មានឥទ្ធិពល ដែលជីវិតគួរទទួលបានចន្លោះពេលនោះ៖ រូបព្រះ ៥៥៥ មិន​ថា​រឿង​លំបាក​យ៉ាង​ណ ចូរ​អ្នក​កុំ​បោះបង់​ដោយ​ងាយ ត្រូវ​គិត​ថា អ្នក​បាន​ឆ្លង​ដល់​ពាក់​កណ្ដាល​ទី​ទៅ​ហើយ អ្នក​បាន​ឆ្លង​កាត់​រឿង​លំបាក​ជា​ច្រើន​រួច​មក​ហើយ ហេតុអ្វី​សល់​តែ​បន្តិច​ទៀត​នេះ អ្នក​បែរ​ជា​គិត​ចង់​បោះបង់?…

Picsart_22 08 06_11 32 19 187
មិត្តអ្នកអាន

ចិត្តសាស្ត្រមន្តស្នេហ៍! រើសស្រោមសំបុត្របាច់ផ្កាមួយដែលចូលចិត្តបំផុត ចងដឹងថាអ្នកជាមនុស្សមានភាពជឿជាក់លើខ្លួនឯងកម្រិតណា

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលគំនិតចិត្តថ្លើម តាមរយៈការជ្រើសរើសស្រោមសំបុត្របាច់ផ្កាមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ស្រោមសំបុត្របាច់ផ្កាទី 1៖ អ្នកតែងតែយកចិត្តទុកដាក់ក្នុងការរក្សាសុខភាព និងរូបរាងការស្លៀកពាក់ឱ្យមើលទៅស្អាតបាត បើថ្ងៃណាអ្នកមិនបានរៀបចំខ្លួនស្រួសបួលទេ អ្នកសឹងមិនចង់ចេញពីផ្ទះឡើយ វាធ្វើឲ្យអ្នកខ្វះជំនឿចិត្តលើខ្លួនឯង គ្មានកំលាំងចិត្តធ្វើការឡើយ ប៉ុន្តែបើនៅពេលរៀបការហើយអ្នកនឹងប្រែទៅជាមនុស្សមួយផ្សេងទៀត អ្នកនឹងក្លាយជាប្រពន្ធដ៏ល្អជាម្តាយគំរូគិតគូរគ្រប់យ៉ាងដើម្បីគ្រួសារជាជាងខ្លួនឯងទៅទៀត ។ ស្រោមសំបុត្របាច់ផ្កាទី 2៖ អ្នកជាមនុស្សប៉ិនរៀបចំ និងមានវិន័យណាស់ ជាពិសេសពូកែទុកលុយ ប្រយ័ត្នប្រយែងក្នុងការចាយវាយ មុននឹងជ្រើសរើសទិញរបស់អ្វីមួយគិតហើយគិតទៀត តែមិនមែនលក្ខណៈគំរិះទេ បើចាំបាច់ចំណាយបោសកាបូបក៏សុខចិត្តដែរ…

Sdt
ប្លែកៗ

ជ្រើសរើសយ័ន្តមាស ដើម្បីទាយមើលថាអ្វីដែលកំពុងរង់ចាំអ្នកនៅសប្តាហ៍ថ្មីខាងមុខ?

ធ្មេចបើកខែសីហាបម្រុងនឹងរំលងផុតមួយសប្តាហ៍ទៀតហើយ ពោលឆ្លងសៅរ៍-អាទិត្យនេះទៅ យើងក៏នឹងរំលងចូលសប្តាហ៍ថ្មី ចំថ្ងៃទី ០៨-១៤ សីហា នេះក៏ចំកំឡុងថ្ងៃសែនក្បាលទឹកផងដែរ។ តើព្រេងវាសនារបស់អ្នកនឹងជួបរឿងរ៉ាវអ្វីខ្លះ ចូរអ្នកជ្រើសរើសយ័ន្តមាសមួយសន្លឹក ដើម្បីទស្សន៍ទាយមើលដឹងជាមុន៖ យ័ន្តមាសទី ១ វា​ជា​រឿង​ល្អ​ ៥០ អាក្រក់ ៥០។ អាក្រក់​ចង់​បង្ហាញ​មក​ថា អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ហាក់​គ្មាន​គោលដៅ​ច្បាស់លាស់​ទាល់​តែ​សោះ នាំ​ឲ្យ​ពេល​ខ្លះ វា​មើល​ទៅ​ដូច​ជា​ទង្វើ​ឆោត​ល្ងង់​ ដែល​អ្នក​គួរ​តែ​ផ្លាស់ប្តូរ។ ល្អ ៥០ គឺ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ​នឹង​កើត​ឡើង​ ចូល​មក​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ដោយ​វា​អាច​ពាក់ព័ន្ធ​នឹង​ផ្នែក​ទ្រព្យ ដ្បិត​បើ​ផ្លូវ​ដែល​អ្នក​ជ្រើស​កន្លង​មក​វា​មិន​បង្ហាញ​ផ្លែផ្កា​ជា​ដុំកំភួន តែ​ចៃដន្យ​នៃ​សំណាង​ក៏​នឹង​រំកិល​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​បន្តិច​ដែរ។ យ័ន្តមាសទី ២ វាបានបង្ហាញថា អ្នកមានដំណឹងល្អជាច្រើនកំពុងរង់ចាំអ្នកនៅសប្តាហ៍ខាងមុខ។…

New
ប្លែកៗ

ជ្រើសរើសសញ្ញានៃដៃណាមួយ ដើម្បីដឹងពី អាថ៌កំបាំង ទាំង៨ចំណុចរបស់អ្នក!

