តាមរយៈបៀរទាំង ៣ សន្លឹកដូចបង្ហាញក្នុងរូប Knongsrok សុំឲ្យបងប្អូនធ្វើការជ្រើសយកមួយដែលពេញចិត្ត ព្រោះវាអាចបង្ហាញតម្រុយជាមុន តើបំណងប្រាថ្នារបស់អ្នក នឹងអាចសម្រេចបាននៅពេលវេលាណា?
សន្លឹកបៀរទី ១

គឺក្នុងខែមករានេះហើយ មិនយូរទៀតទេ បំណងប្រាថ្នាមួយ ក្នុងចំណោមបំណងប្រាថ្នាជាច្រើនរបស់អ្នក នឹងរំលេចជារូបរាងនៅចំពោះមុខ។ មួយរំពេចអ្នកអាចគិតថា វាជាភាពចៃដន្យ វាជាសំណាង ការពិតទៅគឺអត់ទេ ៩០ ភាគរយ វាកើតចេញពីការខិតខំជាយូរមកហើយរបស់អ្នក។
សន្លឹកបៀរទី ២

កំឡុងចុងឆ្នាំ ២០២៣ រឿងល្អមួយនឹងកើតឡើងក្នុងជីវិតអ្នក ដែលវាប្រទាក់នឹងរឿងមិនល្អតូចមួយចំនួនផងដែរ។ មានន័យថា ក្នុងគ្រោះមានលាភ ដូច្នេះចំណាំមើលពេលខាងមុខ ពេលដែលជួបប្រទះឧបសគ្គ ត្រូវតែបន្តស្នាមញញឹម ព្រោះនៅខាងមុខ មិនយូរទេ នឹងមានរឿងល្អកើតឡើងមកប៉ះប៉ូវ ឬគ្រប់គ្រោះជិតវិញមិនខាន។
សន្លឹកបៀរទី ៣

គឺនៅឆ្នាំក្រោយ ២០២៤ វាថាទៅអាចយូរបន្តិច តែដោយសារឆ្នាំ ២០២៣ មិនមែនជាឆ្នាំរបស់អ្នកឡើយ។ បើឲ្យសំណាងទាំងដុំ គឺមិនប្រទះទេ តែត្រឹមមួយរស់បាន គឺអ្នកទទួលបានហើយ នេះរាប់ថាល្អជាងមនុស្សមួយចំនួនដែរ ព្រោះឆ្នាំនេះ មនុស្សច្រើនណាស់ ដែលរស់ទាំងប្រផុតប្រផើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

