ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

ជ្រើសរើសផ្កាកុលាបខាងក្រោម!
ទស្សន៍ទាយ

ជ្រើសរើសផ្កាកុលាបខាងក្រោម! វានឹងបង្ហាញពីគុណសម្បត្តិរបស់អ្នក

ក្នុងចំណោមផ្កាកូលាបបីទងខាងក្រោម តើអ្នកស្រឡាញ់ផ្កាមួយណាជាងគេ? បន្ទាប់ពីរើសផ្កាដែលអ្នកស្រឡាញ់ហើយ តោះទៅមើលទាំងអស់គ្នាថាវានឹងប្រាប់ថាអ្នកមានគុណសម្បត្តិអ្វីខ្លះ? ១. ផ្កាកូលាបពណ៌ផ្កាឈូកស្រទន់ អ្នកជាមនុស្សរួសរាយរាក់ទាក់ ស្គាល់ និងទទួលបានការស្រលាញ់ពីមនុស្សជាច្រើន។ ជាទូទៅអ្នកចូលចិត្តការផ្លាស់ប្តូរ និងអ្វីដែលថ្មី ដោយសារតែអ្នកជាមនុស្សដែលឆាប់ធុញទ្រាន់។ អ្នកចូលចិត្តជជែក ពិភាក្សាច្រើន ប៉ុន្តែក៏ចេះពីរបៀបបិទមាត់របស់អ្នកនៅពេលចាំបាច់។ អ្នកមានព្រលឹងវ័យក្មេងដោយមិនគិតពីអាយុ តែងតែគ្មានកំហុស មានសេរីភាព និងគិតវិជ្ជមាន។ ២. ផ្កាកូលាបពណ៌ផ្កាឈូកដិត អ្នកស្មោះត្រង់ ស្មោះអស់ពីចិត្តចំពោះមិត្តភក្តិរបស់អ្នក ប៉ុន្តែពិបាកជ្រើសរើសមិត្តភក្តិលេងជាមួយណាស់ដូច្នេះហើយ មិនមែនគ្រប់គ្នាអាចក្លាយជាមិត្តរបស់អ្នកបានទេ។ អ្នកគឺជាការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃភាពសាមញ្ញ ជាមួយនឹងអាថ៌កំបាំង និងឧត្តមគតិ។ អ្នកមានទំនោរក្លាយជាមនុស្សនិយមជ្រុល សម្ភារៈនិយម និងមានការអត់ឱនច្រើន។ អ្នកគឺជាមនុស្សគួរឱ្យទុកចិត្តខ្លាំងណាស់…

Untitled 1
សេដ្ឋកិច្ច

ទម្លាប់មិនល្អទាំង ៧ នេះអាចធ្វើឱ្យទំនាក់ទំនងស្នេហា ប្រេះឆាបានយ៉ាងងាយ!

តួនាទីដែលស្មាតហ្វូនដើរតួក្នុងជីវិតរបស់យើងគឺធំធេងណាស់ដែលមនុស្សជាមធ្យមចំណាយពេលជាងបួនម៉ោងក្នុងមួយថ្ងៃនៅលើឧបករណ៍ស្មាតហ្វូននេះ។ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលទូរស័ព្ទរបស់អ្នកមានឥទ្ធិពលយ៉ាងខ្លាំងលើទិដ្ឋភាពជាក់ស្តែងជាច្រើននៃជីវិតរបស់អ្នកហើយទំនាក់ទំនងរបស់អ្នកក៏មិនខុសពីគ្នាដែរ។ បើយោងតាមគេហទំព័រ Bright Side បានលើកយកសារៈសំខាន់នៃទម្លាប់ក្នុងការប្រើប្រាស់ទូរស័ព្ទហើយបានរកឃើញអ្វីដែលអាចបំផ្លាញទំនាក់ទំនងរបស់អ្នកបានយ៉ាងងាយ។ 1. មិនបង្ហាញដៃគូរបស់អ្នកនូវអ្វីដែលអ្នកកំពុងញញឹមនៅខាងមុខស្មាតហ្វូនរបស់អ្នក វាធ្វើឱ្យមនុស្សមានអារម្មណ៍ទើសទាល់និងអាក់អន់ចិត្តនៅពេលដៃគូរបស់ពួកគេរវល់តែជាមួយនឹងស្មាតហ្វូន និងកំពុងរីករាយនឹងអ្វីមួយនៅលើស្មាតហ្វូន។ លើសពីនេះដៃគូរបស់អ្នកអាចចាប់ផ្តើមមានអារម្មណ៍មិនស្រួលនិងច្រណែនប្រសិនបើអ្នកកំពុងញញឹមនឹងអ្វីមួយនៅលើទូរស័ព្ទរបស់អ្នក។ ទោះជាយ៉ាងណាក៏ដោយស្ថានភាពអាចផ្លាស់ប្តូរបានយ៉ាងងាយប្រសិនបើអ្នកគ្រាន់តែចែករំលែកអ្វីដែលអ្នកកំពុងសើចជាមួយដៃគូរបស់អ្នក។ ការសិក្សានាពេលថ្មីៗនេះបានបញ្ជាក់ថាគូស្នេហ៍ដែលសើចសប្បាយជាមួយគ្នា នៅជាមួយគ្នាយូរ ដូច្នេះចាំអង្កាល់ សូមចែករំលែកនូវអ្វីដែលអ្នកចូលចិត្តជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។ 2. យកទូរស័ព្ទដាក់តាមខ្លួនអ្នកជានិច្ច នៅពេលចេញពីបន្ទប់យើងយកស្មាតហ្វូនរបស់យើងទៅជាមួយយើងដោយគ្មានហេតុផល។ ពេលខ្លះវាមានអារម្មណ៍ថាវាត្រូវបានស្អិតជាប់ជាមួយនឹងដៃរបស់យើង។ ទំលាប់នេះមានផលវិបាកជាច្រើនដែលទីមួយគឺដៃគូអ្នកប្រហែលជាមានអារម្មណ៍ថាអ្នកកំពុងលាក់បាំងអ្វីមួយបណ្តាលឱ្យខ្វះការជឿទុកចិត្ត មិនចង់ឲ្យនាងដឹងរឿងអ្វីម្យ៉ាង និងបង្កើនភាពតានតឹងរវាងអ្នកទាំងពីរ។ ទីពីរប្រសិនបើទូរស័ព្ទរបស់អ្នកតែងតែនៅជាមួយអ្នកនោះអ្នកទំនងជានឹងឆ្លើយតបទៅនឹងការជូនដំណឹងរបស់ស្មាតហ្វូនភ្លាមៗដោយហាក់ដូចជាបំភ្លេចដៃគូរបស់អ្នកដែលកំពុងរង់ចាំអ្នក។ ភ្លេញពីការចំណាយពេលជាមួយដៃគូរបស់អ្នក – ដោយគិតតែពីពិនិត្យមើលអ្វីដែលកំពុងកើតឡើងនៅលើហ្វេសប៊ុក Instagram និង Twitter ។ 3.…

Rtrt
ប្លែកៗ

តាមក្បួនអ្នកមានទ្រព្យ បើមិនចង់ជួបរឿងស៊យ គេណែនាំមិនឲ្យបន្សល់ទុករបស់ ៥ នេះក្នុងផ្ទះទេ

ការរៀបចំផ្ទះក៏ជាលំនាំនៃក្បួនហុងស៊ុយដ៏សំខាន់មួយដែរ សម្រាប់មនុស្សយើងម្នាក់ៗ ហើយបើតាមអ្នកមានទ្រព្យ តាមចិនសែ ដែលជឿលើក្បួនហុងស៊ុយបានចែករំលែកនិងណែនាំឲ្យអ្នកត្រូវបញ្ចៀសទុករបស់នាំស៊យទាំង ៥ នេះនៅខាងក្នុងផ្ទះ បើមានគួរតែយកវាចេញ យកវាទៅកប់ ទៅដុត ឬចោលក្នុងធុងសំរាមតែម្តង៖ ៥) គ្រឿងម៉ាស៊ីនខូច វាប្រៀបបាននឹងថាមពល និងកម្លាំងរបស់អ្នកអ៊ីចឹងដែរ ប្រសិនវាខូចត្រូវយកវាទៅជួសជុល ឬបោះវាចោល ជាជាងទុកវានៅផ្ទះឲ្យដុះស្នឹម។ ការដែលទុកវានៅក្នុងផ្ទះ នឹងនាំឲ្យជះឥទ្ធិពលដល់ការនាំលាភសំណាងសម្រាប់ក្រុមគ្រួសារ។ ៤) ផ្កាស្ងួតហួតហែង តាមក្បួនហុងស៊ុយ ផ្កាដែលស្ងួតស្លោកស្លឹកអស់ហើយនោះ វានាំឲ្យអ្នកចុះខ្សោយកម្លាំង និងឥទ្ធិពលរបស់អ្នកមានការចុះថយដូចគ្នា។ ជាពិសេសក្នុងបន្ទប់ទទួលភ្ញៀវ អ្នកមិនត្រូវដាក់ផ្កាដែលស្លោកហើយមកតាំងទៀតឡើយ ចាំបាច់ត្រូវតែប្តូរថ្មីយកផ្កាស្រស់មកដាក់ជំនួស។ ៣) ដើមឈើដែលងាប់ ដើមឈើរស់…

New Copy
ទស្សនៈ

កុំឱ្យចាស់ទៅស្ដាយក្រោយ! ឈានដល់វ័យកណ្ដាល រឿង ៧ យ៉ាងដែលត្រូវរៀន ៦ យ៉ាងដែលត្រូវមាន និង ៣ យ៉ាងដែលគួរចៀសវាង

