នៅកំឡុងពាក់កណ្តាលខែសីហាខាងមុខ បើតាមក្បួនហោរាសាស្រ្តទស្សន៍ទាយឃើញថា ជោគវាសនាម្ចាស់ឆ្នាំទាំង ៤ នឹងមានហុងស៊ុយឡើងខ្ពស់ល្អ ហើយប្រាក់កាក់ហូរចូលពេញកាបូប ពោលល្អច្រើនជាងឆ្នាំដទៃៗ៖
អ្នកកើតឆ្នាំខាល – ខ្លា

ជាមនុស្សឧស្សាហ៍ព្យាយាម ពូកែសង្កេតគ្រប់សកម្មភាពជុំវិញខ្លួន ហើយឱកាសមិនងាយរួចផុតពីបុគ្គលនេះទេ។ បន្ថែមនឹងភាពរួសរាយ ចេះដឹងចាស់ទុំ ក៏ងាយនឹងបង្កើតមិត្ត រាប់ញាតិជុំទិស។
ពេលវេលានៃសំណាង សម្រាប់ម្ចាស់ឆ្នាំខាល ក៏ចូលមកដល់ នៅពេលវេលាខាងមុខនេះ ពោលចន្លោះថ្ងៃទី ១៥ សីហាតទៅមុខ នឹងមានរឿងល្អៗច្រើនចូលមកក្នុងជីវិត។ មិនត្រឹមតែសំណាងខ្លួនឯងទេ ទៀតសោតដូចនាំរឿងល្អមកដល់ក្រុមគ្រួសារថែមទៀត ពោលជីវិតពួកគេនឹងពោរពេញទៅដោយមាសប្រាក់ និងទ្រព្យសម្បត្តិហូរហៀរ។
អ្នកកើតឆ្នាំរោង – នាគ

ងាកមកម្ចាស់ឆ្នាំរោង ក៏នឹងកើតមានទំនាក់ទំនងល្អ រវាងមនុស្សជុំវិញខ្លួន ងាយឲ្យពួកគេលក់អ្វីក៏ដាច់ ដាក់អ្វីក៏ត្រូវ មានគេចាប់អារម្មណ៍ ចាប់ចិត្តមកសហការជាមួយ។ ម្ចាស់ឆ្នាំនាគ នឹងមានការបោះជំហានទៅមុខខ្ពស់ណាស់ នៅល្បាក់ពាក់កណ្តាលខែនេះ។
ក្រោយភ្លៀង មេឃចេញឥន្ទធនូប្រាំពីរពណ៌ ដូចជាជីវិតម្ចាស់ឆ្នាំរោងបេះដាក់ ពីមុនកើតមានបញ្ហា ឥឡូវប្រែក្លាយជាលាភសំណាង ចូលមកបន្តកន្ទុយគ្នា នៅពេលបន្ទាប់ទៅវិញ។ ប្រាក់រង្វាន់ លាភធំ ក៏នឹងចូលមក ដោយមិនឲ្យតម្រុយជាមុនឡើយ។
អ្នកកើតឆ្នាំមមី – សេះ

រីឯម្ចាស់ឆ្នាំមមី មិនថាជាបុរសឬស្រ្តី ជាលោកតា ឬលោកយាយ ក៏នឹងទទួលបានពរជ័យលើផ្នែកសុខភាព ប្រកបដោយភាពល្អប្រសើរឡើងវិញ។ មួយរយៈមុន ខ្សត់ទាំងទ្រព្យ លាប់ទាំងជំងឺ ឥឡូវអស់ការឈឺ អស់ការលំបាកអ្វីទៀតហើយ ចាប់ពីពាក់កណ្តាលខែសីហានេះតទៅមុខ។
អ្នកកើតឆ្នាំច – ឆ្កែ

ចិត្តល្អ តែងមានគំនិតជួយអ្នកដទៃ ចូលចិត្តចែករំលែកអ្វីដែលខ្លួនមានទៅកាន់មនុស្សក្បែរខ្លួន ដែលលំបាកពិតប្រាកដ។ បើទោះបីមិនទាមទារផលតបស្នងត្រលប់មកវិញ តែទេវតាមិនបិទភ្នែកមើលរំលងបានឡើយ ពោលចាប់ពីពាក់កណ្តាលខែសីហាតទៅមុខ ម្ចាស់ឆ្នាំច នឹងបានសមិទ្ធផលជាទីគាប់ចិត្ត ទោះជាអ្នកបម្រើការងារ ឬអ្នករកស៊ីក្តី។ ភាពត្រចះត្រចង់ កើតដូចហង្សទិព្វ នាំឲ្យជីវិតមានជោគមានជ័យ រាសីឡើងខ្ពស់ គោះកំណប់ទ្រព្យ រាប់លុយល្មមនឹងចុកដៃ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

