ទម្រាំចេះជិះកង់ត្រូវដួលច្រើនរាប់ភ្លេច ទម្រាំក្លាយជាសហគ្រិនឆ្នើម ក៏ត្រូវដួល បរាជ័យរាប់មិនអស់ដែរ

KNONGSROK
ការផ្សាយពាណិជ្ជកម្ម

កុំចេញរកស៊ី ព្រោះតែជ្រួលជ្រើមតាមគេ ឃើញគេចំណេញលុយច្រើនៗ បើគ្មានគោលដៅច្បាស់លាស់ គ្មានមនសិការជាអ្នករកស៊ីពិតប្រាកដ ទោះខំចេញរកប៉ុនណា ក៏គ្មានប្រយោជន៍ មានតែហិនហោច ខាតឡុងចុងតែប៉ុណ្ណោះ។

ប៉ុន្តែធម្មតាការរកសី ក៏តែងតែមានខាតមានចំណេញ ចេញរកស៊ី ព្រោះតែមានគោលដៅច្បាស់លាស់ ទោះបីបរាជ័យប៉ុន្មានដង ក៏គ្មានថ្ងៃបោះបង់ចោលដែរ។

ការផ្សាយពាណិជ្ជកម្ម

ត្រូវដឹងថា ការរកស៊ី ក៏មិនខុសពីការជិះកង់នោះឡើយ ទម្រាំតែយើងអាចចេះជិះកង់ ទម្រាំតែអាចស្ទាត់ទប់លំនឹងបាន យើងក៏ត្រូវដួល ហើយមានរបួសរាប់ភ្លេច ចំណែកការរកស៊ីក៏ដូចគ្នាដែរ ចង់ក្លាយជាសហគ្រិនឆ្នើម អាចរកស៊ីជោគជ័យ ទម្រាំតែមានថ្ងៃជោគជ័យ យើងត្រូវតែជួបបញ្ហា ការបរាជ័យច្រើនរាប់មិនអស់។

តែមនុស្សយើងទាល់តែដួលខ្លះ ទាល់តែជួបទុក្ខ មានការលំបាកទើបអាចរឹងមាំ អាចជោគជ័យបាន សំខាន់ កុំបោះបង់ បរាជ័យមិនបាក​ ទឹកចិត្ត ជោគជ័យ មិនជ្រួលជ្រើម មិនភ្លើតភ្លើន៕

ការផ្សាយពាណិជ្ជកម្ម

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ Ontime

ក្នុងស្រុកOntimeរក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម