រើស​កំសៀវ​វេទមន្ត​មួយ អាច​បង្ហាញ​ពរជ័យ​ឆ្ពោះ​ទៅ​ភាព​មានបាន នៅ ៣ ឆ្នាំ​បន្ទាប់

Trtr
ការផ្សាយពាណិជ្ជកម្ម

តាម​រយៈ​រូបភាព​កំសៀវ​វេទមន្ត​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម Knongsrok សូម​ឲ្យ​បងប្អូន​ធ្វើ​ការ​ជ្រើសរើស​យក​មួយ ដើម្បី​យើង​អាច​បង្ហាញ​ចម្លើយ​ទៅ​វិញ តើ​អ្នក​នឹង​ទទួល​បាន​ពរជ័យ​អ្វី ដើម្បី​អាច​ឲ្យ​សម្រេច​ក្លាយ​ជា​ភាព​មានបាន​នៅ​រយៈ​ពេល ៣ ឆ្នាំ​បន្ទាប់?

កំសៀវ​ទិព្វ​ទី ១

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មាន​ផ្លូវ​មួយ អាច​ឲ្យ​អ្នក​ក្លាយ​ជា​អ្នក​មាន​ដោយ​ងាយ​នៅ​រយៈ​ពេល ៣ ឆ្នាំ​ទៅ​មុខ នោះ​គឺ​ការ​លក់​គំនិត ការ​លក់​ភាព​ច្នៃប្រឌិត ទេពកោសល្យ​ដែល​អ្នក​មាន។

វា​ជា​ដើមទុន​ដ៏​ធំ​មួយ ដោយ​ពេល​នេះ អ្នក​មាន​ខ្លះ​ហើយ​នៅ​នឹង​ខ្លួន ពោល​គឺ​គំនិត ទេពកោសល្យ​ដែល​ខុស​ពី​មនុស្ស​ទូទៅ ហើយ​រង់ចាំ​តែ​ឱកាស​ប៉ុណ្ណោះ អាច​ទាញ​អ្នក​ឲ្យ​ល្បី ឲ្យ​មាន​គេ​ស្គាល់ មាន​គេ​ជ្រោមជ្រែង​ច្រើន​ជុំ​ទិស​ត្រឹម​មួយ​ពព្រិច​ភ្នែក។

ការផ្សាយពាណិជ្ជកម្ម

កំសៀវ​ទិព្វ​ទី ២

2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វា​ដូច​ជា​វាសនា​ដែល​គេ​បាន​កំណត់ ដោយ​នៅ ៣ ឆ្នាំ​បន្ទាប់ បន្ថែម​ពី​លើ​ការ​ខិតខំ​ប្រឹងប្រែង​ដែល​មាន​ស្រាប់ អ្នក​ក៏​ដូច​ហាក់​ត្រូវ​រង្វាន់​ធំ​សម្រាប់​ជីវិត។ រឿង​ដែល​មិន​រំពឹង​ទុក មិន​គិត​ថា​វា​នឹង​កើត​ឡើង ក៏​កើត​ឡើង​ទៅ​បាន ជួយ​ឲ្យ​អ្នក​មាន​លុយ​កាន់​ពេញ​ដៃ​ត្រឹម​មួយ​ពព្រិច​ភ្នែក។

ការផ្សាយពាណិជ្ជកម្ម

អ្នក​ប្រហែល​ស្រមៃ​ថា ១០ ឆ្នាំ​ទៅ​មុខ​ទៀត ទើប​ខ្លួន​មាន​ផ្ទះ​នៅ មាន​រថយន្ត​ជិះ តែ​អត់​យូរ​ដល់​ប៉ុណ្ណឹង​ទេ នៅ ៣ ឆ្នាំ​បន្ទាប់​នេះ​ឯង វា​នឹង​មាន​សំណាង​ធំ​មួយ​រំលេច​ជួយ​អ្នក​ឲ្យ​មាន​បាន​លឿន​ជាង​ការ​រំពឹង​ទុក។ តែ​យ៉ាង​ណា វា​ក៏​ផ្តល់​ឲ្យ​តែ​មនុស្ស​ដែល​មាន​ឆន្ទៈ និង​ការ​ខិតខំ​ប្រឹងប្រែង​ពិត​ប្រាកដ ពោល​មិន​ចេះ​តែ​ធ្លាក់​ដល់​មនុស្ស​ខ្ជិលច្រអូស​ឡើយ។

កំសៀវ​ទិព្វ​ទី ៣

ការផ្សាយពាណិជ្ជកម្ម
3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ពេល​នេះ អ្នក​ហាក់​ដូច​ជា​នៅ​មាន​កម្លាំង នៅ​មាន​ពេលវេលា នឹង​ងាក​ទៅ​បន្ថែម​អាជីព​មួយ​ទៀត ពី​លើ​អាជីព​បច្ចុប្បន្ន។ ចំណុច​មួយ​ផ្សេង​ទៀត​ដែល​ត្រូវ​កែប្រែ គឺ​ផែនការណ៍​នៃ​ចំណូល​ចំណាយ។ មិន​មែន​អ្នក​រក​បាន​តិច​ទេ អ្នក​រក​បាន​គួរសម​ហើយ តែ​ទាស់​ត្រង់​ការ​ចាយវាយ អ្នក​ពុំ​មាន​ការ​រៀបចំ​ច្បាស់លាស់ ចាយ​តាម​តែ​ចិត្ត​ចង់ ទើប​នាំ​ឲ្យ​មិន​សូវ​សល់​ទ្រព្យ​ធំ​ក្នុង​ខ្លួន។

ពេល​ទៅ​មុខ ៣ ឆ្នាំ អ្នក​គួរ​តែ​បន្ថែម​អាជីព​ការងារ ឬ​ការ​រកស៊ី​អ្វី​មួយ​បន្ថែម ព្រោះ​ពេលវេលា​របស់​អ្នក គួរ​បោះ​ជំហាន​ទៅ​មុខ គឺ​ចូល​មក​ដល់​ហើយ មិន​អាច​រង់ចាំ​ទៀត​ឡើយ ប្រសិន​អ្នក​ចង់​ក្លាយ​ជា​អ្នក​មាន​នៅ​ពេល​អនាគត៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម