សេដ្ឋកិច្ចមនុស្សប្រុសស្រីមួយរយទាំងមួយរយមិនមាននរណាម្នាក់ចង់មានប្រវត្តិធ្លាប់លែងលះគ្នាក្រោយពេលសម្រេចចិត្តរៀបការឡើយ ប៉ុន្តែរឿងរ៉ាវនៃការលែងលះគ្នាគឺតែងតែមាន នៅក្នុងសង្គមមនុស្សជារឿយៗដោយចៀសមិនផុត។ ទន្ទឹមនឹងនេះដែរនាពេលបច្ចុប្បន្ន សម្រាប់ស្នេហាស្មោះស្ម័គ្រគ្នាដោយមួយទល់នឹងមួយគឺពិតជាពិបាកស្វែងរកខ្លាំងណាស់ វាប្រៀបដូចជាការរាវម្ចុលក្នុងបាតសមុទ្រអីចឹង។ ដោយឡែកខាងក្រោមក៏ជាហេតុផល មួយចំនួនដែលមនុស្សប្រុសស្រីតែងតែប្រកាន់យកដើម្បីសម្រេចចិត្តរៀបការទៅនឹងនរណាម្នាក់ បើទោះបីជាពួកគេមិនទាន់ប្រាកដចិត្តរវាងគ្នា ១០០ភាគរយ។ ១. កុំរៀបការព្រោះខ្លាចថា នឹងមិនបានរៀបការ មនុស្សប្រុសស្រីដែលមានអាយុកាន់ច្រើនតែងតែព្យាយាមខ្វល់ខ្វាយ និងព្រួយបារម្ភខ្លាចមិនអាចស្វែងរកឃើញមនុស្សក្នុងក្តីស្រមៃរបស់ខ្លួន។ ជាពិសេសទៅទៀតពួកគេកាន់តែមានការភ័យខ្លាចថា នៅពេលចាស់ឡើង ពួកគេនឹងអាចរស់នៅពោរពេញទៅដោយភាពឯកាតែម្នាក់ឯង។ ដូច្នោះហើយវាក៏ជាមូលហេតុដែលនាំឲ្យពួកគេត្រូវសម្រេចចិត្តរៀបការជាមួយនឹងនរណាម្នាក់ដែលពួកគេគិតថាជាគូព្រេងតែម្តង បើទោះបីជាមិនទាន់ដឹងចិត្តថ្លើមគ្នាច្បាស់ក៏ដោយ។ ២. កុំរៀបការព្រោះចង់បញ្ឈឺរចិត្តសង្សារចាស់របស់ខ្លួន មូលហេតុមួយនេះគឺកំពុងតែពេញនិយមយ៉ាងខ្លាំងនៅក្នុងសម័យថ្មី ព្រោះថាមានមនុស្សប្រុសស្រីច្រើនណាស់ដែលមានការឈឺចាប់ដោយសារសង្សាររបស់ខ្លួនរហូតធ្វើឲ្យពួកគេសម្រេចចិត្តភ្លាមៗពេលកំពុងតែក្តៅក្រហាយចិត្តក្នុងការរៀបការជាមួយអ្នកផ្សេង។ ៣. កុំរៀបការព្រោះលង់លើរូបសម្បត្តិរបស់គេតែម្យ៉ាង នរណាក៏មានការស្រឡាញ់ចូលចិត្តជាមួយភាពស្រស់ស្អាត សង្ហារបស់មនុស្សនៅជុំវិញខ្លួនដែរ ប៉ុន្តែកត្តាបែបនេះតែម្យ៉ាងក៏មិនមានជាមូលហេតុគ្រប់គ្រាន់សម្រាប់យើងក្នុងការសម្រេចចិត្តនោះដែរ។ ដោយហេតុថាការរួមរស់នៅជាមួយគ្នាជាលក្ខណៈស្វាមីភរិយាបានយូរអង្វែង វាត្រូវពឹងផ្អែកទៅលើចរិយាសម្បត្តិ និងទ្រព្យសម្បត្តិជាច្រើនផ្សេងទៀតផងដែរ។…