Wisdoms

ទស្សនៈមួយចំនួន ដែលមនុស្សស្រីតែងតែគិតខុសក្នុងរឿងស្នេហា!
សង្គម

ទស្សនៈមួយចំនួន ដែលមនុស្សស្រីតែងតែគិតខុសក្នុងរឿងស្នេហា!

កើតមកជាមនុស្សក្នុងលោក មិនថាប្រុស ឬស្រីតែងតែមានដៃគូជីវិតដោយចៀសមិនផុត ប៉ុន្តែក៏មានអ្នកខ្លះអាចស្វែងរកឃើញនូវដៃគូជីវិតដែលស្រឡាញ់ និងយកចិត្តទុកដាក់ ឲ្យគ្នាទៅវិញទៅមកបានយ៉ាងល្អ។ ចំណែកឯអ្នកខ្លះទៀតក៏បានត្រឹមតែរស់នៅក្នុងអាងទឹកភ្នែក និងទទួលរងនូវអំពើហិង្សាអស់រយៈពេលជាច្រើនឆ្នាំពីមនុស្សជាទីស្រឡាញ់របស់ខ្លួនទៅវិញ។ ដោយឡែកនៅក្នុងថ្ងៃនេះពីខាងគេហទំព័រក្នុងស្រុកក៏ចង់បង្ហាញប្រិយមិត្តអ្នកអានពីទស្សនៈមួយចំនួនដែលមនុស្សស្រីតែងតែគិតខុសក្នុងរឿងស្នេហ៍ដូចខាងក្រោមនេះ។ ១/ មនុស្សស្រីតែងតែគិតថា ឲ្យគេឧស្សាហ៍តាមដានការផុស like comment លើរូបភាពរបស់ខ្លួន និងឆាតមកសួរសុខទុក្ខ គឺមានន័យថា “គេកំពុងតែលួចស្រឡាញ់ខ្លួនហើយ” ជាការពិត មនុស្សប្រុសស្រីត្រូវការមានទំនាក់ទំនងរាប់អានគ្នាដោយខានមិនបាន។ ហេតុដូច្នេះ មិនប្រាកដនោះទេថា ឲ្យតែគេ like comment និងឆាតមកកាន់អ្នកជារឿយៗមានន័យថាបុរសម្នាក់នោះកំពុងតែស្រឡាញ់អ្នកអស់ពីចិត្តពីថ្លើមឡើយ។ ២/ មិនថាជាប្តី ឬជាសង្សារឲ្យតែគេហ៊ានដាក់ In Relationship និងផុសរូបថតជាមួយអ្នកមានន័យថា…

តិចនិចសំន្សប្រាក់ប្រកបដោយប្រសិទ្ធភាពពីលោក John C. Maxwell
ទស្សនៈ

តិចនិចសំន្សប្រាក់ប្រកបដោយប្រសិទ្ធភាពពីលោក John C. Maxwell

ការសំន្សសំចៃប្រាក់នរណាម្នាក់ក៏ចង់ធ្វើវានោះដែរ ប៉ុន្តែក៏មានមនុស្សតិចតួចណាស់ដែលអាចទទួលបានជោគជ័យពីការសំន្សប្រាក់ទៅតាមកាលកំណត់ និងការតាំងចិត្តរបស់ខ្លួន។ ជាក់ស្តែងខាងក្រោមនេះជាតិចនិចសំន្សប្រាក់មួយចំនួនរបស់លោក John C. Maxwell ដែលធ្លាប់ទទួលបានជោគជ័យពីការសំន្សប្រាក់ផ្ទាល់ខ្លួនរហូតដល់រាប់លានដុល្លារ។ ១/ មានគោលដៅ និងចក្ខុវិស័យវែងឆ្ងាយ ជាច្រើនលើកដែលអ្នកបានសំន្សប្រាក់ដោយមិនមានគោលដៅ និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការចាយវាយប្រាក់ឲ្យបានត្រឹមត្រូវ។ វានឹងធ្វើឲ្យការសំន្សប្រាក់របស់អ្នកមិនទទួលបានជោគជ័យស្របតាមគម្រោងផែនការដែលអ្នកចង់បាននោះឡើយ។ ហេតុដូច្នេះអ្នក ចាំបាច់ត្រូវតែមានយុទ្ធសាស្រ្ត និងផែនការឲ្យបានច្បាស់លាស់ថាអ្នកចង់សំន្សប្រាក់ឲ្យ បានប៉ុន្មានដុល្លារក្នុងរយៈពេល ៥ ឬ ១០ឆ្នាំទៅមុខទៀត? ២/ មានវិន័យ ក្នុងការសំន្សប្រាក់អ្នកគួរតែមានវិន័យ និងមានការតស៊ូឲ្យបានជាក់លាស់ហើយត្រូវតែធ្វើការសំន្សប្រាក់ឲ្យបានទៀងទាត់។ ជាការពិតដើម្បីឲ្យអ្នកអាចសម្រេចបានទៅតាម គោលដៅនៃការសំន្សរបស់ខ្លួន អ្នកចាំបាច់ត្រូវសំន្សវាជាប្រចាំថ្ងៃព្រមទាំងធ្វើវាដោយបញ្ញា។ ៣/ មានសកម្មភាព ការសំន្សប្រាក់ត្រូវការឲ្យអ្នកមានសកម្មភាពធ្វើវាទៅតាមកាលវិភាគផ្ទាល់ខ្លួន។…

