ប្រសិនបើអ្នកប្រទះឃើញសញ្ញាខាងក្រោមបានកើតឡើង លើផ្ទៃមុខរបស់អ្នក នោះបង្ហាញថា អ្នកកំពុងតែវិវត្តន៍ទៅរកលាភសំណាង ហើយនឹងមានការផ្លាស់ប្តូរជីវិតរបស់អ្នកក្នុងពេលឆាប់ៗនេះដែរ។
១. ថ្ពាល់ឡើងក្រហម

យោងទៅតាមអ្នកជំនាញហុងស៊ុយបានបង្ហាញថា ប្រសិនបើអ្នកឃើញថាថ្ពាល់របស់អ្នកឡើងក្រហមភ្លាមៗ ទាំងដែលអ្នកពុំបាន Make Up សោះនោះ នោះវាជាសញ្ញាមួយដែលសម្គាល់ថា លាភសំណាងកំពុងតែចូលមករកអ្នកហើយ។
នៅក្នុងនរវិទ្យាវាត្រូវបានគេនិយាយថា ប្រសិនបើថ្ងៃណាមួយអ្នករកឃើញថ្ពាល់របស់អ្នកកាន់តែភ្លឺថ្លា និងស្រស់ស្អាតជាងរាល់ដង នោះច្បាស់ណាស់ថា ដំណើរជីវិតអ្នក ពិតជាមានការវិវត្តន៍បានយ៉ាងប្រសើរ។
ហើយក្នុងអំឡុងពេលនេះដែរ អ្នកអាចជួបមនុស្សដ៏មានតម្លៃរបស់អ្នក អាចនិយាយបានថាជាដៃគូជីវិតនេះឯង។
លើសពីនេះទៀត យោងទៅតាមផ្នែកនរវិទ្យាក៏បានបន្ថែមថា ប្រសិនបើថ្ពាល់របស់អ្នកតែងតែភ្លឺរលោង និងតឹងថ្លា វាក៏បង្ហាញថាអ្នកហៀបនឹងមានសំណាង ទោះបីអ្នកធ្វើអ្វីក៏ដោយ ក៏តែងតែដំណើរការយ៉ាងរលូន ជាផ្នែកមួយជួយជម្រុញឱ្យអ្នកកាន់តែជោគជ័យ និងទទួលបានលាភសំណាងបន្ថែមទៀត។
២. កែវភ្នែកភ្លឺថ្លា ពោរពេញដោយភាពរីករាយ

នៅពេលអ្នកប្រទះឃើញថា កែវភ្នែករបស់អ្នកមានភាពភ្លឺថ្លា រលោង មុតស្រួច នោះហើយគឺជាប្រផ្នូលល្អសម្រាប់អ្នក។ នៅពេលអនាគត អ្នកអាចស្វាគមន៍ការជឿទុកចិត្តពីសំណាក់មនុស្សជុំវិញខ្លួន។
មនុស្សដែលមានសំណាងគ្រប់គ្រាន់ តែងតែមានភ្នែកខ្មៅ ភ្លឺថ្លា និងមានមន្តស្នេហ៍គឺជាសញ្ញានៃសំណាងល្អ ដែលជាសញ្ញាបង្ហាញថាអ្នកប្រហែលជានឹងមានពេលវេលាល្អជាច្រើន ជាពិសេសក្នុងទំនាក់ទំនងស្នេហា។
ផ្ទុយទៅវិញ ប្រសិនបើអ្នកឃើញភ្នែករបស់អ្នកស្រាប់តែល្អក់ ប្រៀបដូចមនុស្សធ្វើការហត់នឿយ ឡើងក្រហមដូចដាមឈាមច្រើនវាជាសញ្ញាបង្ហាញថារាងកាយរបស់ង្នកពិតជាហេវហត់នឿយខ្លាំង ផ្គួបផ្សំនឹងស្ថានភាពសុខភាពមិនល្អថែមទៀតផង។
នៅចំណុចនេះ អ្នកគួរតែពិនិត្យមើលកាលវិភាគរបស់អ្នកឡើងវិញ ហើយផ្លាស់ប្តូរកាលវិភាគឱ្យបានរហ័ស ដើម្បីកែប្រែខ្លួនឯង ឱ្យមានភាពល្អប្រសើរ និងទទួលបានលាភសំណាងថ្មីៗចូលមកក្នុងជីវិត៕
ប្រភព ៖ Phuntoday / សម្រួល ៖ ភី អេក (ក្នុងស្រុក)