មនុស្សយើងម្នាក់ៗ សុទ្ធតែមានចំណុចពិសេស និងអាថម៌នៃគុណសម្បត្តិរបស់យើងរៀងៗខ្លួន ដូច្នេះ ដោយគ្រាន់តែរើសរូបសញ្ញានៃដៃណាមួយ ក្នុងចំណោម៤នេះ នោះអ្នកនឹងដឹងពីចំណុចអាថ៎កំបាំងរបស់អ្នក ដែលអ្នកក៏ចង់ឱ្យអ្នកដទៃបានដឹងដូចគ្នាដែរ។ តោះ! ជ្រើសរួចហើយ យើងទៅមើលចម្លើយទាំងអស់គ្នា ៖ ក . រូបដៃនៅក្នុងអក្សរ ក ១. អ្នកជាមនុស្សចូលចិត្តធ្វើអ្វីដែលងាយៗ មិនចូលចិត្តគិតអ្វីដែលធ្វើឱ្យស្មុគស្មាញនោះឡើយ ជាពិសេសគឺ មិនចូលចិត្តធ្វើអ្វីដែលនាំឱ្យកើតមានគ្រោះថ្នាក់។ ២. ឆាប់ខឹង តែក៏ឆាប់ភ្លេច មិនចេះគុំកួនទុកនោះទេ។ ៣. មានស្មារតីប្រយុទ្ធដើម្បីយុត្តិធម៌ និងខិតខំធ្វើការ។ ៤. ធ្វើអ្វីៗគ្រប់យ៉ាងដោយមានផែនការជាក់លាក់ មិនមែនជាមនុស្សឆិនឆៃ ឬធ្វើអ្វីឱ្យរួចតែពីដៃនោះឡើយ។…

New
ប្លែកៗ

របៀបនៃការកាន់កែវ ក៏អាចបង្ហាញថា អ្នកជាអ្នកដឹកនាំបែបណាដែរ

ជាធម្មតា នៅពេលដែលយើងចូលរួមក្នុងកម្មវិធីអ្វីមួយ យើងប្រាកដជាកាន់កែវស្រា។ ដូច្នេះ អាកប្បកិរិយា កាយវិការនៃការកាន់កែវស្រា ក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់បានដែរ យើងអាចមើលដឹងពីខ្លួនឯង និងមនុស្សជុំវីខ្លួន តាមរយៈការកាន់កែវស្រា ថាគេអ្នកដឹកនាំបែបណា? តោះ! សាកល្បងទស្សន៍ទាយ និងទៅមើលចម្លើយទាំងអស់គ្នា ៖ ១. អ្នកដឹកនាំប្រកាន់ខ្ពស់លើហេតុផល និងងាយដកហូត បើអ្នកកាន់តំណែងជាអ្នកដឹកនាំ អ្នកគឺជាបុគ្គលម្នាក់ដែលមានមុខមាត់មើលទៅដូចជាស្លូតបូត ចរិតសមសួន ប៉ុន្តែការដឹកនាំរបស់អ្នកគឺបែប្រាកដនិយមលើការអះអាង និងការតស៊ូ។ សត្វតំណាងឱ្យអ្នកគឺ ឆ្មា មិនសំខាន់ថា ឆ្មាខ្មៅ ឬសទេ សំខាន់នោះគឺ ឆ្មាអាចចាប់កណ្ដុរបាន នេះបញ្ជាក់ថា អ្នកមិនមែនជាមនុស្សមើលលើសកម្មភាពឡើយ…

1
ប្លែកៗ

១៩ចំណុចដែលបង្ហាញពីមូលហេតុខ្លះ ដែលប្ដីប្រពន្ធមួយចំនួន លែងលះគ្នា ស្របពេលដែលប្ដីប្រពន្ធខ្លះទៀត ធ្វើខួបគម្រប់អាពាហ៍ពិពាហ៍ ៣០ឆ្នាំជាមួយគ្នា

ប្ដីប្រពន្ធមួយចំនួននៅក្នុងបច្ចុប្បន្ននេះ ស្ទើរតែ៥០%ហើយ ដែលជួបរឿងអកុសល លែងលះគ្នាបន្ទាប់ពីរៀបការមិនបានប៉ុន្មានផងនោះ។ ប៉ុន្តែអ្នកចិត្តសាស្ត្របែរជាអះអាងថា អាចមានគូស្វាមីភរិយាដល់ទៅ៧៥% ដែលមានឱកាសខ្ពស់ក្នុងការរស់នៅជួបជុំគ្នាដល់ចាស់រៀងៗខ្លួន។ យ៉ាងណាមិញ ១៩ចំណុចខាងក្រោមនេះ ជាអង្គហេតុដែលបណ្ដាលឱ្យជីវិតគូត្រូវប្រឈមមុខនឹងការលែងលះ ដូច្នេះ អ្នកគួរតែឈ្វេងយល់ដើម្បីចៀសវាង និងបង្កើនការផ្សាភ្ជាប់ទំនាក់ទំនងជីវិតគូរបស់អ្នកឱ្យកាន់តែបានប្រសើរ សង្ឃឹមថា អ្នកនឹងអាចអនុវត្តតាមការបង្ហាញរបស់គេហទំព័របស់យើងខ្ញុំ និងទទួលបានជោគជ័យនៅក្នុងជីវិតប្ដីប្រពន្ធផងដែរ។ ១. គូស្នេហ៍ជាច្រើនតែងគិតថា ការរស់នៅជាមួយគ្នាមុនពេលរៀបការ គឺជាការផ្ស៊ាំឱ្យជីវិតគូ ស្គាល់ចិត្តថ្លើម រស់នៅជាមួយគ្នាយូរនឹងអាចឱ្យគេចៀសពីការលែងលះ ប៉ុន្តែនេះគឺជាការគិតខុសទាំងស្រុង មនុស្សនៅពេលដែលរស់នៅជាមួយគ្នាមុនពេលរៀបការ អាចប្រឈមនឹងការលែងលះគ្នាច្រើនជាង។ ២. អ្នកវិទ្យាសាស្ត្របានរកឃើញថា ការគ្រោងទុកនូវអាពាហ៍ពិពាហ៍ដែលចំណាយលុយច្រើនដើម្បីរៀបចំពិធី នោះអត្រាដែលបានរៀបការនឹងត្រូវធ្លាក់ចុះ ចំណែកឯចិញ្ចៀនរៀបអាពាហ៍ពិពាហ៍កាន់តែថ្លៃ ជីវិតអាពាហ៍ពិពាហ៍កាន់តែគ្មានស្ថេរភាព។ ៣.…