ទស្សនៈសំខាន់ៗ ដែលមនុស្សស្រីជប៉ុនគិតក្នុងពេលមានសម្ព័ន្ធភាពស្នេហា
ទស្សនៈ

ទស្សនៈសំខាន់ៗ ដែលមនុស្សស្រីជប៉ុនគិតក្នុងពេលមានសម្ព័ន្ធភាពស្នេហា

ជនជាតិជប៉ុន ជាជនជាតិមួយនៅក្នុងតំបន់អាសុី ដែលត្រូវបានមនុស្សទូទាំងពិភពលោកទទួលស្គាល់ថា ជាអម្បូរមនុស្សដែលរស់នៅពោរពេញដោយភាពថ្លៃថ្នូរ សុជីវធម៌ និងមានអាយុវែងជាងជនជាតិដទៃផ្សេងទៀត។ យ៉ាងណាមិញក្រៅតែពីរឿងរ៉ាវទាំងអស់នេះ ជនជាតិជប៉ុនដែលជានារីៗក៏មានការយល់ឃើញមួយចំនួនខុសប្លែកពីនារីដទៃ ក្នុងអំឡុងពេលមានទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់ផងដែរ។ ដូច្នេះខាងក្រោមគឺជាទស្សនៈសំខាន់ៗមួយចំនួន ដែលនារីជប៉ុនគិតក្នុងពេលមានទំនាក់ទំនងស្នេហាជាមួយមនុស្សប្រុស៖ ១/ ការរស់នៅជាមួយដៃគូ មុនពេលរៀបការជារឿងធម្មតា ភាគច្រើននៃសម្ព័ន្ធស្នេហារបស់ជនជាតិជប៉ុន គឺនិយមរួមរស់នៅជាមួយគ្នាមុនពេលរៀបការជាផ្លូវការ ហើយប្រសិនបើអំឡុងពេលរស់នៅជាមួយគ្នា អ្នកទាំងពីរស្រាប់តែ មើលឃើញថាពួកគេម្នាក់ៗមិនអាចរួមរស់នៅជាមួយគ្នាបន្តទៀតបាននោះពួកគេនឹងសម្រេចចិត្តចែកផ្លូវគ្នា។ ដោយហេតុថានារីជប៉ុនភាគច្រើនឲ្យតម្លៃទៅលើការរៀបការខ្លាំងជាងការរក្សានូវព្រាហ្មចារីរបស់ខ្លួនទុក។ ហើយការរៀបការជាមួយនរណាម្នាក់ពិតជាការសម្រេចចិត្តដ៏ធំរបស់ពួកគេក្នុងមួយឆាកជីវិត។ ២/ ការរៀបការ គឺជាបន្ទុកច្រើនជាងការសប្បាយរីករាយ មួយផ្នែកធំនៃការគិតរបស់មនុស្សស្រីជប៉ុនជាទូទៅ គឺការរៀបការជាបន្ទុកសម្រាប់ពួកគេច្រើនជាងការសប្បាយរីករាយ ព្រោះថាក្រោយពេលរៀបការរួចពួកគេត្រូវការបង្កើតកូន និងមើលថែទាំក្រុមគ្រួសារទាំងសងខាង។ ក្នុងនោះផងដែរបន្ទាប់ពីរៀបការហើយពួកគេក៏ត្រូវមានទំនួលខុសត្រូវច្រើនជាងពេលនៅលីវម្នាក់ឯងទៅទៀត។ ដូច្នេះបានជានារីជប៉ុនភាគច្រើនមិនងាយសម្រេចចិត្តរៀបការជាមួយបុរសណាម្នាក់ងាយៗនោះឡើយ។ ៣/ សុខភាពផ្ទាល់ខ្លួន…

វណ្ណដា តារាហ៊ីហបកំពូល បានចេញមុខបកស្រាយបំភ្លឺចំពោះបញ្ហារវាងលោក ជាមួយនឹងក្រុមហ៊ុនស្មាត (មានវីដេអូ)
សម្រង់

វណ្ណដា តារាហ៊ីហបកំពូល បានចេញមុខបកស្រាយបំភ្លឺចំពោះបញ្ហារវាងលោក ជាមួយនឹងក្រុមហ៊ុនស្មាត (មានវីដេអូ)

កាលពីម្សិលមិញនេះ ក្រុមហ៊ុនសែលកាត បានប្រកាសសិល្បករហ៊ីបហប លំដាប់កំពូលម្នាក់ប្រចាំប្រទេសកម្ពុជា គឺ លោក វណ្ណដា ដែលបានក្លាយជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនសែលកាត។ សិល្បករវ័យ ២៣ឆ្នាំ រូបនេះដែលមានបណ្តាញសង្គមអ្នកគាំទ្រ ១.៤៥ លាននាក់នៅលើ ប្រព័ន្ធ Youtube បាននិយាយថា “ខ្ញុំមានសេចក្តីសោមន្សរីករាយ និងមានកិត្តិយសដែលបាន ក្លាយជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុនសែលកាត ដែលជាក្រុមហ៊ុនបណ្តាញទូរស័ព្ទឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមខ្ញុំជាទូតសុច្ឆន្ទៈថ្មី ខ្ញុំចង់បង្ហាញនូវមហិច្ឆតារបស់សិល្បករក្នុងការជម្រុញ និងការអភិវឌ្ឍន៍ភាពឆ្នើមរបស់កម្ពុជាដើម្បីចែករំលែកទៅកាន់ពិភពលោក។” នៅព្រឹកថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ នៅវេលាម៉ោង៨កន្លះព្រឹក តុលាការបានបើកសវនាការ មួយបន្ទាប់ពីក្រុមហ៊ុនស្មាតបានដាក់ពាក្យសុំឱ្យតុលាការចេញដីកាសម្រេចរក្សាការពារ មានអនុភាពអនុវត្តភ្លាម…

តើនឹងមានរឿងអ្វីកើតឡើងចំពោះអ្នក ក្នុងអំឡុងពេលចុងឆ្នាំ២០២០នេះ?
ប្លែកៗ

តើនឹងមានរឿងអ្វីកើតឡើងចំពោះអ្នក ក្នុងអំឡុងពេលចុងឆ្នាំ២០២០នេះ?

ជ្រើសរើសកូនបាល់គ្រីស្តាល់មួយដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងពីរឿងហេតុដែលនឹងកើតឡើងចំពោះអ្នកនៅក្នុងអំឡុងពេលចុងឆ្នាំ២០២០ខាងមុខនេះ។ 1. កូនបាល់គ្រីស្តាល់ទី 1 ប្រសិនបើអ្នកជ្រើសរើសគ្រាប់បាល់គ្រីស្តាល់ដំបូង វាគឺដោយសារតែអ្នកជាមនុស្សអាថ៌កំបាំងម្នាក់ដែលចូលចិត្តស្វែងយល់ពីអ្វីថ្មីៗគ្រប់ពេល និងចង់ដឹងចង់ឃើញ។ ប្រហែលជាវានឹងនាំអ្នកទៅរកដំណើរផ្សងព្រេងថ្មីក្នុងខែចុងក្រោយនេះ កុំមានការភ្ញាក់ផ្អើលដែលមានដំណើរផ្លាស់ប្ដូរនាពេលខាងមុខ។ លើសពីនេះទៀ តអ្នកកំពុងស្ថិតក្នុងដំណាក់កាលនៃការស្វែងរករបស់ជាច្រើន ហើយនេះនឹងនាំឱ្យអ្នករកឃើញខ្លួនឯងនូវគុណធម៌មួយចំនួនដែលអ្នកមិនបានដឹងថាអ្នកមាន។ 2. កូនបាល់គ្រីស្តាល់ទី 2 ប្រសិនបើអ្នកជ្រើសរើសយកគ្រាប់បាល់ទី ២ នោះគឺដោយសារតែអ្នកនឹងត្រូវឆ្លងកាត់ការពិនិត្យមួយរយៈ។ ចុងក្រោយអ្នកយល់ថាដើម្បីផ្លាស់ប្តូរពិភពលោកដំបូងអ្នកត្រូវតែផ្លាស់ប្តូរខ្លួនឯងជាមុនសិន។ ដូច្នេះអ្វីដែលអាចទៅរួចបំផុតនោះគឺថា នៅក្នុងខែចុងក្រោយនៃឆ្នាំនេះ អ្នកចាប់ផ្តើមជាសះស្បើយស្នាមរបួសចាស់ និងស្វែងយល់ពីអ្វីដែលធ្វើឱ្យអ្នកឈឺចាប់កន្លងមក ធ្វើជាមេរៀនល្អសម្រាប់ជីវិតជាថ្មី។ នេះនឹងផ្តល់ឱ្យអ្នកនូវភាពក្លាហានដើម្បីចាប់ផ្តើមដំណាក់កាលថ្មីទាំងអារម្មណ៍ល្អប្រសើរ និងវិជ្ជាជីវៈដ៏ពិតប្រាកដ។ 3. កូនបាល់គ្រីស្តាល់ទី 3 ប្រសិនបើអ្នកជ្រើសរើសយកបាល់ទីបី វាគឺដោយសារតែអ្នកគឺជាពេលវេលាមួយនៅក្នុងជីវិតរបស់អ្នក…

សណ្តែកកួរ ​មានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ​ដែលគួរតែទទួលទានជាប្រចាំ
តោះញ៉ាំ

សណ្តែកកួរ ​មានអត្ថប្រយោជន៍ច្រើនសម្រាប់សុខភាព ​ដែលគួរតែទទួលទានជាប្រចាំ

សណ្តែកកួរ ជាបន្លែម្យ៉ាងដែលមានការពេញនិយមណាស់នៅក្នុងការធ្វើម្ហូបជាអាហារសម្រាប់ទទួលទានទាំងឆៅទាំងឆ្អិន ដែលអាចយកទៅឆា បុកជាមួយក្រសាំង ជាបន្លែផ្ទាប់ផ្អក-ប្រហុក លាយបុកល្ហុង និងជាល្បោយនំបញ្ចុកជាដើម។ ក្រៅពីមានរសជាតិឆ្ងាញ់ពិសាហើយ វាបែរជាមានគុណប្រយោជន៍ចំពោះសុខភាពយ៉ាងច្រើនស្ទើរតែមិនគួរឱ្យជឿជាពិសេសសម្រាប់ស្ត្រីដែលកំពុងតែពរពោះ និងកំពុងតែបំបៅកូនដោយទឹកដោះតែម្តង។ ដើម្បីឱ្យជ្រាបកាន់តែច្បាស់មកមើលពីអត្ថប្រយោជន៍ចម្បងជាច្រើន របស់សណ្តែកកួរទាំងអស់គ្នា៖ # គុណប្រយោជន៍របស់សណ្តែកកួរ សណ្តែកកួរ (Green Beans/Long Beans) ត្រូវបានគេដឹងថាជាបន្លែដែលសម្បូរទៅដោយអាហារូបត្ថម្ភជាច្រើនដូចជា កាកសសៃហ្វៃបឺ (Fiber), វីតាមីនជាច្រើនរួមមាន វីតាមីន A, វីតាមីន B6 , វីតាមីនC , វីតាមីន K និងអាស៊ីតហ្វូលិក…

វណ្ណដា តារាចម្រៀងរ៉េបដែលកំពុងពេញនិយមពីសំ​ណាក់យុវវ័យ ត្រូវបានប្រកាសជា  ទូតសុឆន្ទៈតំណាងឱ្យក្រុមហ៊ុនសែលកាត (មានវីដេអូ)
PR

វណ្ណដា តារាចម្រៀងរ៉េបដែលកំពុងពេញនិយមពីសំ​ណាក់យុវវ័យ ត្រូវបានប្រកាសជា ទូតសុឆន្ទៈតំណាងឱ្យក្រុមហ៊ុនសែលកាត (មានវីដេអូ)

ភ្នំពេញ៖ ២៥ វិច្ឆិកា ២០២០ វណ្ណដា ដែលជាតារាចម្រៀងរ៉េបដ៍ល្បី ប្រចាំប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ត្រូវបានប្រកាសជាទូតសុឆន្ទៈថ្មីបំផុតមួយរូបតំណាងឱ្យក្រុមហ៊ុនសែលកាត។ ការប្រកាសនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការចាប់ផ្តើមយុទ្ធនាការ “Time to Rise” របស់តារាចម្រៀងរ៉េបអាយុ ២៣ ឆ្នាំរូបនេះ ដែលចង់បង្ហាញនូវមហិច្ឆតារបស់សិល្បករក្នុងការជម្រុញ និងការអភិវឌ្ឍន៍ភាពឆ្នើមរបស់កម្ពុជា ដើម្បីចែករំលែកទៅកាន់ពិភពលោក វណ្ណដា ព្យាយាមលើកស្ទួយ និងនាំយកកម្មវិធីថ្មីៗ ក្រោមកិច្ចសហការណ៍ជាមួយក្រុមហ៊ុនសែលកាត រួមជាមួយនឹងសមាជិកក្រុមដែលពោរពេញទៅដោយទេពកោសល្យរបស់ខ្មែរ ដែលកំពុងតែមានសន្ទុះនៃភាពរីកចម្រើនយ៉ាងខ្លាំង។ ការផ្លាស់ប្តូររបស់​ វណ្ណដា មកសហការជាមួយក្រុមហ៊ុនសែលកាតនេះ កាន់តែសបញ្ជាក់ឱ្យឃើញច្បាស់នូវការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងវិស័យតន្រ្តី ដែលសិល្បកររបស់យើង ត្រូវស្វះស្វែងរកនូវមធ្យោបាយតាមអនឡាញថ្មីៗ ដើម្បីរក្សាការទំនាក់ទំនង…

តើមានអ្វីខ្លះក្នុងផ្កាយកូនមាន់ !!?
បច្ចេកវិទ្យា

តើមានអ្វីខ្លះក្នុងផ្កាយកូនមាន់ !!?

ជាទូទៅ បើ​គេ​និយាយ​ពី​ផ្កាយ​ដែល​គេ​ស្គាល់​ច្រើន និង​ងាយ​ចំណាំ​ គេ​ប្រាកដ​ជា​នឹក​ទៅដល់​ផ្កាយ​មួយដែលខ្មែរយើងចំណាំហៅ គឺផ្កាយ យាម​នង្គ័ល ក៏ប៉ុន្តែ នៅ​ក្បែរ​ផ្កាយ​យាមនង្គ័ល​នោះ មាន​ផ្កាយ​មួយ​ទៀត ដែល​ជនជាតិខ្មែរស្គាល់​ជាទូទៅ​ និង​ស្រួល​ចំណាំផងដែរនោះ ដោយសារ​តែ​វា​មាន​រូបរាង​​ជា​ផ្កាយ​នៅ​ផ្តុំ​គ្នា​ជា​កញ្ចុំ ដូច​មេមាន់​បណ្តើរ​កូន ហើយ​ដែល​យើង​ហៅ​ថា “ផ្កាយកូនមាន់”។ ផ្កាយ​នេះ​មាន​រឿងនិទាន​ប្លែកៗ​ពីគ្នា​អាស្រ័យ​ទៅ​តាម​អរិយធម៌​នីមួយៗ ដោយ​នៅ​ក្នុង​​ តារាសាស្ត្រ​ឥណ្ឌា ផ្កាយនេះ​ត្រូវ​បាន​គេ​ឲ្យឈ្មោះ​ថា « ផ្កាយកត្តិក » ដែល​ជា​ឈ្មោះ​ខែមួយ ក្នុង​ចំណោម​ខែ​ទាំង១២ នៅ​ក្នុង​ប្រតិទិន​ចន្ទគតិ។ នៅ​ថៃ ដែល​ជា​ប្រទេស​ជិតខាង​កម្ពុជា ​ផ្កាយ​នេះ​ក៏​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា « ផ្កាយកូនមាន់ » (ดาวลูกไก่)…

យើងស្គាល់ពីល្បឿនពន្លឺ ចុះមានដឹងថា តើគេវាស់ល្បឿនពន្លឺដោយរបៀបណាទេ ?
បច្ចេកវិទ្យា

យើងស្គាល់ពីល្បឿនពន្លឺ ចុះមានដឹងថា តើគេវាស់ល្បឿនពន្លឺដោយរបៀបណាទេ ?

