
កាយវិការទាំង ៦ ដែលបង្ហាញថាបុរសម្នាក់ស្រឡាញ់អ្នក និង ៦ សញ្ញាដែលបង្ហាញថាបុរសម្នាក់កំពុងបោកប្រាស់ស្នេហារបស់អ្នក:
ស្រ្តីជាច្រើនពិសេសក្មេងស្រីវ័យជំទង់ដែលជាធម្មតាទំនាក់ទំនងស្នេហា និងមនោសញ្ចេតនារបស់ពួកគេមិនមានសុវត្ថិភាព។ ជួនកាលការរំពឹងទុករបស់ពួកគេបែជាត្រូវរលាយដោយសារដៃមនុស្សប្រុស ដូច្នេះហើយមានសញ្ញាជាច្រើនដែលអាចជួយអ្នកឱ្យយល់ថាតើដៃគូរបស់អ្នកពិតជាចូលមកក្នុងជិវិតដើម្បីអ្នក ឬគ្រាន់តែបោកប្រាស់ ប្រើប្រាស់អ្នកសម្រាប់ផលប្រយោជន៍ផ្ទាល់ខ្លួន។ យោងទៅតាមគេហទំព័របរទេសដែលក្រុមការងារ Knongsrok របស់យើងប្រែសម្រួលលើកយកមកបង្ហាញពីភាពច្របូកច្របល់នៃទំនាក់ទំនងដែលអាចកើតមាន ដូច្នេះយើងចង់បង្ហាញពីការបោកប្រាស់ ពីគោលបំណងពិតនៃដៃគូ។ ដៃគូដែលស្រឡាញ់អ្នក: នឹងសំលឹងមើលអ្នកជានិច្ច។ បុរសជាច្រើនចូលចិត្តសំលឹងមើលមុខដៃគូជាពិសេសនៅក្នុងក្រសែភ្នែករបស់ពួកគេនៅពេលដែលសំណព្វចិត្តស្លៀកសំលៀកបំពាក់ស្អាតៗ ប្លែកដែលដៃគូមិនធ្លាប់បានឃើញពីមុន។ ប៉ុន្តែប្រសិនបើអ្នកកត់សម្គាល់ថាគាត់សំលឹងទៅកាន់អ្នកដោយភាពអស្ចារ្យនិងរំភើបនៅពេលដែលអ្នកធ្វើរឿងសាមញ្ញ ៗ ដូចជាការញ៉ាំអាហារពេលល្ងាច រៀបចំចម្អិនអាហារ ឬពាក់អាវឲ្យអ្នក មានន័យថាគាត់ស្រលាញ់អ្នកពិត។ បោកប្រាស់អ្នក: គាត់នឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាមិនមែនជាមនុស្សពិសេស អ្នកនឹងមានអារម្មណ៍ថាអ្នកមិនខុសពីក្មេងស្រីដទៃទៀតដែលមិត្តប្រុសរបស់អ្នកធ្លាប់ធ្វើជាដៃគូជាមួយ និងមិត្តភក្តិរបស់គាត់នោះទេ។ គាត់អាចប្រៀបធៀបអ្នកជានិច្ចជាមួយអ្នកដទៃឬមិនបង្ហាញអ្នកនូវសេចក្ដីស្រឡាញ់ណាទាំងអស់ ។ ហើយប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកគ្រាន់តែជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើននោះមានន័យថាដៃគូរបស់អ្នកចាត់ទុកអ្នកគ្រាន់តែជាមនុស្សសម្រាប់លេងសើច។ ដៃគូដែលស្រឡាញ់អ្នក: គាត់មិនធ្វើអ្វីចម្លែកសូម្បីតែអ្នករំពឹងថាគាត់ធ្វើ ប្រសិនបើដៃគូរបស់អ្នកបានដឹងច្រើនអំពីអតីតកាលរបស់អ្នករួមទាំងពេលដែលអ្នកបរាជ័យហើយគាត់នៅតែនៅជាមួយអ្នកគាត់ប្រាកដជាចូលចិត្តអ្នកជាងអ្នកគិតទៅទៀត។ មិនងាយនឹងប្រច័ណ្ឌអ្នកខុសរឿងព្រោះគាត់ទុកចិត្តក្តីស្រឡាញ់របស់អ្នក…











