
ឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី! <ក្រក៏មិនអី តែត្រូវវៃឆ្លាត>
#ក្រក៏ក្រចុះតែត្រូវឆ្លាតវៃ… ជួនកាលបញ្ហាប្រឈមឧបសគ្គ និងការលំបាកទាំងឡាយ អាចនាំមនុស្សឱ្យគេចផុតពីភាពល្ងង់ខ្លៅអវិជ្ជា និងភាពក្រីក្រក៏មាន។ ហើយជីវិតដែលពោរពេញទៅដោយភាពជូរចត់ និងបត់បែន ភាគច្រើន គឺជាជីវិតដែលរឹងមាំ និងជោគជ័យទៅថ្ងៃអនាគត។ មនុស្សវៃឆ្លាតច្រើនតែចូលរួមដឹងឮគ្រប់រឿងរ៉ាវទាំងអស់ក្នុងតំបន់ដែលខ្លួនរស់នៅ។ ធ្វើជាមនុស្ស បើយើងធ្វើខុសចេះទទួលខុស បើយើងធ្វើត្រូវកុំអំនួត បើយើងធ្វើល្អកុំមោទនភាព នោះទើបសមនឹងតម្លៃ ដែលថាយើងជាមនុស្សមានចិត្តទូលាយ។ ថ្វីបើមនុស្សអាចកែប្រែពីល្ងង់ខ្លៅទៅជាចេះដឹងបាន ប៉ុន្តែអាកប្បកិរិយារបស់ពួកគេពិបាកនឹងកែប្រែខ្លាំងណាស់។ ចូរចាំថា ភាពក្រីក្រពុំមែនជាហេតុផលនាំឱ្យជីវិតយើងធ្លាក់ក្នុងអង្លង់នៃភាពល្ងង់ខ្លៅនោះឡើយ។ ដូច្នេះ ទោះបីក្រក៏ក្រចុះតែកុំល្ងង់ ក្រក៏ក្រចុះ តែត្រូវមានភាពថ្លៃថ្នូរ ហើយបើក្រក៏ក្រចុះតែត្រូវឆ្លាតវៃ…នោះទើបជីវិតយើងមានតម្លៃ ហើយគ្មានគេជិះជាន់បាន។ នរណាក៏មានការឈឺចាប់ដែរ ក៏ប៉ុន្តែភាពស៊ាំនឹងកម្រិតនៃការឈឺចាប់ក្នុងជីវិតពុំដូចគ្នាទេ។ ឯអ្នកខ្លះទទួលបានភាពកក់ក្តៅពេកទៅ បែរជាលែងយល់ពីភាពអាឡោះអាល័យទៅវិញក៏មាន។ ពោលលែងចេះជួយគ្នាដូចគ្រាមុន…




















