តាមរយៈស្លឹករុក្ខជាតិនាំសំណាងទាំង ៤ តើអ្នកពេញចិត្តមួយណាជាងគេ? ការជ្រើសរើសរបស់អ្នក អាចឲ្យយើងបង្ហើបជាមុន អំពីរឿងរ៉ាវជីវិតដែលអ្នកបម្រុងនឹងជួប នៅថ្ងៃមាសទី ១៤-១៥ មករាស្អែកនេះតទៅ៖
ស្លឹកឈើទី ១

ជោគវាសនារបស់អ្នក ហាក់វិលមកដល់ចំណុចនៃភាពល្អប្រសើរសារជាថ្មី។ ពេលវេលាខាងមុខ ជាពេលល្អក្នុងការបង្ហាញសមត្ថភាព និងទេពកោសល្យទៅកាន់មនុស្សជុំវិញខ្លួន ជាពេលទាញទ្រព្យ ទាញចំណូល ដែលអ្នកមិនគួររំលង។
ស្លឹកឈើទី ២

មានមនុស្សជាច្រើនដែលនៅជុំវិញអ្នក គេបើកចិត្តនឹងជួយអ្នក ជួយផ្តល់យោបល់ល្អៗដល់អ្នក តែអ្នកខ្លួនឯងផ្ទាល់ទេ ដែលគិតថា គេធ្វើដោយសម្លឹងឃើញប្រយោជន៍ នាំឲ្យបាត់បង់ទឹកចិត្តដ៏មានតម្លៃពិតរបស់គេ។
ចូរបើកបេះដូងឲ្យទូលាយ ពេលខាងមុខនេះ មនុស្សដែលអ្នកធ្លាប់ស្គាល់ពីមុន គេនឹងរំលេចវត្តមានជាថ្មីមកកាន់ជីវិតអ្នក ហើយមិនថាជាសាច់ញាតិ ឬមិត្តភក្តិក្តី គេក៏អាចជានឹងនាំលាភសម្រាប់អ្នកផងដែរ។
ស្លឹកឈើទី ៣

ត្រូវចាំថា ប្រសិនអ្នកចង់សម្រេចការងារធំ អ្នកត្រូវរៀនដាក់ចិត្តមើលឃើញគ្រប់ជ្រុងល្អិតល្អន់ទាំងអស់។ បរាជ័យកន្លងមក ក៏ដោយសារអ្នកចន្លោះប្រហោងនៃចំណុចចាប់ផ្តើមតូចៗពីដំបូងនោះហើយ។
ពេលខាងមុខ វាដូចជាមានជំនួយការផ្លូវចិត្ត មកប្រែការគិត ផ្លាស់ប្តូរការយល់ឃើញ នាំឲ្យអ្នកទទួលបានជោគជ័យក្នុងអាជីពការងារ ការរកស៊ី ហើយក៏មានកាដូខ្លះកើតឡើងសម្រាប់ខ្លួនឯងផងដែរ។
ស្លឹកឈើទី ៤

សុបិន្តមួយក្នុងចំណោមសុបិន្តជាច្រើនរបស់អ្នក នឹងក្លាយជាការពិត ដូចវេទមន្តគេជប់។ គ្រាន់តែរក្សាភាពស្ងៀមស្ងាត់ ពេលបានអ្វីដែលចេញមកពីលាភសំណាង ក៏កុំបើកចំហខ្លាំងពេក ព្រោះមិនប្រាកដថាមនុស្សរាល់គ្នានៅក្បែរអ្នក គេរីករាយនឹងឃើញអ្នកជោគជ័យ មានបាននោះទេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

