ជ្រើសរើសយ័ន្តមាស ដើម្បីទាយមើលថាអ្វីដែលកំពុងរង់ចាំអ្នកនៅសប្តាហ៍ថ្មីខាងមុខ?

Sdt
ការផ្សាយពាណិជ្ជកម្ម

ធ្មេចបើកខែសីហាបម្រុងនឹងរំលងផុតមួយសប្តាហ៍ទៀតហើយ ពោលឆ្លងសៅរ៍-អាទិត្យនេះទៅ យើងក៏នឹងរំលងចូលសប្តាហ៍ថ្មី ចំថ្ងៃទី ០៨-១៤ សីហា នេះក៏ចំកំឡុងថ្ងៃសែនក្បាលទឹកផងដែរ។ តើព្រេងវាសនារបស់អ្នកនឹងជួបរឿងរ៉ាវអ្វីខ្លះ ចូរអ្នកជ្រើសរើសយ័ន្តមាសមួយសន្លឹក ដើម្បីទស្សន៍ទាយមើលដឹងជាមុន៖

យ័ន្តមាសទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វា​ជា​រឿង​ល្អ​ ៥០ អាក្រក់ ៥០។ អាក្រក់​ចង់​បង្ហាញ​មក​ថា អ្វី​ដែល​អ្នក​កំពុង​ធ្វើ​ហាក់​គ្មាន​គោលដៅ​ច្បាស់លាស់​ទាល់​តែ​សោះ នាំ​ឲ្យ​ពេល​ខ្លះ វា​មើល​ទៅ​ដូច​ជា​ទង្វើ​ឆោត​ល្ងង់​ ដែល​អ្នក​គួរ​តែ​ផ្លាស់ប្តូរ។

ល្អ ៥០ គឺ​អព្ភូតហេតុ​ដ៏​អស្ចារ្យ​មួយ​នឹង​កើត​ឡើង​ ចូល​មក​ក្នុង​ជីវិត​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ដោយ​វា​អាច​ពាក់ព័ន្ធ​នឹង​ផ្នែក​ទ្រព្យ ដ្បិត​បើ​ផ្លូវ​ដែល​អ្នក​ជ្រើស​កន្លង​មក​វា​មិន​បង្ហាញ​ផ្លែផ្កា​ជា​ដុំកំភួន តែ​ចៃដន្យ​នៃ​សំណាង​ក៏​នឹង​រំកិល​ចូល​មក​ដល់​នៅ​ពេល​ខាង​មុខ​បន្តិច​ដែរ។

ការផ្សាយពាណិជ្ជកម្ម

យ័ន្តមាសទី ២

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វាបានបង្ហាញថា អ្នកមានដំណឹងល្អជាច្រើនកំពុងរង់ចាំអ្នកនៅសប្តាហ៍ខាងមុខ។ នៅកន្លែងធ្វើការអ្នកនឹងទទួលបានការបំផុសទឹកចិត្ត ហើយរាល់ភាពរកាំរកូសនៅសប្តាហ៍ចាស់នឹងត្រូវរសាត់បាត់ទៅ។

ការផ្សាយពាណិជ្ជកម្ម

ការទំនាក់ទំនងរបស់អ្នកជាមួយក្រុមការងារក្តី ជាមួយថ្នាក់លើក្តី ក៏កាន់តែមានភាពល្អប្រសើរជាងមុន។ រឿងរ៉ាវជាច្រើន ក៏ដូចជាបញ្ហាដែលជាប់ជំពាក់នៅសប្តាហ៍ចាស់នឹងរកឃើញដំណោះស្រាយនៅសប្តាហ៍ថ្មីនេះ។

យ័ន្តមាសទី ៣

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ភាពរុងរឿងកំពុងរង់ចាំអ្នកនៅពេលខាងមុខ នោះក៏អរគុណនូវការដែលអ្នកបានឆ្លងកាត់នូវរឿងរ៉ាវលំបាកច្រើនមកហើយកន្លងមក។ ផ្លែផ្កាជោគជ័យ ដែលអ្នកសក្តិសមនឹងទទួលបាន នឹងរំលេចចេញមកក្នុងសប្តាហ៍ថ្មីនេះ សូមរីករាយជាមួយដំណាក់កាលថ្មីនៃជីវិត៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម