តាមហោរាសាស្រ្តបានទស្សន៍ទាយមកថា នៅរយៈពេល ៤ ខែចុងក្រោយ នៃឆ្នាំ ២០២២ ពោលរាប់ចាប់ពីខែកក្កដា ដល់ធ្នូ នោះម្ចាស់ឆ្នាំទាំង ៤ នឹងបានជួបតែសុខសិរីមង្គល ឈ្នះអស់គ្រោះមកពីឆ្វេងស្តាំក៏ចូលលែងចុះ៖
អ្នកកើតឆ្នាំខាល – ខ្លា

ជាសញ្ញារាសីចក្រកំពុងតម្រង់ទៅភាពមានបាននៅឯចុងឆ្នាំ ពោលល្បាក់ ៤ ខែចុងក្រោយនោះឯង។ អ្នកកើតឆ្នាំខាល រមែងតែងដាក់ចិត្តកាយ ខិតខំរកលុយតាំងពីបាតដៃទទេ មិនបោះបង់ទេ ទោះហត់នឿយប៉ុណ្ណាក៏ដោយក្តី។
អត្ថន័យសងចេញពីការខិតខំ ក្លាយជាផលក្លាយជាផ្កា នៅរយៈពេល ៥ ខែចុងក្រោយនៃឆ្នាំ ២០២២ កំណត់ឲ្យម្ចាស់ឆ្នាំខាល បានជួបអ្នកបុណ្យអ្នកការ ដូចបានស្រោចស្រង់ឲ្យអ្នកក្លាយជាអ្នកមាន ចំណូលកើនរាល់ខែ ឈ្នះអស់ឧបសគ្គ បញ្ហានៅចំពោះមុខ។
អ្នកកើតឆ្នាំថោះ – ទន្សាយ

សំណាងដូចត្រីកុំក្នុងទឹក មានឱកាសរីកចម្រើនជោគជ័យ ងាយសម្រេចចេញជាផល ដល់ម្ចាស់ឆ្នាំថោះ នៅរយៈពេល ៤ ខែចុងក្រោយនៃឆ្នាំ ២០២២ នេះ។
ហាក់ដូចមានវិញ្ញាណល្អ បញ្ជូនការដាស់តឿន ការតម្រង់ទិស នាំឲ្យឆ្ពោះទៅការបោះជំហានមួយៗសុទ្ធតែជាលាភ នាំលុយ នាំកាក់ ចូលផ្ទះ ដូចត្រូវឆ្នោតធំត្រឹមមួយពព្រិចភ្នែក។ មិនត្រឹមតែសំណាងផ្នែកទ្រព្យប៉ុណ្ណោះទេ ទាំងយសសក្តិ ក៏ដូចគ្នាអ៊ីចឹងដែរ ទៅណាមកណាមានគេគោរព គេឲ្យតម្លៃ គេស្រលាញ់រាប់អានជុំញាតិជិតឆ្ងាយទាំងភួង។
អ្នកកើតឆ្នាំរកា – មាន់

នៅចន្លោះត្រីមាសទី ៣ និងទី ៤ នៃឆ្នាំ ២០២២ ជីវិតរបស់ម្ចាស់ឆ្នាំរកា នឹងផ្លាស់ប្តូរដូចគេបត់ ១៨០ ដឺក្រេ ពីធ្លាប់តែលំបាក មកក្លាយជាស្រណុកសុខស្រួល លែងខ្វល់លែងខ្វាយរឿងគ្រោះចង្រៃទាំងឡាយ ដែលបានជួបប្រទះកាលពីពេលមុន។
ការផ្លាស់ប្តូរវិជ្ជមាន នាំឲ្យជួបតែសំណាង រាសីបត់ត្រង់ទៅលើខ្ពស់ត្រដែត ឈ្នះអស់ម្ចាស់ឆ្នាំទាំងឡាយ ដូចបានទទួលពរជ័យពីទេវតាទ្រព្យ។ ជួញជិតជួញឆ្ងាយ សុទ្ធតែបានចំណេញដូចគ្នា សល់លុយអាចសាងផ្ទះធំទ្រនំខ្ពស់ មានរថយន្តថ្មីក៏ថាបាននៅឯចុងឆ្នាំនេះ។
អ្នកកើតឆ្នាំមមី – សេះ

នឹងមានដំណឹងល្អកើតឡើងច្រើនក្នុងអាជីពការងារ បន្ទាប់ពីអ្នកបានបុកគ្រឹះយ៉ាងមាំអស់រយៈពេលជាច្រើនខែឆ្នាំ។ ចូលមកដល់ឆមាសទី ២ ចៅហ្វាយឬថ្នាក់លើ ហាក់ដូចគេកំណត់ឲ្យមើលឃើញសមត្ថភាព និងការខិតខំរបស់អ្នក ជួយឲ្យបានឡើងតំណែងខ្ពស់ រីឯចំណូលក៏កើនទៅតាមនោះ។
ជីវិតរបស់ម្ចាស់ឆ្នាំមមី នៅ ៤ ខែចុងក្រោយនៃឆ្នាំ ២០២២ នឹងនាំឲ្យគេច្រណែនច្រើន ព្រោះទទួលបានភាពពេញលក្ខណៈស្ទើរតែទាំងស្រុង ទាំងផ្លូវចិត្តផ្លូវកាយ។ ដំណាក់កាលនេះ ពួកគេក៏អាចសល់លុយទិញផ្ទះ ទិញឡានបានផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