​បច្ចុប្បន្ន​នេះ គេ​ដឹង​ថា ពីភពផែនដី​ទៅ​ព្រះចន្ទ មាន​ចម្ងាយ​ជាង ៣៨ម៉ឺន​គីឡូម៉ែត្រ។ ពី​ផែនដី​ទៅ​ព្រះអាទិត្យ ជិត ១៥០លាន​គីឡូម៉ែត្រ។ ផ្កាយ​ដែល​នៅ​ជិត​ប្រព័ន្ធព្រះអាទិត្យ​របស់​យើង​ជាងគេ គឺ​ប្រព័ន្ធ​ផ្កាយ​អាល់ហ្វាសិនថូរី ស្ថិត​នៅ​ចម្ងាយ​ជាង ៤ឆ្នាំ​ពន្លឺ។ មុខកាត់​របស់​កាឡាក់ស៊ី​មីលគីវេ​របស់​យើង មាន​ប្រវែងប្រមាណ​ពី ១០ម៉ឺន ទៅ២០ម៉ឺន​ឆ្នាំ​ពន្លឺ។ ចំណែក​កាឡាក់ស៊ី​ដែល​ស្ថិត​នៅ​ជិត​យើង​បំផុត គឺ​កាឡាក់ស៊ី​អង់ដ្រូម៉ែត ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ២,៥លាន​ឆ្នាំ​ពន្លឺ… ក៏ប៉ុន្តែ សំណួរ​​ចោទឡើង​ថា តើ​គេ​អាច​វាស់​ចម្ងាយ​ដ៏​សម្បើម​អស់​ទាំងនេះ​បាន​ដោយ​របៀបណា? នៅ​ក្នុង​វិស័យ​តារាសាស្ត្រ អ្នកវិទ្យាសាស្ត្រ​​យក​ចម្ងាយ​នៃ​អ្វីៗ​ដែល​នៅជិត ហើយ​ដែល​គេ​អាច​វាស់​បាន​ដោយ​ផ្ទាល់ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន ឈាន​ទៅ​​វាស់​ចម្ងាយ​ទៅ​កាន់តែ​ឆ្ងាយ​ឡើងៗ ទៅតាម​គោល​ការណ៍​មួយ ដែល​គេ​ឲ្យ​ឈ្មោះ​តាម​ភាសា​អង់គ្លេស​ថា “Cosmic distance…

ទោះបីខ្ញុំជាមនុស្សល្អ តែខ្ញុំមិនមែនជាមនុស្សល្ងង់ឡើយ
សេដ្ឋកិច្ច

ទោះបីខ្ញុំជាមនុស្សល្អ តែខ្ញុំមិនមែនជាមនុស្សល្ងង់ឡើយ

សាមកុក​ សាមកុកជាភាពយន្តដែលបរិយាយពីសង្គ្រាមសុីសាច់ហុតឈាមគ្នា និងប្រើគ្រប់ល្បិចកល ដែលកើតឡើងនាសម័យបុរាណ​ ក្រោយការដួលរលំនៃរាជវង្សហាន ក្នុងកំឡុងឆ្នាំ ២២០ ដល់ ២៨០ មុន គ.ស​ ហើយវាជាសង្គ្រាមដែលបំភ្លេចបំផ្លាញទ្រព្យសម្បិត្តិ​ និងអាយុជីវិតប្រមាណជា​ ៤០លាននាក់​ និងបានផ្សព្វផ្សាយកេរ្តិ៍ប្រទេសចិន​ថាជា​ “អាណាចក្រសង្គ្រាម” ។ ដែលរហូតមកដល់សព្វថ្ងៃ ប្រវត្តិសាស្ត្រនៃសង្គ្រាមមួយនេះ ត្រូវបាន ចងក្រងជាល្ខោន ប្រលោមលោក និងភាពយន្តសាមកុកដែលបង្កប់នូវគំនិតល្បិចកល​ ពិសពុលសព្វសារពើ​ ព្រមទាំងឆ្លុះបញ្ចាំងពីតថភាពនានាក្នុងសម័យបច្ចុប្បន្ន​។ លើសពីនេះទៅទៀត​ វាក៏បានបង្រៀនពីយុទ្ធសាស្ត្រក្នុងការមើលចិត្តមនុស្ស​ ក៏ដូចជាទប់ទល់នូវអ្វីដែលហៅថា “ល្បិច” ​។ អ្នកដែលមើលរឿងសាមកុក​ អាចយកក្បួននានាមកប្រើប្រាស់ក្នុងជីវិត​…

Tik Tok ដាក់ចេញនូវកម្មវិធីថ្មីដើម្បីសម្រួលដល់ការប្រើប្រាស់ ដល់អ្នកដែលមានជំងឺអេពីឡឹបស៊ី (ឆ្កួតជ្រូក)
PR

Tik Tok ដាក់ចេញនូវកម្មវិធីថ្មីដើម្បីសម្រួលដល់ការប្រើប្រាស់ ដល់អ្នកដែលមានជំងឺអេពីឡឹបស៊ី (ឆ្កួតជ្រូក)

Phnom Penh, Cambodia, 25 November 2020 – បេសកកម្មរបស់ Tik Tok គឺការជម្រុញឲ្យមានគំនិតច្នៃប្រឌិតថ្មី និងនាំយកមកវិញនូវភាពសប្បាយរីករាយដល់អ្នកប្រើប្រាស់។ តាមរយៈការផ្តោតលើចំណុចស្នូលនៃបេសកកម្មនេះ Tik Tok ធានាឲ្យបានពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ពីគ្រប់មជ្ឈដ្ឋាន ដែលជាកត្តាជម្រុញឲ្យមានការចូលរួម។ ដើម្បីក្លាយខ្លួនជាទម្រង់វីដេអូទូរស័ព្ទមួយប្រកបដោយបរិយាប័ន្ន ពួកយើងបានសម្រេចប្តេជ្ញាដាក់ចេញនូវលក្ខណៈកម្មវិធីថ្មីដែលហៅថា «រូបថតដែលអាចបង្កភាពប៉ះទង្គិច»ឬ« photosensitivity»។ ការដាក់ចេញនូវលក្ខណៈកម្មវិធីថ្មី «រូបថតដែលអាចបង្កភាពប៉ះទង្គិច» នេះត្រូវបានធ្វើឡើងក្រោយពីពួកយើងបានជួបនឹងអ្នកជំនាញលើជំងឺអេពីឡឹបស៊ីកាលពីប៉ុន្មានមុន។ ពួកគេបានធ្វើការផ្តល់ជាមតិយោបល់ត្រលប់ដល់ពួកយើងអំពី Tik Tok និងថាតើយើងអាចចូលរួមការពារដល់អ្នកជំងឺអេពីឡឹបស៊ីដោយរបៀបណា។ ក្រោយពីជំនួបនេះ ពួកយើងសម្រេចបង្កើតនូវលក្ខណៈកម្មវិធីថ្មីនេះ ដែលវានឹងរំលឹកដល់អ្នកប្រើប្រាស់របស់យើងអំពីការបង្កើតវីដេអូដែលមានពន្លឺ ដែលអាចប៉ះពាល់ដល់អ្នកជំងឺអេពីឡឹបស៊ី។…

ការព្យាយាមលែងប្រើ «អក្សរខមខ្មែរ» នៅក្នុងសង្គមថៃ(សៀម)!!!
ប្រវត្តិសាស្រ្ត

ការព្យាយាមលែងប្រើ «អក្សរខមខ្មែរ» នៅក្នុងសង្គមថៃ(សៀម)!!!

ប្រវត្តិសាស្ត្របានស្ដែងយ៉ាងប្រចក្សថាក្រោយរដ្ឋសៀមបានកកើតឡើង បណ្ដាអ្នកដឹកនាំរដ្ឋថ្មីនេះបានព្យាយាមដឹកនាំសង្គម និងបានខ្ចី ឬយកទៅប្រើប្រាស់នូវវប្បធម៌ខ្មែរជាច្រើនដើម្បីរៀបចំសង្គមរបស់ខ្លួន រាប់ទាំងពីភាសា និងអក្សរផងដែរ។ ជាក់ស្ដែងអក្សរថៃដែលយើងឃើញប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ដោយឥតប្រកែកបានគឺត្រូវបានរចនាចេញពីតួអក្សរខ្មែរបូរាណនេះឯង។ ក្រៅពីនោះអក្សរបូរាណខ្មែរ «អក្សរខម» ក៏ត្រូវបានយកទៅប្រើប្រាស់យ៉ាងច្រើនផងដែលនៅមុនពេលជាតិនេះ (ថៃបច្ចុប្បន្ន) មានតួអក្សររបស់ខ្លួនប្រើប្រាស់ ទាំងក្នុងការកត់ត្រាសម្ដីជនជាតិខ្លួន ទាំងការប្រើប្រាស់សរសេរភាសាបាលី សាស្ត្រា គម្ពី ក្បួនខ្នាតនានា ជាច្រើន…។ល។ រហូតមកដល់គ្រាបច្ចុប្បន្ន។ ទោះបីជាយ៉ាងណាក្ដី ជនជាតិនេះក៏បានព្យាយាមច្រើនគ្រាមកដែរក្នុងការលុបបំបាត់ការប្រើប្រាស់អក្សរខមខ្មែរនៅក្នុងវិស័យព្រះពុទ្ធសាសនារបស់ខ្លួន។ នេះគឺដើមកំណើត «អក្សរអរិយកៈ» (ថ. อักษรอริยกะ)។ «អរិយកៈ» គឺជារូបបែបតួអក្សរមួយប្រភេទដែលប្រឌិតឡើងដោយព្រះមហាក្សត្រិយ៍ថៃមួយព្រះអង្គ គឺព្រះបាទសម្ដេចព្រះចមក្លៅចៅយួហួ (พระบาทจอมเกล้าเจ้าอยู่หัว) ខណៈដែលព្រះអង្គទ្រង់ព្រះផ្នួសជា «ព្រះវជិរញាណថេរៈ»(พระวชิระญาณเถระ)…

ក្រុមហ៊ុន Smart ផ្ដើមយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» ដើម្បីលើកស្ទួយ​​​សាមគ្គីភាពរបស់ពលរដ្ឋកម្ពុជា​
PR

ក្រុមហ៊ុន Smart ផ្ដើមយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» ដើម្បីលើកស្ទួយ​​​សាមគ្គីភាពរបស់ពលរដ្ឋកម្ពុជា​

រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ –  ក្រុមហ៊ុន Smart Axiata សូមលើកទឹកចិត្តពលរដ្ឋកម្ពុជាគ្រប់ស្រទាប់         វណ្ណៈឲ្យចូលរួមជួយគ្នាក្នុងយុទ្ធនាការថ្មីមួយរបស់ខ្លួនដែលមានឈ្មោះថា »ឆ្ពោះទៅមុខរួមគ្នា« ក្នុងគោលបំណងលើកស្ទួយសាមគ្គីភាពរបស់ពលរដ្ឋកម្ពុជាទាំងអស់ទូទាំងប្រទេស។ ដោយមានប្រជាជនកម្ពុជាជាច្រើនកំពុងប្រឈមនឹងបញ្ហាលំបាកពីជំងឺរាតត្បាតកូវីដ១៩ និងផលប៉ះពាល់នាពេលថ្មីៗនេះពីគ្រោះទឹកជំនន់ដ៏សាហាវ ក្រុមហ៊ុន Smart Axiata បានដឹកនាំការលើកស្ទួយការលើកទឹកចិត្តគ្នាទៅវិញទៅមករបស់ពលរដ្ឋកម្ពុជា ដែលជាមធ្យោបាយមួយ ក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ ខ្សែវីដេអូដ៏គួរឲ្យរំជួលចិត្តមួយ ដែលនិយាយអំពីផ្កាឈូកដុះក្នុងភក់កខ្វក់ និងបន្តរីកលូតលាស់រហូតទាល់តែមានផ្ការីក ត្រូវបានបង្កើតឡើង ដើម្បីជួយលើកស្ទួយទស្សនៈនៃយុទ្ធនាការនេះ ដែលពលរដ្ឋគ្រប់រូបគួរគាំទ្រ និងលើកទឹកចិត្តគ្នាទៅវិញទៅមក…

ចាប់ពីស្អែកទៅអាកាសធាតុចាប់ត្រជាក់ហេីយ បងប្អូនទាំងអស់ត្រៀមស្លៀកពាក់ឱ្យបានគ្រប់គ្រាន់ផងណា!
ព័ត៌មានជាតិ

ចាប់ពីស្អែកទៅអាកាសធាតុចាប់ត្រជាក់ហេីយ បងប្អូនទាំងអស់ត្រៀមស្លៀកពាក់ឱ្យបានគ្រប់គ្រាន់ផងណា!

យោងតាមសេចក្ដីប្រកាសជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងអំពីដំណើរការនៃអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ វិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០។ សម្ពាធខ្ពស់ Sub-Tropic បានរំកិលចុះក្រោមគ្របដណ្ដប់លើកម្ពុជា ជាមួយខ្យល់មូសុងឦសានក្នុងកម្រិតបង្គួរ។ ទន្ទឹមនោះរដូវវស្សាឆ្នាំ២០២០ សន្មតថាចប់ជាស្ថាពរនៅថ្ងៃទី២២ ខែវិច្ឆិកា ២០២០។ ស្ថានភាពបែបនេះបានធ្វើឱ្យ ៖ ១. បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល – សីតុណ្ហភាពអប្បបរិមា មានពី ២២ – ២៤ អង្សា – សីតុណ្ហភាពអតិបរិមា មានពី ៣០ –…

តើអ្នកចូលចិត្តធ្វើម៉ូដសក់បែបណា? នឹងបង្ហាញពីសមណាងអ្នកនៅឆ្នាំ២០២១នេះ
ប្លែកៗ

តើអ្នកចូលចិត្តធ្វើម៉ូដសក់បែបណា? នឹងបង្ហាញពីសមណាងអ្នកនៅឆ្នាំ២០២១នេះ

តើម៉ូដសក់មួយណាដែលជាចំណូលចិត្តរបស់អ្នក ការជ្រើសរើសរបស់អ្នកនឹងបកស្រាយពីបុគ្គលិកលក្ខណៈរបស់អ្នកបានយ៉ាងលម្អិត។ ក. ម៉ូដសក់នារី ក ទោះបីអ្នកមានគំនិតចេះបត់បែន ហើយអាចសម្របខ្លួនទៅនឹងការផ្លាស់ប្តូរការងារក៏ដោយ តែអ្នកមានតែប្រាក់តិចតួចប៉ុណ្ណោះមិនច្រើនទេ។ ប៉ុន្តែអ្នកនឹងមានសំណាងច្រើននៅឆ្នាំក្រោយ។ ប្រហែលជាសំណាងនៃសំណាងកំពុងរង់ចាំអ្នកនៅខាងមុខ។ ខ. ម៉ូដសក់នារី ខ ស្នេហាតែងតែជារបស់មួយដែលស្រស់ស្អាតបំផុតដែលមនុស្សស្វែងរក ហើយនៅឆ្នាំ ២០២១ សំណាងរបស់អ្នកនឹងមកដល់។ ប្រសិនបើអ្នកមានគូស្នេហ៍រួចហើយ ស្នេហារបស់អ្នកនឹងមានការវិវត្តន៍យ៉ាងឆាប់រហ័ស ឬក៏អាចថាអ្នកនឹងរៀបការបាននៅឆ្នាំក្រោយនេះផងដែរ តែបើអ្នកនៅលីវអ្នកនឹងជួបអ្នកដែលត្រូវចិត្ត។ គ. ម៉ូដសក់នារី គ នៅឆ្នាំ ២០២១ សុខភាពអ្នកនឹងប្រសើរឡើង។ ទោះបីជាអ្នកសង្ឃឹមថានឹងទទួលបាននូវសំណាងជាមួយនឹងឆ្នាំក្រោយសុខភាពរបស់អ្នកនឹងប្រសើរឡើង។ ដឹងថាមនុស្សដែលមានសុខភាពល្អអាចមានផលិតភាពច្រើនជាង។ សុខភាពដែលមានសុខភាពល្អក៏អាចជួយជម្រុញឱ្យមានសំណាងល្អ និងជួយអ្នកឱ្យជួបមនុស្សជាទីស្រឡាញ់៕ ប្រភព…

ពេលញុំាមាន់ អ្នកចូលចិត្តញុំាកន្លែងណាជាងគេ នឹងបង្ហាញពីចរិតពិតរបស់អ្នក!
ប្លែកៗ

ពេលញុំាមាន់ អ្នកចូលចិត្តញុំាកន្លែងណាជាងគេ នឹងបង្ហាញពីចរិតពិតរបស់អ្នក!

នៅពេលដែលញុំាមាន់ តើអ្នកចូលចិត្តញុំាត្រង់ណាជាងគេ? ក. ភ្លៅមាន់ អ្នកជាមនុស្សដែលយកចិត្តទុកដាក់ និងមានចំណេះដឹងខ្ពស់ ហើយមិនដែលដាក់ខ្លួនអ្នក និងអ្នកដែលនៅជុំវិញអ្នកឱ្យស្ថិតក្នុងស្ថានភាពឆ្គង ដោយការចាប់កំហុសនោះទេ។ អ្នកមិនត្រឹមតែជាមនុស្សចិត្តល្អស្វាគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសប្បុរស និងងាយទាក់ទងទៀតផង។ ស្ទើរតែគ្មាននរណាម្នាក់ស្អប់អ្នកទេ អ្នកពោរពេញទៅដោយថាមពលសុទិដ្ឋិនិយម នាំមកនូវពន្លឺព្រះអាទិត្យកក់ក្តៅសម្រាប់អ្នកដែលនៅជុំវិញអ្នក។ ទោះយ៉ាងណាក៏ដោយ អ្នកគឺជាមនុស្សរហ័សរហួន និងមានការទាមទារខំប្រឹងដោយខ្លួនឯង។ អ្នកស្ងប់ស្ងាត់ហើយគួរឱ្យទុកចិត្តណាស់ ចាស់ទុំជាងមិត្តភក្តិរបស់អ្នក។ អ្នកចូលចិត្តជួយមិត្តមិនខ្លាចការលំបាកឡើយ។ នៅក្នុងសេចក្ដីស្រឡាញ់ អ្នកភ្ជាប់សារៈសំខាន់យ៉ាងខ្លាំងចំពោះដៃគូដោយផ្តោតលើភាពសុខដុមផ្នែកអារម្មណ៍។ នៅពេលដែលអ្នកមានភាពម៉ឺងម៉ាត់ចំពោះនរណាម្នាក់ អ្នកនឹងមិនបោះបង់វាចោលឡើយ។ ក៏ព្រោះតែស្នេហាជ្រាលជ្រៅអ្នកងាយនឹងទទួលបានផលល្អ។ ខ. ទ្រូងមាន់ អ្នកមានចិត្តសប្បុរស ហើយអ្នកចូលចិត្តចែករំលែកអ្វីដែលល្អបំផុតជាមួយគ្រួសារ និងមិត្តភក្តិ។ អ្នកមិនចូលចិត្តលាក់បាំងអ្វីឡើយ…

យោធាអ៊ីស្រាអែលធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅហ្គាហ្សា
ព័ត៌មានជាតិ

យោធាអ៊ីស្រាអែលធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅហ្គាហ្សា

កងយោធាអ៊ីស្រាអែល បានចាប់ផ្តើមធ្វើសមយុទ្ធយោធារយៈពេល ៤ ថ្ងៃគួរឱ្យភ្ញាក់ផ្អើលមួយនៅព្រឹកថ្ងៃអាទិត្យម្សិលមិញ ដែលទាហានចូលរួមទាំងអស់បង្ហាញសេណារីយ៉ូសង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប។ សមយុទ្ធទ្រង់ទ្រាយធំបានកើតឡើងនៅពេលកម្លាំងការពារអ៊ីស្រាអែល (IDF) បានវាយប្រហារទៅលើគោលដៅរបស់ក្រុមហាម៉ាសចំនួនមួយយប់ថ្ងៃអាទិត្យនៅក្នុងតំបន់ឆ្នេរសមុទ្ របន្ទាប់ពីមានការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅហ្គាហ្សា។ ទោះយ៉ាងណា IDF បាននិយាយថាសមយុទ្ធបែបសង្គ្រាមនេះ ត្រូវបានគ្រោងទុកជាច្រើនសប្តាហ៍មុនមក​ម្ល៉េះ ហើយមិនទាក់ទងនឹងព្រឹត្តិការណ៍ថ្មីៗដែល​ទើប​កើត​ឡើង​ក្នុង​តំបន់​ហ្គាហ្សានោះទេ។ បេសកកម្មបែបហ្វឹកហាត់គួរឱ្យភ្ញាក់ផ្អើលចំនួន ៤ ត្រូវបានរៀបចំរួចរាល់ហើយ ចាប់តាំងពីការតែងតាំងលោក Aviv Kochavi ជាប្រធានបុគ្គលិកយោធានៅខែមករាឆ្នាំ ២០១៩ ។សមយុទ្ធទាំងនេះ រួមមានការសាកល្បងសមត្ថភាពរបស់យោធា ក្នុងការដោះស្រាយការចាប់ជំរិតក្នុងតំបន់ West Bank  បេសកកម្មសង្គ្រាមប្រឆាំងនឹងក្រុមឧទ្ទាមហេសបូឡានៅភាគខាងជើងអ៊ីស្រាអែល; ការប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធឺណិតបែបកម្រិតស្ពស់ និងបេសកកម្មឆ្លើយតបទៅនឹងការគំរាមកំហែងតាមសមុទ្រពីខាងជើង។ IDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖“…

ហេតុអ្វីបានជាមនុស្សប្រុស តែងតែចង់សាកល្បងចិត្តមនុស្សស្រី?
សង្គម

ហេតុអ្វីបានជាមនុស្សប្រុស តែងតែចង់សាកល្បងចិត្តមនុស្សស្រី?

ក្នុងរឿងស្នេហា មនុស្សប្រុសចូលចិត្តសាកល្បងចិត្តមកកាន់គូស្នេហ៍របស់ខ្លួនថា នាងស្រឡាញ់គេពិតមែន ឬក៏យ៉ាងណាដែរ? ហេតុដូច្នេះហើយ ខាងក្រោមនេះជាការបកស្រាយពីល្បិចកលមួយចំនួនរបស់មនុស្សប្រុស ដែលធ្វើមកកាន់ដៃគូដើម្បីស្ទាបស្ទង់ផ្លូវចិត្តរបស់នាង៖ ១/ មនុស្សប្រុសចង់សាកចិត្តមនុស្សស្រីព្រោះបើគាត់ត្រូវរស់នៅរួមគ្នារហូតទៅ គាត់ក៏ចង់ស្គាល់នាងឲ្យបានគ្រប់ជ្រុងជ្រោយ គាត់ចង់ដឹងថា នាងមានអត្តចរិតឆេវឆាវនោះទេឬចូលជាមួយនឹងគាត់ប៉ុណ្ណា? ២/ មនុស្សប្រុសចូលចិត្តសង្កេតមើលអាកប្បកិរិយារបស់សង្សារ ពេលមានមនុស្សស្រីម្នាក់ទៀតដើរចូលមកក្នុងបន្ទប់ បើនាងច្រណែនមនុស្សស្រីម្នាក់នោះ គ្រាន់តែមើលមុខ ក៏ដឹងហើយ គាត់គ្រាន់តែនិយាយបង្ហើរៗឲ្យបានឲ្យនាងដឹងថា មនុស្សស្រីម្នាក់នោះស្លៀកពាក់ឈុតគួរឲ្យស្រឡាញ់ ឬសក់នាងស្អាតដល់ហើយ។ និយាយតែប៉ុណ្ណឹង សង្សាររបស់គាត់នឹងផ្សែងចេញតាមត្រចៀក តាមពិតទៅយើងមិនបានចាប់អារម្មណ៍មនុស្សស្រីម្នាក់នោះទេ ប៉ុន្តែគាត់ចង់ឲ្យសង្សារប្រច័ណ្ឌលេង ដើម្បីបញ្ជាក់ថានាងនៅចាប់អារម្មណ៍ជាមួយគាត់។ ៣/ ប្រសិនបើមិត្តស្រីប្រាប់គាត់ថា នាងមិនចូលចិត្តនរណាមកមិនទៀងទាត់ពេលវេលា មនុស្សប្រុសនឹងចងចាំទិន្នន័យនេះទុកក្នុងចិត្ត ហើយបើគាត់ចង់សាកល្បងចិត្តនាង គាត់គ្រាន់តែធ្វើជាមកយឺតមួយម៉ោងព្រមទាំងប្រាប់ពីមូលហេតុដែលអាចទទួលយកបាន។…

តារានិករទាំង៤ ដែលជាប់ឈ្មោះជាមនុស្សដែលមានក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ តែងាយនឹងរងគ្រោះខាតបង់ និងឈឺចាប់ព្រោះតែស្នេហាណាស់!
សេដ្ឋកិច្ច

តារានិករទាំង៤ ដែលជាប់ឈ្មោះជាមនុស្សដែលមានក្ដីស្រឡាញ់ដ៏ជ្រាលជ្រៅ តែងាយនឹងរងគ្រោះខាតបង់ និងឈឺចាប់ព្រោះតែស្នេហាណាស់!

ក្នុងចំណោមតារានិករទាំង១២ មានតារានិករទាំង៤នេះហើយដែលជាមនុស្សមានក្ដីស្រឡាញ់ស្មោះ និងជ្រាលជ្រៅបំផុត តែគួរឱ្យស្ដាយព្រោះតែចិត្តដែលស្លាប់រស់ព្រោះស្នេហានេះហើយ បានធ្វើឱ្យគេក្លាយជាមនុស្សម្នាក់ដែលងាយនឹងរងគ្រោះ ខាតបង់ និងឈឺចាប់ព្រោះតែស្នេហាបំផុត។ ១. Scorpio Scorpio អាចត្រូវបានគេចាត់ទុកថាជាមនុស្សដែលមានអារម្មណ៍ស្រើបស្រាលបំផុតនៅក្នុងចំណោមតារានិករទាំងនេះ។ ទោះបីជាគាត់ឧស្សាហ៍បង្ហាញខ្លួនគាត់ជាមនុស្សស្ងប់ស្ងាត់ក៏ដោយ តែពេលដែលគាត់ស្រឡាញ់នរណាម្នាក់ហើយ គឺគាត់ស្មោះអស់ពីចិត្ត ហើយអាចនឹងក្លាយជាមនុស្សរឹងរូសថែមទៀតផង។ នៅពេលមានស្នេហា Scorpio នាំមកនូវការលួងលោមដល់អ្នកដែលគេស្រឡាញ់។ ពួកគេចំណាយអ្វីៗដែលល្អបំផុតនៃជីវិតរបស់ពួកគេ ដើម្បីចែករំលែកជាមួយអ្នកដោយមិនចាំបាច់គណនាអ្វីសូម្បីតែបន្តិច។ ទោះបីជាមនុស្សនេះងាយនឹងធុញទ្រាន់យ៉ាងណា ឬក៏ពួកគេស្រឡាញ់ក៏ដោយ ពួកគេចេះអត់ធ្មត់ និងលះបង់ខ្លួនឯងដើម្បីមនុស្សដែលគេស្រឡាញ់។ ទោះជាយ៉ាងណាក៏ដោយ Scorpio ស្អប់ការកុហក និងក្បត់ណាស់ ពួកគេអាចព្រងើយកន្តើយនឹងកំហុសរបស់ពួកគេជាលើកដំបូង ព្រោះពួកគេស្រឡាញ់ខ្លាំងពេក ប៉ុន្តែកុំទុកឱ្យពួកគេធ្លាក់ចុះបន្ថែមទៀតព្រោះវានឹងគ្មានឱកាសឡើយ។ ២.…

