តាមរយៈការតេស្តបែបវិទ្យាសាស្រ្តមួយនេះ អ្នកគ្រាន់តែធ្វើការជ្រើសរើសនូវសន្លឹកបៀរផ្កាមួយក្នុងចំណោមបៀរទាំង ៣ ដែលអ្នកគិតថាពេញចិត្តបំផុត នោះយើងនឹងទម្លាយនូវអ្វីដែលអ្នកកំពុងគិត កំពុងធ្វើ និងអត្តចរិកមួយចំនួនរបស់អ្នកផ្ទាល់ ដែលចំណុចខ្លះអ្នកខ្លួនឯងក៏មិនសូវទាំងចាប់អារម្មណ៍ផង៖
សន្លឹកបៀរផ្កាទី ១

អ្នកជាមនុស្សដែលមានសន្តិភាពផ្លូវចិត្ត ហើយរមែងមានតុល្យភាពក្នុងជីវិត ដោយអ្នកចេះគ្រប់គ្រងអារម្មណ៍បានល្អ មិនងាយនឹងបង្កជម្លោះជាមួយនរណាងាយៗឡើយ បើទោះបីជាអ្នកមិនចូលចិត្តពួកគេក៏ដោយ។ អ្នកជាមនុស្សឆ្លាតវៃ ដែលទុកចិត្តមនុស្សច្រើន ប៉ុន្តែក្នុងការផ្តល់ទំនុកចិត្តនីមួយៗ គឺអ្នកមានការប្រុងប្រយ័ត្នខ្ពស់បំផុត។
សន្លឹកបៀរផ្កាទី ២

អ្នកជាមនុស្សដែលចូលចិត្តភាពល្អឥតខ្ចោះ ដោយអ្នករមែងទទួលខុសត្រូវនូវគ្រប់អ្វីដែលបានធ្វើ ហើយទង្វើដែលធ្វើនោះគឺរមែងធ្វើដោយមានការគិតល្អិតល្អន់។ ប៉ុន្តែប្រភេទមនុស្សចំណុចទី ២ នេះ ពេលខ្លះគឺពិបាកនឹងទទួលយកគំនិតយោបល់ពីអ្នកដទៃបន្តិច បែបនេះយើងសូមលើកទឹកចិត្តឲ្យអ្នកចេះរៀនបត់បែន និងទទួលយកការផ្តល់យោបល់ពីមជ្ឈដ្ឋានជុំវិញខ្លួនខ្លះតាមដែលអាចធ្វើទៅបាន។
សន្លឹកបៀរផ្កាទី ៣

អ្នកជាមនុស្សដែលប្រើប្រាស់មនោសញ្ចេតនាខ្ពស់ នៅក្នុងការសម្រេចចិត្តខ្លះ អ្នកពិតជាពិបាកនឹងសម្រេច ព្រោះធ្វើដោយមិនដាច់ស្រឡះ ពេលខ្លះខួរក្បាលប្រាប់ឲ្យធ្វើនេះ តែបេះដូងហាមឲ្យបញ្ឈប់ភ្លាម នោះក៏ដោយសារតែគិតពីអ្នកដទៃខ្លាំងជាងខ្លួនឯង។
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

