តេស្តបុគ្គលិកលក្ខណៈ! ដំណើរផ្លូវដែលអ្នកជ្រើសរើសក៏អាចបង្ហាញថាអ្នកជាមនុស្សបែបណាបានដែរ

49
ការផ្សាយពាណិជ្ជកម្ម

តេស្តមួយនេះមានលក្ខណៈសាមញ្ញជាទីបំផុតដោយអ្នកគ្រាន់តែជ្រើសរើសយកផ្លូវដើរណាមួយដែលអ្នកពេញចិត្តដើម្បីដឹងថាអ្នកជាមនុស្សបែបណាពិតប្រាកដ៖

50
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ផ្លូវទី១

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នករើសយកផ្លូវទី១ អ្នកគឺជាមនុស្សដែលទន់ភ្លន់តែមិនទន់ជ្រាយ។ អ្នកតែងចំណាយពេលជាមួយនឹងធម្មជាតិថែមទាំងឲ្យតម្លៃទៅលើអ្វីៗនៅជុំវិញខ្លួនអ្នកទៀតផង។ តួយ៉ាង អ្នកមិនសូវនិយាយស្តីប៉ុន្មានទេ ប៉ុន្តែពេលខ្លះអ្នកក៏គួរបញ្ចេញមតិរបស់ខ្លួនខ្លះផងដើម្បីជៀសវាងការយល់ច្រឡំជាយថាហេតុ។

ផ្លូវទី២

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នករើសយកផ្លូវទី២ អ្នកគឺជាមនុស្សដែលចូលចិត្តផ្សងព្រេងនិងស្វែងរកអ្វីដែលថ្មី។ អ្នកមិនចំណាយពេលធ្វើរឿងច្រំដែលនិងគួរឲ្យធុញនោះទេ យ៉ាងណាមិញ អ្នកតែងព្យាយាមស្វែងរកបទពិសោធន៍ថ្មីនិងមនុស្សថ្មីៗ។ អ្នកគឺជាមនុស្សដែលស្មោះត្រង់ដែលនរណាៗក៏អាចទុកចិត្តបានហើយអ្នកមិនដែលធ្វើឱ្យមនុស្សជាទីស្រលាញ់របស់អ្នកខកចិត្តនោះឡើយ។

ផ្លូវទី៣

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នករើសយកផ្លូវទី៣ អ្នកគឺជាមនុស្សដែលចូលចិត្តធ្វើអ្វីមួយដោយសន្សឹមៗ មិនតក់ក្រហល់។ ពេលវេលាមានតម្លៃខ្លាំងណាស់សម្រាប់អ្នក ហេតុដូចនេះហើយទើបអ្នកតែងចំណាយពេលរបស់អ្នកធ្វើអ្វីដែលមានប្រយោជន៍និងគេឯងឱ្យតម្លៃ។ អ្នកមិននិយាយសំាញុំាច្រើនទេ ប៉ុន្តែសកម្មភាពរបស់អ្នកតែងហុចផលវិជ្ជមានជានិច្ច។

ផ្លូវទី៤

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នករើសយកផ្លូវទី៤ អ្នកគឺជាមនុស្សដែលកំប្លុកកំប្លែងគួរឱ្យចូលចិត្ត។ ជីវិតរបស់អ្នកពោរពេញទៅដោយភាពស្រស់បំព្រងដោយសារការមើលឃើញតាមបែបសុទិដ្ធិនិយមរបស់អ្នក។ អ្នកតែងចំណាយពេលធ្វើឱ្យមនុស្សជុំវិញខ្លួនសប្បាយចិត្ត សើចក្អាកក្អាយ បំភ្លេចអស់រាល់ទុក្ខកង្វល់។

ផ្លូវទី៥

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នករើសយកផ្លូវទី៥ អ្នកគឺជាមនុស្សដែលស្រគត់ស្រគំនិងរឹងមាំ។ រឿងរ៉ាវតូចតាចមិនអាចធ្វើឱ្យអ្នកព្រឆ្អឹងខ្នងសូម្បីតែបន្តិច យ៉ាងណាមិញ អ្នកថែមទាំងអាចដោះស្រាយរាល់បញ្ហាទាំងនោះបានប្រកបដោយទំនុកចិត្ត។ អ្នកគឺជាមនុស្សដែលឈ្លាសវៃ ម៉ត់ចត់និងតែងជួយបំភ្លឺផ្លូវដល់អ្នកដ៏ទៃ។

ផ្លូវទី៦

ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើអ្នករើសយកផ្លូវទី៦ អ្នកគឺជាមនុស្សដែលមានគំនិតប្រកបទៅដោយឧត្តមគតិ។ អ្នកតែងចំណាយពេលនៅតែឯងដោយសារអ្នកអាចគិតគូរបានវែងឆ្ងាយនិងដិតដល់ជាងពេលនៅជុំវិញអ្នកដ៏ទៃ។ អ្នកមិនងាយបើកផ្លូវឱ្យមនុស្សដើរចេញចូលជីវិតអ្នកផ្តេសផ្តាសនោះទេដោយសារអ្នកឱ្យតម្លៃខ្លួនឯងជាងអ្វីៗគ្រប់យ៉ាង៕

ប្រភព៖ បរទេស

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម