
ផ្ទាំងគំនូរទី១
ប្រសិនបើអ្នករើសយកផ្ទាំងគំនូរទី១ បានន័យថាអ្នកជាមនុស្សដែលមានភាពច្នៃប្រឌិតនិងភាពឆើតឆាយ ហើយអ្នកមិនរាថយក្នុងការប្រថុយប្រថានដើម្បីទទួលបានអ្វីដែលអ្នកចង់បាននោះទេ។អ្នកគួរឱ្យស្រឡាញ់ និងគួរឱ្យទុកចិត្ត ហើយមនុស្សជុំវិញខ្លួនតែងចាត់ទុកអ្នកជាមិត្តល្អ និងស្មោះត្រង់។
ផ្ទាំងគំនូរទី២
ប្រសិនបើអ្នករើសយកផ្ទាំងគំនូរទី២ បានន័យថាអ្នកជាមនុស្សមានចិត្តស្មោះត្រង់និងភាពសណ្តោសប្រណី។ អ្នកជាមនុស្សចិត្តទូលាយ គួរឱ្យទុកចិត្តបានហើយអ្នកជាមនុស្សដ៏ផ្អែមល្ហែម។អ្នកមិនចូលចិត្តអួត ឬក្អេងក្អាងទេ ហើយអ្នកខ្មាស់អៀនបន្តិចនៅពេលនៅក្នុងក្រុមធំ ឬពេលជួបមនុស្សថ្មី ទោះបីជាអ្នកតែងតែចូលចិត្តបង្កើតមិត្តភាពថ្មី និងស្គាល់មនុស្សថ្មីក៏ដោយ។
ផ្ទាំងគំនូរទី៣
ប្រសិនបើអ្នករើសយកផ្ទាំងគំនូរទី៣ បានន័យថាអ្នកមានចិត្តគំនិតជាមនុស្សវ័យក្មេង រស់រវើក ពុះកញ្ជ្រោលនិងពោរពេញទៅដោយថាមពល។ លើសពីនេះទៅទៀត អ្នកចូលចិត្តចេញក្រៅជួបមនុស្សថ្មី ហើយអ្នកចូលចិត្តបង្កើតចំណងមិត្តភាពថ្មី។ អ្នកប្រឈមនឹងបញ្ហានីមួយៗ ប្រកបទៅដោយទំនុកចិត្តនិងមិនរាថយនោះទេ។
ផ្ទាំងគំនូរទី៤
ប្រសិនបើអ្នករើសយកផ្ទាំងគំនូរទី៤ បានន័យថាអ្នកដឹងពីអ្វីដែលសំខាន់ក្នុងជីវិត ហើយឱ្យតម្លៃទៅលើក្រុមគ្រួសារនិងមិត្តភាពរបស់អ្នកបំផុត។ ពួកគេទទួលបានចំណាត់ថ្នាក់លេខមួយនៅក្នុងបេះដូងរបស់អ្នក ហើយពួកគេកោតសរសើរ និងផ្តល់តម្លៃដល់អ្នកយ៉ាងខ្លាំង។ អ្នកចូលចិត្តការប្រកួតប្រជែង ហើយអ្នកតែងដោះស្រាយបញ្ហានីមួយៗប្រកបដោយអាកប្បកិរិយាវិជ្ជមាននិងគំនិតសុទិដ្ឋិនិយម៕

