PRភ្នំពេញ (ថ្ងៃទី៤ ខែធ្នូ)៖ មេដឹកនាំកំពូលៗខាងផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាមកពីប្រទេសជាង ៤០ រួមទាំងប្រទេសកម្ពុជាផងដែរនោះ នឹងចូលរួមក្នុងកិច្ចប្រជុំ “តាមវីដេអូ” នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាអំពីការវិឌ្ឍន៍សេវា និងបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងពិភពលោក ដែលកំពុងផ្លាស់ ប្តូររូបរាងដោយសារការរាតត្បាតជំងឺកូវីដ–១៩។ ពិធីបច្ចេកវិទ្យាហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០២០ គឺជាប្រភេទកិច្ចប្រជុំក្រោយសម័យកូវីដ-១៩ នៃពិធីច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី ដែលជាព្រឹត្តិការណ៍ជួបជុំដោយផ្ទាល់ឈានមុខគ្នាក្នុងពិភពលោក ដែលកាលពីឆ្នាំមុនបានទាក់ទាញអ្នកចូលរួមចំនួន ៦០.០០០នាក់មកពីប្រទេស ១៤០ ឱ្យធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដែលអ្នកទាំងនោះរួមមានទាំងប្រមុខរដ្ឋ អ្នកបង្កើតគោលនយោបាយ និងមេដឹកនាំផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យា។ ពិធីនេះដែលរៀបចំដោយអាជ្ញាធររូបិយវត្ថុសិង្ហបុរី និងសហគ្រាសសង្ហិបុរី (Enterprise Singapore) នឹងជាទម្រង់កិច្ចប្រជុំកូនកាត់មិនធ្លាប់មានមួយ…