
រើសសន្លឹកបៀរ ដឹងពីស្ថានភាពស្នេហារបស់អ្នកក្នុងឆ្នាំថ្មី 2023 នេះ
ពេលខ្លះអ្នកតែងតែចង់ដឹងហើយថា តើសង្សារចាស់របស់អ្នកនឹងវិលត្រឡប់មករកអ្នកវិញទេ ឬ ស្នេហាថ្មីរបស់អ្នកនឹងមកដល់ពេលណា! ដូច្នេះហើយ ដើម្បីស្រាយចម្ងល់ទាំងនេះ តោះ! រើសសន្លឹកបៀរ១ ក្នុងចំណោមសន្លឹកបៀរទាំង៤ ដើម្បីដឹងពីស្ថានភាពស្នេហារបស់អ្នកក្នុងឆ្នាំថ្មី 2023 នេះ៖ ១.ចម្លើយ A កាតនេះទស្សន៍ទាយថាក្នុងឆ្នាំថ្មីនេះ សង្សារចាស់នឹងលែងមករំខានជីវិតអ្នកទៀតហើយ។ អ្នកទាំងពីរមានអារម្មណ៍សោកសៅ និងខូចចិត្តពេលបែកគ្នា ការយល់ច្រលំខ្លះនៅតែមាន ដែលភាគីទាំងសងខាងមិនទាន់បានដោះស្រាយឱ្យបានត្រឹមត្រូវ។ ទោះជាយ៉ាងណាក៏ដោយ អ្នកទាំងពីរមានការស្ទាក់ស្ទើរក្នុងការវែកញែកបញ្ហា ទើបបណ្តាលអោយបែកគ្នា ហើយអ្នកទាំងពីរមិនចង់ឃើញគ្នាទៀតឡើយ។ សម្រាប់អ្នកថ្មី ជាអកុសល អ្នកនៅតែត្រូវការពេលវេលាដើម្បីព្យាបាលខ្លួនអ្នកពីការឈឺចាប់ផ្លូវចិត្តពីមុន។ ដូច្នេះហើយ អ្នកនឹងយូរបានជួបគូស្នេហ៍ថ្មីណាស់ លុះត្រាតែអ្នកលែងឈឺចាប់ និងបើកបេះដូងម្តងទៀត! ២.ចម្លើយ…