1
ប្លែកៗ

ជ្រើសរើសរូបមួយដើម្បីដឹងថា តើអ្នកនឹងមានឥរិយាបថបែបណា ប្រសិនបើអ្នកជួបប្រទះស្នេហាត្រីកោណ

ជាការពិតណាស់ ស្នេហាអាចចាប់ផ្ដើមឡើងបានត្រឹមតែមនុស្សពីរនាក់តែប៉ុណ្ណោះ ប៉ុន្តែមិនប្រាកដទេថា នៅក្នុងដំណើរនៃស្នេហារបស់អ្នក ពិតជាមិនមានអ្នកទីបីនោះ។ ច្បាស់ណាស់ថា ក្នុងទំនាក់ទំនងខ្លះ គឺអាចនឹងមានអ្នកទីបីចូលមកជ្រៀតជ្រែក ដែលគេហៅថា ស្នេហាត្រីកោណ។ ដូច្នេះ ចង់ដឹងថា តើអ្នកជាមនុស្សបែបណា ប្រសិនបើអ្នក ស្រាប់តែជួបប្រទះនូវបញ្ហា និងស្នេហាត្រីកោណបែបនេះ តោះ! ដោយគ្រាន់តែជ្រើសរើសរូបមួយដែលអ្នកចាប់អារម្មណ៍ជាងគេ ហើយក្រឡេកទៅមើលចម្លើយទាំងអស់គ្នា ចង់ដឹងថា តើវាពិតជាត្រូវទៅនឹងចរិតអ្នកដែរឬទេ? ១ . បើអ្នកជ្រើសរើសរូបទី១ នោះមានន័យថា អ្នកគឺជាមនុស្សដែលប្រឈមមុខ និងមិនចេះខ្លាចអ្វីទាំងអស់ ដូច្នេះនៅក្នុងរឿងស្នេហាវាក៏ដូចគ្នាដែរ។ អ្វីក៏ដោយ បើអ្នកចង់បានហើយ អ្នកត្រូវតែយកឱ្យបាន ទោះត្រូវលំបាក…

New
ប្លែកៗ

តេស្តចិត្តសាស្ត្របែបអ៉ឺរ៉ុប! ជ្រើសរើសចម្លើយមួយតាមគំនិតរបស់អ្នក ដើម្បីដឹងពីបុគ្គលិកលក្ខណៈដ៏អស្ចារ្យរបស់អ្នក

ចង់ដឹងថា តើអ្នកជាមនុស្សដែលមានអត្តចរិត បុគ្គលិកលក្ខណៈពិសេសបែបណានោះ ដោយគ្រាន់តែលោកអ្នក ជ្រើសរើសនូវចម្លើយមួយ តាមដែលអ្នកគិត និងយល់ឃើញ បន្តាប់មកចូលទៅអានចម្លើយទាំងអស់គ្នា៖ តើអ្នកគិតថា ក្មេងស្រីរូបនេះ កំពុងតែធ្វើខ្លួនទៅចូលរួមក្នុងកម្មវិធីអ្វី? ១. ទៅចូលរួមពិធីទទួលសញ្ញាបត្រ បើអ្នកជ្រើសយកចម្លើយទី១ នោះមានន័យថា អ្នកគឺជាមនុស្សដែលមានមហិច្ឆតាខ្ពស់ មានការគិតចែងឆ្ងាយ ហើយគតិគំនិតរបស់អ្នកប្រកបដោយឆន្ទៈមុះមុត ប្រាកដប្រជា ជាមួយនឹងការខិតខំតស៊ូយ៉ាងស្វិតស្វាញ ដើម្បីសម្រេចនូវក្ដីស្រមៃ ឬបំណងប្រាថ្នា និងគោលដៅដែលអ្នកចង់ទៅ។ ម្យ៉ាងវិញទៀត អ្នកជាមនុស្សដែលហ៊ានពុះពារគ្រប់ឧបសគ្គ ជីវិតកាន់តែជួបទុក្ខលំបាក អ្នករឹតតែព្យាយាមធ្វើការយ៉ាងស្ងៀមស្ងាត់ ដើម្បីដោះស្រាយបញ្ហាទាំងឡាយ។ ២. កម្មវិធីប្រគុំតន្ត្រី បើអ្នកជ្រើសយកចម្លើយទី២ នោះមានន័យថា…

1
ប្លែកៗ

តោះ! អ្នកដែលមានឈាមប្រភេទ O មកដឹងពីបុគ្គលិកលក្ខណៈ គុណសម្បត្តិ និងប្រការគួរចៀសវាង សម្រាប់សុខភាពរបស់អ្នក

ប្រភេទឈាម ក៏អាចប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព និងបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗដែរ។ ១. ប្រភេទឈាមឯកទេស អ្នកដែលមានឈាមប្រភេទ O+ អាចផ្ទេរឈាមទៅក្រុម ៤ ផ្សេងទៀតរួមមាន ៖ O+, A+, B+ និង AB+ ។ ខណៈពេលដែលឈាមប្រភេទ O- អាចផ្គត់ផ្គង់ឈាមដល់ក្រុមចំនួន ៨ ផ្សេងទៀត ព្រោះមិនមានអង់ទីករA, និង B នៅលើផ្ទៃកោសិកាឈាមក្រហមទេ ដូច្នេះវាមិនមានផលប៉ះពាល់ ឬវាយប្រហារដោយប្រព័ន្ធភាពស៊ាំរបស់អ្នកទទួលឡើយ។ ដូច្នេះឈាមប្រភេទ O ត្រូវបានគេចាត់ទុកថាជា“ ប្រភេទឈាមសកល”…

2
ប្លែកៗ

ចិញ្ចៀនបញ្ជាក់ពីគូជីវិត! ជ្រើសរើសចិញ្ចៀនមួយដែលអ្នកពេញចិត្ត ដើម្បីដឹងថា នរណាដែលសក្តិសមនឹងចូលមកក្នុងជីវិតអ្នក

ការជ្រើសរើសគូជីវិត គឺជារឿងដែលសំខាន់សម្រាប់មនុស្សម្នាក់ៗ ដូច្នេះ ការជ្រើសរើសចិញ្ចៀនមួយ ដែលអ្នកពេញចិត្ត ក៏អាចដឹងពីចិត្តអ្នកក្នុងការជ្រើសរើសគូជីវិតបានដែរ។ ចង់ដឹងថា តើអ្នកនឹងជ្រើសរើសមនុស្សបែបណា ចង់បានមនុស្សបែបម៉េចមកធ្វើជាគូ តោះ! ទៅសាកល្បងជ្រើសរើសទាំងអស់គ្នា ចង់ដឹងថា ការធ្វើតេស្តបែបចិត្តសាស្ត្រនេះឆុតប៉ុនណា ៖ ១. ចិញ្ចៀនទី១ មនុស្សដែលអាចទាក់ក្រសែភ្នែកអ្នកបាន លុះត្រាតែគេជាមនុស្សដែលព្រមព្រៀង និងអាចទទួលយកអ្នកបានគ្រប់រូបភាព មិនថាល្អ ឬអាក្រក់ ជាមនុស្សដែលអាចចូលមកចែករំលែកជាមួយនឹងអ្នក ទាំងសុខ និងទុក្ខ គឺរួមរស់ជាមួយគ្នា ប្រឈមមុខជាមួយគ្នា ចែករំលែកគំនិត និងធ្វើអ្វីៗដើម្បីប្រយោជន៍រួមគ្នា ហើយត្រូវចេះជឿជាក់ និងទុកចិត្តគ្នាទៅវិញទៅមក។ មិនថាមានអ្វីមកពីណាទេ ក៏មិនអាចបំបែកទំនាក់ទំនងមួយនេះបានដែរ។…

New
ប្លែកៗ

រោមទិព្វ! បង្ហាញពីអត្តចរិត និងសមត្ថភាពពិតដែលអ្នកមាន តោះ! សាកល្បងទស្សន៍ទាយទាំងអស់គ្នា

ដោយគ្រាន់តែជ្រើសរើសនូវរោមសត្វណាមួយដែលអ្នកពេញចិត្ត នោះនឹងអាចទស្សន៍ទាយដឹងពីអត្តចរិត និងសមត្ថភាពពិតដែលមាននៅក្នុងខ្លួនអ្នកជាក់ជាមិនខាន។ តោះ! សាកល្បងជ្រើសរើសដើម្បីដឹងថា ការទស្សន៍បែបចិត្តវិទ្យានេះ ត្រឹមត្រូវបានប៉ុន្មានភាគរយ ៖ ១. បើអ្នកជ្រើសរើសយករោមទី១ នេះបញ្ជាក់ថា អ្នកជាមនុស្សដែលមានសមត្ថភាពខ្ពស់ខាងផ្នែងច្នៃប្រតិដ្ឋ និងបង្កើតនូវអ្វីដែលថ្មីៗ ប្លែកៗ។ លើសពីនេះ អ្នកក៏ជាមនុស្សម្នាក់ដែលពូកែ និងមានគំនិតខាងរកស៊ីថែមទៀតផង ព្រោះតែអ្នកជាមនុស្សដែលហ៊ាននិយាយ ហ៊ានធ្វើ ហើយក៏ហ៊ានប្រថុយ ហើយក៏ជាមនុស្សដែលអាចជឿជាក់ និងទុកចិត្តបានផងដែរ។ ក៏ព្រោះតែភាពម៉ឹងម៉ាត់ និងទំនួលខុសត្រូវ ហ៊ានសម្រេចចិត្តនេះហើយ ដែលធ្វើឱ្យអ្នក ក្លាយជាមនុស្សម្នាក់ដែលអាចនឹងទទួលបានជោគជ័យ ឈានដល់ចំណុចគោលដៅដែលអ្នកត្រូវការយ៉ាងពិតប្រាកដ។ ម្យាងវិញទៀត អ្នកក៏ជាមនុស្សម្នាក់ដែល តែងតែមានការព្យាយាមខំប្រឹង និងធ្វើអ្វីមួយចង់ឱ្យមានភាពល្អបំផុត…

Dfdf
ប្លែកៗ

សៅរ៍-អាទិត្យ ៦/៧ សីហា ​ឆ្នាំ ៣ សំណាង​ចូល​ទាំង​ព្រឹក ​ខិតខំ​មួយ​យប់ ស្មើ​គេ​រក​មួយ​ខែ

សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ នៅចន្លោះថ្ងៃទី ០៦-០៧ សីហា ឆ្នាំ ២០២២ ពួក​គេ​នឹង​មាន​រាសី​ឡើង​ខ្ពស់​ត្រដែត អាច​មាន​លុយ​ចូល​ឆឹបៗ រវល់រាប់លុយនាំចំណូលចូលហោប៉ៅ ហើយបុគ្គលខ្លះ ខិតខំតែមួយប់ សឹងស្មើគេរកមួយខែពេញ៖ អ្នកកើតឆ្នាំខាល – ខ្លា សម្រាប់​អ្នក​កើត​ឆ្នាំ​ខាល គឺ​ជា​មនុស្ស​ឆ្លាត ដែល​ជួប​ការ​លំបាក​មិន​យូរ​ទេ ព្រោះ​មនុស្ស​នេះ​មាន​សមត្ថភាព​ក្នុង​ការ​រើ​បម្រាស់​ខ្លួន​ចេញ​ពី​បញ្ហា​ទាំង​ឡាយ។ យ៉ាង​ណា​ចន្លោះថ្ងៃទី ០៦-០៧ សីហា អ្នក​នឹង​រក​ឃើញ​គោលដៅ​ជីវិត​ច្បាស់លាស់ ឃើញ​កោះ​ឃើញ​ត្រើយ​ពិត​ប្រាកដ ដែល​អ្នក​អាច​បោះ​ជំហាន​ទៅ​មុខ​បាន។ សម្រាប់​អ្នក​ដែល​បាន​ខិតខំ​ប្រឹងប្រែង​តាំង​ពី​ដំបូង​ហើយ​នោះ ក៏​នឹង​ទទួល​បាន​លាភ​ធំ​មួយ​នៅ​ថ្ងៃសៅរ៍-អាទិត្យនេះ ហើយ​អ្នក​ទទួល​យក​ទៅ ព្រោះ​វា​ជា​ការ​តបស្នង​នៅ​ការ​ខិតខំ​ប្រឹងប្រែង​ទាំង​ឡាយ​របស់​អ្នក​កន្លង​មក។ អ្នកកើតឆ្នាំជូត –…

New Copy
ប្លែកៗ

ទ្វារទ្រព្យសំណាង បើកចំហធំ សម្រាប់អ្នកឆ្នាំទាំង ៣

រយៈពេលប៉ុន្មានថ្ងៃទៀត អ្នកឆ្នាំទាំងនេះនឹងទទួលបានលាភសំណាងដែលមិននឹកស្មានដល់។ មិនថាអ្នកត្រូវការ ប្រាថ្នាចង់បានអ្វី សុទ្ធតែអាចសម្រេចបានដូចក្ដីបំណងទាំងអស់។ ១. ឆ្នាំកុរ អ្នក​កើត​ឆ្នាំ​ជ្រូក មាន​ចរិត​ស្លូតបូត ហើយ​និយាយ​ត្រង់ ហេតុអ្វី​គេ​និយាយ​បែប​នេះ? ពួកគេ​ក៏​ជា​មនុស្ស​ដែល​តស៊ូ​ព្យាយាម និង​លះបង់​មិន​បាក់ទឹកចិត្ត​ពេល​ជួប​ការលំបាក​ក្នុង​ការងារ។ ទោះជា​យ៉ាងណា​ក្នុង​អតីតកាល​អ្នក​កើត​ឆ្នាំ​ជ្រូក​មិនសូវ​មាន​លាភ​សំណាង​ច្រើន​និង​ពិបាក​ជោគជ័យ​ឡើយ​។ ហោរាសាស្ត្រ​បង្ហាញថា ខ្សែ​រាសី​របស់​អ្នក​ជ្រូក​នឹង​មាន​ភាព​រុងរឿងខ្លាំងបន្ទាប់ពីថ្ងៃសីល ១៥កើតខាងមុខនេះ។ រាសី​ជ្រូក​ពី​នេះ​ឡើងជាលំដាប់ គ្រាន់តែ​ត្រូវ​ប្រឹងប្រែង​ និង​រក្សា​ស្មារតី​ឱ្យ​កាន់តែ​ជោគជ័យ​ក្នុង​ការងារ​។ ជាលទ្ធផល ប្រាក់ចំណូលក៏កើនឡើងយ៉ាងច្រើន។ នៅពេលដែលអ្នកត្រូវបានលើកតម្កើងពីថ្នាក់លើរបស់អ្នក ចូរទាញយកឱកាសដើម្បីយកលុយរាប់ពាន់លានដុល្លារចូលក្នុងផ្ទះរបស់អ្នក ហើយក្លាយជាអ្នកមានយ៉ាងឆាប់រហ័ស។ ២. ឆ្នាំមមី អ្នក​កើត​ឆ្នាំ​មមី មាន​ចិត្ត​សប្បុរស និង​ចិត្ត​ល្អ​។ មិន​ថា​ក្នុង​ការងារ ឬ​ក្នុង​ជីវិត​ទេ…

Picsart_22 08 03_22 10 03 368
មិត្តអ្នកអាន

តេស្ដផ្លូវជីវិត! អ្នកនឹងជោគជ័យអាស្រ័យលើការគិតដែរឬទេ? តោះទៅសាកល្បងទស្សន៍ទាយរកមើលការពិតបន្តិចទៅ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសឆ័ត្រមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ឆ័ត្រទី 1៖ អ្នកកំពុងរីករាយនឹងជីវិត ពេញចិត្តនូវអ្វីដែលខ្លួនមានមិនចង់ងើយមើលទៅលើពេកទេព្រោះខ្លាចបាក់ក ចង់ធ្វើអ្វីសន្សឹមៗសំខាន់ដើរលើផ្លូវសុវត្ថិភាព លើសពីនេះអ្នកក៏​មាន​ចិត្ត​ទូលាយ និង​មាន​ចិត្ត​សប្បុរសផងដែរ ព្រោះ​អ្នក​គិត​ថា​ការ​ផ្តល់ឲ្យ​វាមាន​ន័យ​ ជារឿយៗអ្នកមិនចង់ក្លាយជាមេដឹកនាំ ឬចាំតែដើរតាមគេនោះទេ តែ​អ្នក​រាល់​គ្នា​ពេញចិត្ត​នឹងដើរតាម​អ្នក ខណៈពេលដែលអ្នកអាចបំពេញការងារតែម្នាក់ឯងបានយ៉ាងស្រួល។ ឆ័ត្រទី 2៖ អ្នកជាមនុស្សដែលនៅក្បែរហើយមាន​សេចក្ដីសុខ មនុស្ស​គ្រប់គ្នានឹងងាក​មក​រក​អ្នក​ពេល​ពួក​គេ​មាន​ការ​លំបាក ឬត្រូវការ​ជំនួយ ហើយអ្នកតែងតែជួយពួកគេវិញដែរ ដោយសារតែអ្នកដឹងថាទម្លាប់ល្អតែងតែបង្កើតរឿងអស្ចារ្យ…

