នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូចា នឹងចុះហត្ថលេខាលើការទិញវ៉ាក់សាំងពីក្រុមហ៊ុន AstraZeneca ដែលជាក្រុមហ៊ុនអង់គ្លេស – ស៊ុយអ៊ែត នៅពីក្រោយការផ្តល់វ៉ាក់សាំងដែលកំពុងត្រូវបានបង្កើតឡើងក្រោមកម្មវិធីសកល ដើម្បីជម្រុញដល់ប្រទេសនានាដោយសមធម៌។

អ្នកនាំពាក្យរដ្ឋាភិបាលលោក Traisulee Traisornranakul នៅថ្ងៃនេះបាននិយាយថា ចំពោះវ៉ាក់សាំងដែលត្រូវបានគេនិយាយថាមានប្រសិទ្ធិភាពយ៉ាងតិច ៧០% ទំនងជានឹងមាននៅក្នុងព្រះរាជាណាចក្ថៃរនៅពាក់កណ្តាលឆ្នាំក្រោយ។

AstraZeneca បានបង្កើតវ៉ាក់សាំងរួមជាមួយសាកលវិទ្យាល័យ Oxford នៅក្រោម COVAX ដែលជាកម្មវិធីដឹកនាំដោយអង្គការសុខភាពពិភពលោក ដែលយ៉ាងហោចណាស់មានប្រទេសចំនួន ១៦៥ បានយល់ព្រមគាំទ្រការចែកចាយវ៉ាក់សាំងដែលបានអនុម័តត្រឹមត្រូវ និងសមធម៌។ វាក៏ត្រូវបានផ្តល់មូលនិធិដោយមូលនិធិប៊ីល និងមីលីនដាហ្គេត។ ក្រោមកម្មវិធីនេះប្រទេសថៃនឹងទទួលបានគំរូវ៉ាក់សាំងសម្រាប់ផលិត និងចែកចាយក្នុងស្រុក។

កាលពីថ្ងៃច័ន្ទកន្លងទៅ រដ្ឋមន្រ្តីក្រសួងសុខាភិបាល Anutin Charnvirakul បានពន្យល់ថា តម្លៃដ៏ច្រើនសន្ធឹកសន្ធាប់ដែលមានចំនួន ៦,១ ពាន់លានបាត (១៩៩ លានដុល្លារ) ដែលត្រូវបានអនុម័តកាលពីសប្តាហ៍មុន នឹងគ្របដណ្តប់លើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្ភារៈដឹកជញ្ជូន និងទិដ្ឋភាពផ្សេងទៀតនៃការចែកចាយវ៉ាក់សាំងនេះ។ ថវិកានេះនឹងចំណាយសម្រាប់វ៉ាក់សាំង AstraZeneca ចំនួន ២៦ លានដុល្លារដែលវាគ្រប់គ្រាន់ក្នុងការទទួលសម្រាប់ប្រជាជន ១៣ លាននាក់។

Anutin បានបន្ថែមទៀតថា ពួកគេនឹងឈោងទៅរកក្រុមហ៊ុនផ្សេងទៀតដូចជា Pfizer ឬ Moderna ដែលបានជ្រើសរើសបេក្ខជនចាក់វ៉ាក់សាំងដែលមានប្រសិទ្ធភាព ៩០% ទៅ ៩៥% ។ ទោះយ៉ាងណាលោករដ្ឋមន្រ្តីបាននិយាយថា ប្រទេសថៃនឹងទិញវ៉ាក់សាំងដែលមិនសូវមានប្រសិទ្ធភាពព្រោះរដ្ឋាភិបាលបានវិនិយោគលើការអភិវឌ្ឍរបស់ខ្លួន ហើយពួកគេត្រូវការចំណាយត្រឹមតែ ១៥១ បាតក្នុងមួយដូស (៥ ដុល្លារអាមេរិក) ប៉ុណ្ណោះ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា “ ប្រសិនបើយើងអាចគ្របដណ្តប់លើក្រុមដែលប្រថុយប្រថាន យើងមិនចាំបាច់បញ្ជាទិញពីក្រុមផ្សេងទៀតទេ” ។ យើងនៅតែគាំទ្រវ៉ាក់សាំងដែលមានមូលដ្ឋាននៅ mRna [បង្កើតដោយ Pfizer និង Moderna] …ហើយយើងនឹងរកឃើញឆានែលមួយដើម្បីផ្តល់ឱ្យពួកគេ” ។

លោកបានបន្ថែមទៀតថា មន្រ្តីសុខាភិបាលមិនចាំបាច់បញ្ជាទិញម៉ាស៊ីនត្រជាក់ថ្មីៗសម្រាប់រក្សាទុកវ៉ាក់សាំង AstraZeneca នោះទេ ព្រោះវាមិនតម្រូវឱ្យមានផ្ទុក -២០ អង្សាសេទៅ -៧០ អង្សាសេដូចអ្នកផ្ទុកម៉ូឌីណាុកនិងផេសឺរនោះឡើយ៕
ប្រភព ៖ coconuts / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រក)

