ជាមួយនឹងអ្នកកើតឆ្នាំទាំង ៣ ខាងក្រោម តាមដំណាលច្រើនតែជាមនុស្សដែលដឹងពីរបៀបចាប់យកឱកាសក្នុងជីវិតបានល្អ ហើយគួបផ្សំនឹងភាពជឿជាក់ដែលពួកគេមានតាំងពីដើមផងនោះ ក៏ជំរុញឲ្យពួកគេឆាប់ក្លាយជាអ្នកមានបានលឿន៖
អ្នកកើតឆ្នាំជ្រូក – កុរ

មនុស្សដែលកើតឆ្នាំជ្រូក រមែងជាមនុស្សឯករាជ្យ មានទំនុកចិត្តខ្ពស់ក្នុងជីវិត ពួកគេតែងតែមានអារម្មណ៍ល្អជុំវិញខ្លួន មានមនុស្សល្អក្បែរខ្លួន តែក៏ដោយសារខ្លួនគេផ្ទាល់ជាមនុស្សឧស្សាហ៍ព្យាយាមស្រាប់ផងដែរ។
អ្វីក៏ដោយដែលលេចចេញជាឱកាសមក ម្ចាស់ឆ្នាំកុរ មិនបណ្តោយឲ្យកើតឡើងយូរទេ ហើយរមែងគិតយ៉ាងល្អិតល្អន់ ដោយមិនបង្កឲ្យវាក្លាយជាកំហុស ឬបរាជ័យក្នុងករណីណាមួយដោយងាយឡើយ។ ហេតុនេះដរាបណា ពួកគេនៅបន្តខិតខំ នោះជោគជ័យមិនយូរទេ នឹងរំលេចចេញឡើងក្នុងជីវិត។
អ្នកកើតឆ្នាំរកា – មាន់

ជាមនុស្សឯករាជ្យ ទន់ភ្លន់ មានការតស៊ូខ្ពស់ក្នុងជីវិត ហើយជួបរឿងអ្វីក៏មិនងាយបោះបង់នោះដែរ ពោលស៊ូរហូតដល់ទីបញ្ចប់ ទោះផលដែលកើតមក វាល្អឬអាក្រក់មិនដូចចិត្តក៏ដោយ។
មនុស្សដែលកើតឆ្នាំរកានេះសោត ក៏ដឹងច្បាស់ពីរបៀបទាញយកប្រយោជន៍និងចាប់យកឱកាសនៅជុំវិញខ្លួនបានយ៉ាងល្អ។ ជារឿយៗពួកគេរមែងទទួលបានសមិទ្ធផលនានាក្នុងជីវិត ហើយងាយនឹងទទួលបានការដំឡើងឋានៈតួនាទី ទទួលបានប្រាក់ចំណូលខ្ពស់ជាបន្តបន្ទាប់។
អ្នកកើតឆ្នាំមមែ – ពពែ

មនុស្សដែលកើតឆ្នាំមមែ ច្រើនតែមានចរិតស្ងប់ស្ងាត់ ហើយមិនចេះខឹងនរណាដោយគ្មានហេតុផលឡើយ។ ពួកគេមានទំនុកចិត្ត និងរស់នៅយ៉ាងស្រួលតាមរបៀបរបស់ពួកគេ។
មនុស្សនេះស៊ូណាស់ ព្យាយាមណាស់ ទោះឆ្លងឧបសគ្គច្រើន មានគេមាក់ងាយច្រើន តែពួកគេតែងមានពាក្យលើកទឹកចិត្តខ្លួនឯងជាប់ខ្លួនជានិច្ច។ ហេតុនេះហើយទើបនាំឲ្យអ្នកកើតឆ្នាំមមែ រមែងមានជីវិតរីករាយ និងត្រូវបានអ្នកដទៃកោតសរសើរ ដ្បិតបើពេលដំបូងគេមើលមិនឃើញពីតម្លៃរបស់ពួកគេក៏ដោយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

