២ ឆ្នាំបន្ទាប់ ខាល រកា និងឆ្នាំមួយនេះ ប្រៀប​ដូច​ម៉ាស៊ីន​បោះពុម្ព​លុយ ហុងស៊ុយ​ល្អណាស់

Gffg
ការផ្សាយពាណិជ្ជកម្ម

នៅ​សម័យកាល​មាស ២ ឆ្នាំ​ជាប់ ចន្លោះ ២០២៣/២៤ និង ២០២៤/២៥ ខាង​មុខ ហោរា​មើល​ឃើញ​ជោគវាសនា​ម្ចាស់​ឆ្នាំ​ទាំង ៣ ដែល​ដូច​ដើរ​ដល់​គន្លង​នៃ​ផ្កាយ​លើក​យីអ៊ុន ប្រទះ​ហុងស៊ុយ​ល្អ​ហួស កើត​ទ្រព្យ កើត​ចំណូល ប្រៀប​ដូច​ម៉ាស៊ីន​បោះពុម្ព​ទាំង​បាច់ៗ៖

អ្នក​កើត​ឆ្នាំ​ខាល – ខ្លា

ការផ្សាយពាណិជ្ជកម្ម
1652_ho 1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ផុត​ពី​ឆ្នាំ ២០២២ ឈាន​ចូល​ដល់​ឆ្នាំ​ ២០២៣ ត​ទៅ​ដល់ ២០២៥ ជោគវាសនា​ម្ចាស់​ឆ្នាំ​ខាល នឹង​ប្រែ​មក​ជា​ល្អ លែង​ជាប់​ជំពាក់​បំណុល ក៏​ផុត​អស់​ទុក្ខ​គ្រោះ​ទាំង​ឡាយ ចូល​មក​វិញ តែ​លាភ តែ​សំណាង និង​មាន​ដំណឹង​ល្អ​ច្រើន​ក្នុង​ជីវិត។

ឆ្នាំ​ខាល នឹង​ទទួល​បាន​ឱកាស​ច្រើន អាច​ផ្លាស់ប្តូរ​ជីវភាព​ពី​ក្រ​ខ្សត់ ទៅ​ជីវភាព​បង្គួរ ពី​បង្គួរ​ទៅ​ជា​អ្នក​មាន​បាន​ត្រឹម​តែ​មួយ​ពព្រិច​ភ្នែក។ ប្រាក់​ចំណូល ដូច​ត្រូវ​ឆ្នោត​រង្វាន់​ធំ កើន​គុណ​ជា ១០ ជា ២០ ជា​ពិសេស​អ្នក​ស្ថិត​នៅ​វ័យ​កណ្តាល ល្បាក់​ជិត ៣០ ឬ ៣០ ស្តើង នឹង​កាន់​តែ​ទទួល​បាន​លាភ​សារ​នេះ។

ការផ្សាយពាណិជ្ជកម្ម

អ្នក​កើត​ឆ្នាំ​ឆ្លូវ – គោ

Quy Linh Tuoi Trau 3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជា​មនុស្ស​ដែល​ឧស្សាហ៍​ព្យាយាម ហើយ​ពី​មុន​មក ខិតខំ​ខ្លាំង​ណាស់ តែ​មិន​បាន​ស្រណុក​ជួប​សុខ​នឹង​គេ​សោះ ក៏​ដោយសារ​ពេលវេលា​នៃ​ផ្កាយ​ព្រះ​គ្រោះ​មិន​ទាន់​រំលង​ផុត។ បញ្ចប់​ទំព័រ​ឆ្នាំ​ ២០២២ ផ្លាស់​ចូល​ឆ្នាំ​ថ្មី ២០២៣ ដល់ ២០២៥ គ្រប់​យ៉ាង​នឹង​មិន​ដូច​មុន​ទៀត​ឡើយ រឿង​អាក្រក់ៗ​នឹង​ត្រូវ​បាន​ទេវតា​ប្រោស ឲ្យ​ប្រែ​មក​ជា​រឿង​ល្អ ត្រឹម​មួយ​ពព្រិច​ភ្នែក។

ការផ្សាយពាណិជ្ជកម្ម

ម្ចាស់​ឆ្នាំ​ឆ្លូវ ត្រៀម​តែ​ហោប៉ៅ​ដាក់​លុយ​ទៅ ចំណូល​នឹង​ឡើង​ក្រាស់​ពី​មួយ​ខែ​ទៅ​មួយ​ខែ លុយ​ចូល​ដូច​ទឹក​បាក់​ទំនប់ នាំ​ឲ្យ​ជីវិត​ពោរពេញ​ដោយ​ស្នាម​ញញឹម សល់​ទ្រព្យ​ទាំង​ដុំ អាច​ទិញ​របស់របរ​ចូល​ផ្ទះ ល្មម​នឹង​ឲ្យ​ញាតិមិត្ត​ជិត​ឆ្ងាយ​មាន​ការ​ងឿងឆ្ងល់ ច្រណែន​ផង​ដែរ។

អ្នក​កើត​ឆ្នាំ​រកា – មាន់

ការផ្សាយពាណិជ្ជកម្ម
Rt
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

រាសី​ម្ចាស់​ឆ្នាំ​រកា ផ្លាស់​ពី​មិន​អំណោយផល​នៅ​ឆ្នាំ​ចាស់ មក​ក្លាយ​ជា​បាន​ផ្លែផ្កា​ដុំកំភួន​នៅ​ឆ្នាំ​ថ្មី ២០២៣ បន្ត​ដល់ ២០២៥។ រឿងរ៉ាវ​បាក់​ទឹក​ចិត្ត ការ​គិត​វេទនា​អារម្មណ៍​ទាំង​ឡាយ នឹង​ត្រូវ​បាន​ផាត់​ទៅ​ឆ្ងាយ ចូល​មក​វិញ​តែ​ការ​សប្បាយ សុភមង្គល​ជុំ​ក្រុម​គ្រួសារ។

រាសី​ប្រែប្រួល​ទៅ​ទិសដៅ​វិជ្ជមាន ដូច​មាន​ពន្លឺ​ចែងចាំង នាំ​បំណាំ​ឲ្យ​ដើរ​ផ្លូវ​ត្រូវ បោះ​ជំហាន​ទៅ​មុខ បាន​ឡើង​​ឋានៈ​បុណ្យសក្តិ នៅ​ក្នុង​វិថី​ការងារ។ រី​ឯ​អ្នក​រកស៊ី​របរ​ធំ​តូច សុទ្ធ​តែ​បាន​ផល​ចំណេញ កើន​ចំណូល មួយ​ពេញ​ចិត្ត៕

ការផ្សាយពាណិជ្ជកម្ម

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម