
១៤-១៥ មករា ចុងសប្តាហ៍ ថ្ងៃក្រហមថ្ងៃមាស តើអ្នកនឹងជួបរឿងល្អអ្វីខ្លះ?
តាមរយៈស្លឹករុក្ខជាតិនាំសំណាងទាំង ៤ តើអ្នកពេញចិត្តមួយណាជាងគេ? ការជ្រើសរើសរបស់អ្នក អាចឲ្យយើងបង្ហើបជាមុន អំពីរឿងរ៉ាវជីវិតដែលអ្នកបម្រុងនឹងជួប នៅថ្ងៃមាសទី ១៤-១៥ មករាស្អែកនេះតទៅ៖ ស្លឹកឈើទី ១ ជោគវាសនារបស់អ្នក ហាក់វិលមកដល់ចំណុចនៃភាពល្អប្រសើរសារជាថ្មី។ ពេលវេលាខាងមុខ ជាពេលល្អក្នុងការបង្ហាញសមត្ថភាព និងទេពកោសល្យទៅកាន់មនុស្សជុំវិញខ្លួន ជាពេលទាញទ្រព្យ ទាញចំណូល ដែលអ្នកមិនគួររំលង។ ស្លឹកឈើទី ២ មានមនុស្សជាច្រើនដែលនៅជុំវិញអ្នក គេបើកចិត្តនឹងជួយអ្នក ជួយផ្តល់យោបល់ល្អៗដល់អ្នក តែអ្នកខ្លួនឯងផ្ទាល់ទេ ដែលគិតថា គេធ្វើដោយសម្លឹងឃើញប្រយោជន៍ នាំឲ្យបាត់បង់ទឹកចិត្តដ៏មានតម្លៃពិតរបស់គេ។ ចូរបើកបេះដូងឲ្យទូលាយ ពេលខាងមុខនេះ មនុស្សដែលអ្នកធ្លាប់ស្គាល់ពីមុន គេនឹងរំលេចវត្តមានជាថ្មីមកកាន់ជីវិតអ្នក…











