សែនក្បាលទឹក ស្រដៀងទៅនឹងបុណ្យភ្ជុំដូច្នោះដែរ និងមានឈ្មោះមួយទៀតថា 鬼节 (gui jie) មានសេចក្តីថាបុណ្យខ្មោច ត្រូវបានប្រជាជនចិន និងខ្មែរកាត់ចិន ធ្វើឡើងជារៀងរាល់ឆ្នាំ វាជាពិធីបុណ្យធំមួយផងដែរបន្ទាប់ពីបុណ្យចូលឆ្នាំចិន ឬបុណ្យនិទាឃរដូវ។ នៅឆ្នាំ ២០២២ នេះ ចំថ្ងៃទី ១២ សីហា ហើយងាកមកអត្ថបទេនះវិញ Knongsrok សូមឲ្យអ្នកធ្វើការជ្រើសរើសនូវរូបព្រះមួយ ដើម្បីទទួលយកសារដ៏មានឥទ្ធិពល ដែលជីវិតគួរទទួលបានចន្លោះពេលនោះ៖
រូបព្រះ ៥៥៥

មិនថារឿងលំបាកយ៉ាងណ ចូរអ្នកកុំបោះបង់ដោយងាយ ត្រូវគិតថា អ្នកបានឆ្លងដល់ពាក់កណ្ដាលទីទៅហើយ អ្នកបានឆ្លងកាត់រឿងលំបាកជាច្រើនរួចមកហើយ ហេតុអ្វីសល់តែបន្តិចទៀតនេះ អ្នកបែរជាគិតចង់បោះបង់?
តាមរយៈការជ្រើសរើសរបស់អ្នក យើងលើកទឹកចិត្តឲ្យអ្នក ចូរបន្តបោះជំហានទៅមុខទៀត។ មិនយូរទេ អ្វីៗទាំងប៉ុន្មាននឹងរំលេចជាផ្លែផ្កាដូចការគ្រោងទុករបស់អ្នក។ ក៏កុំសង្ស័យដែរ ព្រោះព្រះកំពុងបញ្ជូនលាភសំណាងមកកាន់ជីវិតអ្នកហើយ។
រូបព្រះ ៧៧៧

បន្តការអត់ធ្មត់ ទេវតាសំណាងកំពុងសម្លឹងមើលនូវការខិតខំរបស់អ្នកហើយ។ លាភសំណាង រង្វាន់ដ៏ធំមួយនឹងធ្លាក់មកដល់ជីវិតអ្នកនៅពេលខាងមុខ។ ទំហំលះបង់កាន់តែធំ ផលដែលបានតបស្នងមកវិញក៏កាន់តែច្រើន។
ជោគជ័យនៅនឹងជិតបង្កើត បំណងប្រាថ្នាក៏កៀកនឹងក្លាយជាការពិតដែរ។ បើហត់ខ្លាំង ចូរសម្រាកបន្តិចបានហើយ តែកុំបោះបង់ ហើយចាំទទួលយកផ្លែផ្កាធំនៅពេលដ៏ខ្លីខាងមុខ។
រូបព្រះ ៩៩៩

ចូរបន្តមានភាពជឿជាក់លើខ្លួនឯង កុំមានការសង្ស័យ មានការភ័យខ្លាច ថាខ្លួនឯងធ្វើមិនបានឲ្យសោះ។ តាមពិតទៅអ្នកដែលជ្រើសរើសរូបភាពទី ៣ នេះ ជឿថាពេលខ្លះឱកាសមាននៅនឹងមុខហើយ តែចេះតែខ្លាចនេះខ្លាចនោះ មិនទាន់សាកល្បងផង ក៏គិតថាបរាជ័យជាមុន។
ចូររៀបចំពេលវេលា រៀបចំផែនការណ៍ និងការខិតខំឲ្យបានច្បាស់លាស់ ហើយត្រូវចាំថា គ្មានដំណើរជោគជ័យណាមួយ ដែលមិនឆ្លងកាត់បញ្ហានោះទេ ដូច្នេះចូរគិតថា បញ្ហាគ្រាន់តែជាការសាកល្បងចិត្តរបស់អ្នកប៉ុណ្ណោះ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