តើអាកប្បកិរិយាអ្វីរបស់អ្នក ដែលធ្វើឱ្យអ្នកងាយនឹងរងឥទ្ធិពលមិនល្អ?
ប្លែកៗ

តើអាកប្បកិរិយាអ្វីរបស់អ្នក ដែលធ្វើឱ្យអ្នកងាយនឹងរងឥទ្ធិពលមិនល្អ?

ជ្រើសរើសរូបមួយដែលអ្នកចាប់អារម្មណ៍ជាងគេ ដើម្បីដឹងពីអាកប្បកិរិយារបស់អ្នក ដែលធ្វើឱ្យអ្នកងាយនឹងរងឥទ្ធិពលមិនល្អចំពោះអ្នក។ ក. ចិត្តល្អពេក គេអាចនិយាយបានថា អ្នកជាមនុស្សស្លូតបូតពេក នៅពេលដែលមនុស្សសុំអ្វីមួយ អ្នកមិនអាចបដិសេធបានទេ។ ដំបូងអ្នកប្រហែលជាចង់បដិសេធ ប៉ុន្តែដរាបណាមនុស្សម្នាក់ទៀតបង្ហាញការអាណិតអាសូរតែបន្តិចអ្នកនឹងចិត្តទន់ភ្លាម។ ធម្មជាតិរបស់អ្នកគឺស្មោះត្រង់បំផុត វាពិបាកក្នុងការនិយាយពាក្យមិនល្អជាមួយអ្នកដទៃ។ និយាយដោយស្មោះត្រង់ ភាពស្មោះត្រង់មិនខុសទេ ប៉ុន្តែអ្វីដែលហួសហេតុពេកក៏មិនល្អដែរ។ វាងាយស្រួលណាស់ក្នុងការធ្វើឱ្យអ្នកក្លាយជាគោលដៅនៃការកេងប្រវ័ញ្ច សូម្បីតែការធ្វេសប្រហែសជាហេតុនាំឱ្យគេអាចបំពាន ឬធ្វើបាបអ្នកបានយ៉ាងងាយ។ ខ. ភាពគ្មានកំហុស អ្នកតែងតែសម្លឹងមើលជីវិតដោយទឹកមុខ និងអាកប្បកិរិយាខ្ជិលច្រអូស។ មានប្រយោគ “មិនដឹង” និងពីរ “មិនយល់” ពាក្យទាំងពីរនេះ អ្នកតែងតែប្រើជាញឹកញាប់។ របៀបដែលអ្នកប្រព្រឹត្ដចំពោះអ្នកដែលនៅជុំវិញ អ្នកក៏មានភាពស្មោះត្រង់មិនគួរឱ្យស្អប់ និងមិនសង្ស័យនឹងនរណាម្នាក់។…

រូបដែលអ្នកមើលឃើញមុនគេ នឹងលាតត្រដាងអំពីអាថ៌កំបាំងនៃបុគ្គលិកលក្ខណៈរបស់អ្នក
ប្លែកៗ

រូបដែលអ្នកមើលឃើញមុនគេ នឹងលាតត្រដាងអំពីអាថ៌កំបាំងនៃបុគ្គលិកលក្ខណៈរបស់អ្នក

តើរូបអ្វីដែលអ្នកបានសម្លឹងឃើញមុនគេ នោះវានឹងអាចបង្ហាញពីអត្តចរិត និងបុគ្គលិកលក្ខណៈរបស់អ្នកបានច្បាស់ៗតែម្ដង។ ១. ព្រៃឈើ និងមេឃមានផ្កាយពេលយប់ អ្នកជាមនុស្សសុទិដ្ឋិនិយម ក្នុងជីវិតអ្នកពោរពេញដោយថាមពល ហើយតែងតែត្រៀមខ្លួនសម្រាប់ដំណើរផ្សងព្រេង។ អ្នកកំពុងរស់នៅថ្ងៃនេះពីព្រោះថ្ងៃស្អែកអាចជាថ្ងៃចុងក្រោយរបស់អ្នក។ ថាមពលវិជ្ជមានតែងតែណែនាំ និងគ្រប់គ្រងលើអ្នកជានិច្ច អ្នកជាមនុស្សឯកឯង និងសកម្ម ប៉ុន្តែអ្នកនឹងមិនខ្ជះខ្ជាយពេលវេលាលើអ្វីដែលមិនចាប់អារម្មណ៍អ្នកទេ។ អ្នកស្អប់មនុស្សដែលជ្រៀតជ្រែកក្នុងជីវិតរបស់អ្នក។ មិនមានច្បាប់ និងការហាមឃាត់សម្រាប់អ្នកដែលមិនអាចចៀសវាងបានទេ។ អ្នកមានអារម្មណ៍ល្អប្រសិនបើអ្នកកំពុងយកចិត្តទុកដាក់។ វាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់អ្នកដើម្បីបង្ហាញទេពកោសល្យរបស់អ្នក។ អ្នកនឹងមិនចំណាយពេលជាមួយមនុស្សដែលអ្នកមិនចាប់អារម្មណ៍នោះទេ។ ២. មុខមនុស្សស្រី អ្នកគឺជាអ្នកសុទិដ្ឋិនិយមដែលមានចំណាប់អារម្មណ៍ក្នុងជីវិត។ អ្នកកំពុងស្វែងរកខ្លួនឯងពិសោធន៍ និងព្យាយាមអ្វីដែលថ្មី។ គំនិតដ៏អស្ចារ្យមិនដែលបញ្ចប់នៅក្នុងក្បាលរបស់អ្នកទេ ពួកគេផ្តល់ឱ្យអ្នកនូវការបំផុសគំនិតច្នៃប្រតិដ្ឋពិតប្រាកដ។ នេះជារបៀបដែលអ្នកបង្កើតពិភពខាងក្នុងដ៏អស្ចារ្យរបស់អ្នក។ អ្នកមានបញ្ញាខ្ពស់ និងមានលក្ខណៈពិសេស។ អ្នកអាចអានចេតនាពិតប្រាកដរបស់មនុស្សទាំងនេះយ៉ាងងាយស្រួល។…