New Copy
ប្លែកៗ

ឆ្នាំទាំង ៤ ចៀសមិនផុតពីសំណាងទាំងរឿងលុយកាក់ ស្នេហា និងការងារក្នុងឆ្នាំ ២០២៣

ឈានចូលដល់ឆ្នាំ ២០២៣ ខាងមុខនេះ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ នឹងទទួលបានលាភសំណាងយ៉ាងច្រើន មិនថារឿងស្នេហា ការងារ ជាពិសេសគឺលុយកាក់ ទ្រព្យមូលតែម្ដង។ ១. ឆ្នាំឆ្លូវ ឆ្នាំ​ឆ្លូវ ជាឆ្នាំមួយក្នុង​ចំណោម​ឆ្នាំដែល​មាន​សំណាង​ក្នុង​ឆ្នាំ ​២០២៣ ​ខាង​មុខ​នេះ។ អ្នក​នឹង​មាន​អារម្មណ៍​បន្តិច​ម្តង​ៗ​ថា​ជីវិត ​និង​អាជីព​របស់​អ្នក​កំពុង​តែ​ឈាន​ទៅ​រក​ទិសដៅ​ថ្មី។ ជាពិសេស ដោយសារការមើលថែរបស់ព្រះនៃទ្រព្យសម្បត្តិ មហាសំណាង គោ ជោគជ័យខ្លាំង គ្រប់កិច្ចការដែលគាត់ធ្វើ គាត់មានមនុស្សថ្លៃថ្នូរជួយគាត់ ដូច្នេះគាត់ “នឹងមិនធ្វើអ្វីទាំងអស់” ។ ជាពិសេសផែនការវិនិយោគ ជួបនឹងឱកាសរីកចម្រើន។ ដោយ​មាន​ជំនឿ​ចិត្ត​ជឿនលឿន…

Trr
ប្លែកៗ

ដបវេទមន្តស្វែងរកស្នេហ៍! ​តើ​មនុស្ស​ប្រភេទ​ណា​សក្ដិសម​នឹង​អ្នក​បំផុត?

ក្នុង​ទំនាក់ទំនង​ស្នេហា មិន​មែន​គ្រាន់​តែ​ហា​មាត់​ស្រលាញ់ ហើយ​អាច​ចាប់ផ្តើម​ជាមួយ​គ្នា​បាន​នោះ​ទេ ដោយ​ស្នេហា​ដ៏​ជាក់លាក់​មួយ គឺ​ទាមទារ​ការ​មើល​ចិត្ត​គ្នា និង​ស្វែងយល់​ពី​គ្នា​ឲ្យ​បាន​ច្បាស់លាស់​សិន។ ក្នុង​អត្ថបទ​នេះ យើង​មក​សាកល្បង​តាម​រយៈ​ការ​តេស្ត​បែប​វិទ្យាសាស្រ្ត ដោយ​គ្រាន់​តែ​អ្នក​ជ្រើសរើសនូវដបវេទមន្តមួយ ដើម្បី​ដឹង​ថា តើ​មនុស្ស​ប្រភេទ​ណា​ដែល​សក្ដិសម​នឹង​អ្នក​បំផុត​ក្នុង​ន័យ​ស្នេហា? ដបវេទមន្តទី ១ អ្នក​ជា​មនុស្ស​ដែល​មិន​សូវ​ចេះ​ទ្រ​គេ​នោះ​ទេ សកម្មភាព​ខ្លះ​អ្នក​ធ្វើ​បាន តែ​អ្នក​ដទៃ​ធ្វើ​មិន​បាន ស្តាប់​ទៅ​វា​រាង​អាត្មានិយម​បន្តិច តែ​អ្នក​ជា​មនុស្ស​មាន​បេះដូង​ធំ ចិត្ត​ទូលាយ មិន​ចេះ​តែ​ដើរ​ធ្វើ​បាប​នរណា​នោះ​ទេ។ បើ​និយាយ​ពី​មនុស្ស​ដែល​អាច​សម្រប​នឹង​អ្នក​បាន គឺ​លុះត្រា​តែ​គេ​ជា​មនុស្ស​មាន​ភាព​ឆ្លាតវៃ ចេះ​បត់បែន​តាម​សភាពការណ៍ ហើយ​ដឹង​ពី​វិធី​ក្នុង​ការ​ផ្តល់​ឲ្យ​អ្នក​នូវ​អ្វី​ដែល​អ្នក​ចង់​បាន។ មនុស្ស​ដែល​ស្ងាត់ស្ងៀម​ពេក ហើយ​ធ្វើ​អ្វី​រៀង​យឺតយ៉ាវ​នោះ គឺ​មិនមែន​ជា​គូ​ស្នេហ៍​ដែល​ត្រូវ​នឹង​អ្នក​ឡើយ។ ដបវេទមន្តទី ២ អ្នក​នឹង​ជួប​នូវ​គូស្នេហ៍​ដែល​អាច​ផ្តល់​ភាព​រីករាយ និង​សំណើច​ជា​ប្រចាំ​ដល់​អ្នក។ គេ​ជា​មនុស្ស​រួសរាយ​ម្នាក់…

Gfgf
ប្លែកៗ

ម្ចាស់​ឆ្នាំ​ទាំង ៣ ច្រើន​ជា​មនុស្ស​មានឆន្ទៈខ្ពស់ ចេះ​ចាប់​យក​ឱកាស អាច​ផ្លាស់ប្ដូរ​ជីវិត​ឲ្យ​មាន​បាន​លឿន

ជាមួយ​នឹង​អ្នក​កើត​ឆ្នាំ​ទាំង ៣ ខាង​ក្រោម តាម​ដំណាល​ច្រើន​តែ​ជា​មនុស្ស​ដែល​ដឹង​ពី​របៀប​ចាប់​យក​ឱកាស​ក្នុង​ជីវិត​បាន​ល្អ ហើយ​គួបផ្សំ​នឹង​ភាព​ជឿជាក់​ដែល​ពួក​គេ​មាន​តាំង​ពី​ដើម​ផង​នោះ ក៏​ជំរុញ​ឲ្យ​ពួក​គេ​ឆាប់​ក្លាយ​ជា​អ្នក​មាន​បាន​លឿន៖ អ្នក​កើត​ឆ្នាំ​ជ្រូក – កុរ មនុស្ស​ដែល​កើត​ឆ្នាំ​ជ្រូក រមែង​ជា​មនុស្ស​ឯករាជ្យ មាន​ទំនុកចិត្ត​ខ្ពស់​ក្នុង​ជីវិត ពួក​គេ​តែងតែ​មាន​អារម្មណ៍​ល្អ​ជុំវិញ​ខ្លួន មាន​មនុស្ស​ល្អ​ក្បែរ​ខ្លួន តែ​ក៏​ដោយសារ​ខ្លួន​គេ​ផ្ទាល់​ជា​មនុស្ស​ឧស្សាហ៍​ព្យាយាម​ស្រាប់​ផង​ដែរ។ អ្វី​ក៏​ដោយ​ដែល​លេចចេញ​ជា​ឱកាស​មក ម្ចាស់​ឆ្នាំ​កុរ មិន​បណ្តោយ​ឲ្យ​កើត​ឡើង​យូរ​ទេ ហើយ​រមែង​គិត​យ៉ាង​ល្អិតល្អន់ ដោយ​មិន​បង្ក​ឲ្យ​វា​ក្លាយ​ជា​កំហុស ឬ​បរាជ័យ​ក្នុង​ករណី​ណា​មួយ​ដោយ​ងាយ​ឡើយ។ ហេតុ​នេះ​ដរាប​ណា​ ពួក​គេ​នៅ​បន្ត​ខិតខំ នោះ​ជោគជ័យ​មិន​យូរ​ទេ នឹង​រំលេច​ចេញ​ឡើង​ក្នុង​ជីវិត។ អ្នក​កើត​ឆ្នាំ​រកា – មាន់ ជា​មនុស្ស​ឯករាជ្យ ទន់ភ្លន់ មាន​ការ​តស៊ូ​ខ្ពស់​ក្នុង​ជីវិត ហើយ​ជួប​រឿង​អ្វី​ក៏​មិន​ងាយ​បោះបង់​នោះ​ដែរ…

Dfdfuy
ប្លែកៗ

៥ ឆ្នាំ​ទៅ​មុខ ម្ចាស់​ឆ្នាំ​ ៤ ល្អ​ផ្នែក​ទ្រព្យ សន្ធាប់​ញាតិ​ទៅ​ណា​គេ​អាណិត​ស្រលាញ់​ជុំ​ទិស

បើ​តាម​ហោរាសាស្ត្រ​បាន​គន់គូរ​ឃើញ​ជោគជតា​រាសី​អ្នក​កើត​ឆ្នាំ​ទាំង ៤ នៅ​រយៈ​ពេល ៥ ឆ្នាំ​បន្ទាប់​ទៅ​មុខ ដែល​ល្អ​ផ្នែក​ទ្រព្យ មាន​លុយ​ចូល​ដូច​ទឹក ហើយ​សន្ធាប់​ញាតិ ទៅ​ណា​មក​ណា​ក៏​គេ​ស្រលាញ់​រាប់​អាន់ ពោរពេញ​ដោយ​ការ​អាណិត​ជួយ​ជ្រោមជ្រែង​ឥតល្ហែ៖ អ្នក​កើត​ឆ្នាំ​រកា – មាន់ ជា​មនុស្ស​មាន​បុគ្គលិក​លក្ខណៈ​ស្មោះត្រង់ ដឹង​ពី​របៀប​មើល​អារម្មណ៍​អ្នក​ដទៃ ធ្វើ​អ្វី និយាយ​ស្តី​អ្វី មិន​ចេះ​តែ​តាម​ចិត្ត​ចង់​ខ្លួន​ឡើយ។ មនុស្ស​នេះ នៅ​ក្នុង​អាជីព​ការងារ​ការ​រកស៊ី ក៏​មាន​សេចក្តី​ព្យាយាម​ណាស់​ដែរ ហើយ​ព្យាយាម​ចិញ្ចឹម​ទំនាក់ទំនង ដោយ​គិត​ថា​កិច្ច​ប្រាស្រ័យ​ទាក់ទង​នេះ ល្អ​ខ្លាំង​ណាស់​ពេល​ទៅ​មុខ។ ឱកាស​បត់​ជីវិត​ផ្លាស់​ទៅ​ភាព​មាន​បាន គឺ​មាន​ច្រើន​សម្រាប់​ម្ចាស់​ឆ្នាំ​រកា រី​ឯ​ឧបសគ្គ​គឺ​មាន​តិច​ណាស់។ ដោយ​ប្រើប្រាស់​សមត្ថភាព អម​នឹង​លាភ​សំណាង ចូល​មក​ដល់​នៅ​ល្បាក់ ៥ ឆ្នាំ​ទៅ​មុខ​ផង…

Dfdf
ប្លែកៗ

កូន​កើត​ចំ​ឆ្នាំ​ទាំង ៤ ដូច​មក​ជួយ​បង្រួម​ទុក្ខ នាំ​សេចក្ដី​សុខ​ដល់​ឪពុកម្ដាយ ដេក​ចាយ​គំនរ​ទ្រព្យ

កូនៗ​ដែល​កើត​នៅ​ចំ​ឆ្នាំ​ទាំង ៤ ប្រៀប​ដូច​ជា​ព្រះ​បញ្ជូន​មក​ឲ្យ​ជួយ​បង្រួម​ទុក្ខ បង្កើត​តែ​ក្តីសុខ​ដល់​ឪពុកម្តាយ នាំ​លាភ នាំ​យីអ៊ុន​ឲ្យ​ឡើង រក​អ្វី​ក៏​ឆាប់​មានបាន ពោល​ជា​កូន​មាស​កូន​ប្រាក់​សម្រាប់​ក្រុម​គ្រួសារ​ទាំង​មូល៖ [បញ្ជាក់ នេះ​ជា​ក្បួន​ដែល​រាប់​ទាំង​កូន​ប្រុស​និង​ស្រី] កូន​កើត​ឆ្នាំ​ថោះ – ទន្សាយ កូន​​ចាប់​កំណើត​ចំ​ឆ្នាំ​ថោះ បើ​ជា​ប្រុស រមែង​ឆាប់​ជោគជ័យ​តាំង​ពី​នៅ​ក្មេង រួច​បើ​ជា​ស្រី សម្ដីសំដៅ​ក៏​ដឹង​ចាស់ទុំ​នាំ​ឲ្យ​មាន​ការ​ស្រលាញ់​ជុំ​ទិស។ កំណើត​របស់​កូន​ឆ្នាំ​ថោះ ដូច​មាន​ទេវតា​ប្រោស​ឲ្យ​ក្រុម​គ្រួសារ​នោះ ជួប​តែ​សំណាង គ្រាប់​ខ្សាច់​នៃ​លាភ រៀប​ចូល​ជា​ជួរ ពោល​ឪពុកម្តាយ​នឹង​ជួប​តែ​ភាព​សម្បូរសប្បាយ​ចាប់​ពី​ក្រោយ​កំណើត​របស់​គេ។ នេះ​សម្រាប់​អ្នក​ដែល​កំពុង​ពរ​ពោះ​ថ្មីថ្មោង ហើយ​បម្រុង​នឹង​សម្រាល​នៅ​ល្បាក់​ឆ្នាំ​ក្រោយ គឺ​ជា​ពេលវេលា​ល្អ​ណាស់ មិន​ថា​កូន​ប្រុស ឬ​កូន​ស្រី នឹង​នាំ​សិរីមង្គល​ចូល​ពេញ​លក្ខណៈ។ កូន​កើត​ឆ្នាំ​មមី –…

28
Inspiration

ទឹក ដី ភ្លើង ខ្យល់! ធាតុទាំង៤ក៏អាចសរបង្ហាញអំពីអត្តចរិតរបស់អ្នកបានដែរ

តើអ្នកជាមនុស្សមានហេតុផលឬគ្មានហេតុផល? គួរទុកចិត្តឬបាតដៃខ្នងដៃ? ចូរជ្រើសរើសយកធាតុទាំង៤ដែលរួមមានទឹក ដី ភ្លើង ខ្យល់ដើម្បីបង្ហាញពីអត្តចរិតរបស់អ្នកពិតប្រាកដ។ ១. ទឹក ទឹកមានទំនាក់ទំនងទៅនឹងមនុស្សដែលងាយរំភើបនិងបង្ហាញអារម្មណ៍ច្រើន។ ពួកគេចូលចិត្តនិយាយពីអារម្មណ៍ពិតនិងជាបុគ្គលម្នាក់ដែលពូកែក្នុងការត្រងត្រាប់ស្តាប់។ ពួកគេភាគច្រើនជាមនុស្សមានភាពច្នៃប្រឌិតតាមរយៈការតែងនិពន្ធបទចម្រៀងឬការគួូរគំនូរជាដើម។ ២. ដី ដីមានទំនាក់ទំនងជាមួយនឹងមនុស្សដែលមានឧត្តមគតិនិងសម្បជញ្ញៈ។ ពូកគេមិនងាយជឿនូវពាក្យបំផុសបំផុល អុជអាលអត់ប្រយោជន៍នោះទេ។ មុននឹងជឿទៅលើពាក្យអ្វីមួយគឺត្រូវឆ្លងកាត់ការគិតគូ វិនិច្ឆ័យឲ្យបានគ្រប់ជ្រុងជ្រោយទើបអាចសម្រេចចិត្តបាន។ ៣. ភ្លើង ភ្លើងមានទំនាក់ទំនងជាមួយនឹងមនុស្សដែលមានភាពប្រាកដប្រជាជាមួយនឹងខ្លួនឯង។ ពួកគេទទួលបានផ្លែផ្កាតាមរយៈសមត្ថភាពនិងការខិតខំប្រឹងប្រែងរបស់ពួកគេ។ ពួកគេគឺជាអ្នកដឹកនាំនិងជាអ្នកបំភ្លឺផ្លូវដល់អ្នកដ៏ទៃ។ ៤. ខ្យល់ ខ្យល់មានទំនាក់ទំនងជាមួយនឹងមនុស្សដែលពូកែប្រាស្រ័យទាក់ទង។ ពូកគេជាមនុស្សដែលតែងរាប់អានអ្នកដ៍ទៃនិងយកអាសារដោយមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន។ ពូកគេតែងគិតដិតដល់មុននឹងសម្រេចចិត្តធ្វើអ្វីមួយ៕