
ពេលវេលាទាំង៣ ដែលធ្វើឱ្យមនុស្សស្រីមានភាពទាក់ទាញ គួរឱ្យចាប់អារម្មណ៍បំផុត ហើយបុរសតែងតែចងចាំ និងឱ្យតម្លៃនាង
បុរសជាច្រើនបានចែករំលែកនូវអារម្មណ៍របស់ខ្លួន ចំពោះដៃគូសង្សារ ឬភរិយា គាត់បាននិយាយថា មនុស្សស្រីដែលមានភាពទាក់ទាញ គួរឱ្យចាប់អារម្មណ៍បំផុត គឺស្ថិតនៅពេលវេលាទាំង៣ខាងក្រោមនេះ។ ហើយចំណុចនេះដែរ ក៏ធ្វើឱ្យពួកគេតែងតែចងចាំដល់រូបផាពរបស់នាង និងមានការគោរព ស្រឡាញ់នាងជាខ្លាំង។ ១. នៅពេលស្ត្រីសើចសប្បាយ ជាការពិតណាស់ នៅពេលដែលស្ត្រីសប្បាយរីករាយ នាងប្រាកដជាសើច និងញញឹម នេះជាមន្តស្នេហ៍ដ៏ទាក់ទាញដែលនាងកំពុងតែរាយអន្ទាក់ ដល់មនុស្សដែលកំពុងតែក្រឡេកមើលនាង ជាពិសេសគឺបុរស។ តើអ្នកណាមិនចូលចិត្ត មិនកោតសរសើរនៅពេលដែលមនុស្សស្រីញញឹម រូបភាពនេះ វាពិតជាស្រស់ស្រាយ និងពោរពេញទៅដោយថាមពលសុទិដ្ឋិនិយមជាខ្លាំង។ ស្នាមញញឹមរបស់មនុស្សស្រី គឺប្រៀបបីដូចជាពន្លឺព្រះអាទិត្យដែលចែងចាំងនៅក្នុងដួងចិត្តរបស់មនុស្សប្រុស។ ប្រសិនបើព្រះអាទិត្យផ្តល់ជីវិតដល់អ្វីៗទាំងអស់ ស្នាមញញឹមរីករាយពេញដោយរស្មី នឹងនាំមកនូវថាមពលវិជ្ជមានដល់មនុស្សជុំវិញខ្លួន ជាពិសេសគឺ ស្នាមញញឹមរបស់មនុស្សស្រីជទីស្រឡាញ់…











