
អាមេរិក អនុម័តការលក់អាវុធទៅកូរ៉េខាងត្បូង ប្រេស៊ីល កាណាដា ក្រូអាស៊ី អារ៉ាប៊ីសាអូឌីត និងលីបង់ក្នុងពេលតែមួយ
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តការលក់អាវុធដល់ប្រទេសចំនួន ៦ ដែលមានទឹកប្រាក់សរុបជាង ១,៥ ពាន់លានដុល្លារ។ មុខទំនិញដែលមានតម្លៃខ្ពស់បំផុតនៃការលក់ទាំង ៦ នោះគឺការធ្វើទំនើបកម្មយោធារបស់ប្រទេសក្រូអាស៊ីនូវរថយន្ដប្រយុទ្ធ M2A2 សម្រាប់ប្រតិបត្ដិការនៅលើវាលខ្សាច់ ដែលមានទឹកប្រាក់ប្រមាណ ៧៥៧ លានដុល្លារ។ ប្រទេសនៅតំបន់ឧបទ្វីបបាល់កង់មួយនេះ បានស្នើសុំទិញកាំភ្លើងយន្តម៉ាក 84 M240 កាំជ្រួចមីស៊ីលប្រឆាំងរងក្រោះ TOW ជិត ២,០០០ គ្រាប់ កាំណុងបាញ់កាំជ្រួចផ្សែង M257 smoke grenade launchers ជើងទម្របាញ់ម៊ីស៊ីល និងHunter/Killer technology។ អ្នកម៉ៅការសំខាន់សម្រាប់ការរៀបចំអាវុធទាំងនេះគឺក្រុមហ៊ុនអាវុធ…




