ក្នុងវ័យកណ្តាល មិនមែនមនុស្សគ្រប់រូប សុទ្ធតែអាចមានជីវិតសុខស្រួល និងសប្បាយរីករាយនោះទេ ប៉ុន្តែប្រសិនបើអ្នកចេះរស់នៅ នោះជីវិតនឹងមិនសូវមានបន្ទុក និងឈឺចាប់នោះឡើយ។ ខាងក្រោមនេះ គឺជាមេរៀន និងសារដាស់តឿន ៣ ចំណុច ដែលគ្រប់គ្នាគួរដឹង និងរៀនសូត្រតាម។ ១. រឿង ៧ យ៉ាង សំខាន់​មួយ​ជីវិត​ដែលត្រូវ​រៀន – រៀនឱ្យតម្លៃគ្រួសារ និងមិត្តភក្តិជិតស្និទ្ធ ពួកគេគឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់អ្នក។ – រៀនឱ្យក្លាយជាមនុស្សចាស់ទុំ កុំខឹងដោយគ្មានហេតុផល កុំរស់នៅដោយប្រើតែអារម្មណ៍។ – រៀនស៊ូទ្រាំនឹងភាពឯកា ព្រោះនឹងមានពេលខ្លះដែលគ្មាននរណាម្នាក់នៅអាចនៅក្បែរ កំដរ ការពារអ្នកបានលើយ។…

Fgfg
សង្គម

នេះក្បួនហុងស៊ុយ “ហៅប្រាក់ចូលហោប៉ៅ” ទាំង ៦ ដែលស្តាប់ទៅសាមញ្ញ ហើយអ្នកអាចអនុវត្តបាន

អ្នកណាក៏ចង់ឱ្យខ្លួនឯងមានប្រាក់កាសច្រើន ឬយ៉ាងហោចណាស់ ក៏មាន ប្រាក់ចាយវាយពេញដដែរ ។ ចំណុចនេះនរណាក៏ចង់បានដែរប៉ុន្តែសមត្ថភាពនៃការឈោងចាប់ខុសប្លែកៗពីគ្នា ។ ក្រៅពីសមត្ថភាពការងារហុងស៊ុយសម្រាប់ ការហៅប្រាក់ចូលហោប៉ៅ ជាចំណុចមួយដែលគេជឿជាក់ថា មិនចាញ់គ្នាប៉ុន្មានឡើយ ។ បើលោកអ្នកចង់ហៅប្រាក់ចូលឱ្យកាន់តែច្រើន អ្នកអាចសាកល្បងដូច ខាងក្រោម ១. ឧស្សាហ៍រៀបចំរបស់របរឱ្យមានរបៀប កុំបណ្តោយឱ្យរបស់របរគរចោលនៅលើតុ ។ របស់អ្វីដែលចាស់លែងប្រើការហើយ គួរប្រមូលយកទៅបោះចោល ឬរៀបចំទុកដាក់ទៅតាមទីកន្លែង ឱ្យបានត្រឹមត្រូវ ។ សូមកុំទុករបស់រាយប៉ាយលើតុ ឬក្លិនឆ្លុះស្អុយនាំតែកើតឧបទ្រពចង្រៃ ។ ២. កាបូបប្រាក់ដែលចាស់ហើយ គួរផ្លាស់ប្តូរថ្មី កុំប្រើកាបូបប្រាក់ដែលចាស់ ឬចាប់ផ្តើមដាច់រហែកឆ្លុះធ្លាយជាដាច់ខាត…

Jhhjjhj
ប្លែកៗ

ពេញ ៤ ថ្ងៃចូលឆ្នាំចិន ទេវតាទ្រព្យ​បើក​ផ្លូវ​សម្រាប់​អ្នក​កើត​ឆ្នាំទាំង ៣ ដល់​ពេល​លុយ​ធ្លាក់​ចូល​ហោប៉ៅ

ពិធីបុណ្យចូលឆ្នាំចិន គឺនឹងឈានចូលមកដល់នៅថ្ងៃទី ២១ ដល់ ២៤ មករា ហើយ​បើតាម​ហោរាសាស្រ្ត ចន្លោះថ្ងៃទាំងនោះ គឺ​មានឆ្នាំចំនួន ៣ ដែលនឹងមានរាសីឡើងខ្ពស់ត្រដែត ដូចត្រូវបានទេវតាសំណាង បើកផ្លូវ ទម្លាក់លុយទាំងដុំចូលហោប៉ៅ៖ អ្នកកើតឆ្នាំច – ឆ្កែ អបអរ​សាទរ​សម្រាប់​អ្នក​កើត​ឆ្នាំ​ច ពី​ថ្ងៃ​ទី ២១ ដល់ ២៤ មករា ​ឬនៅថ្ងៃចូលឆ្នាំចិន នឹង​ទទួល​បាន​សំណាង​មិន​ឲ្យ​ខក​ចិត្ត​នោះ​ទេ តែ​ក៏​ត្រូវ​ចេះ​ក្តោបក្តាប់​ឱកាស​ពេល​ខាង​មុខ​ឲ្យ​បាន​ល្អ​ផង ជា​រួម​ឱកាស​មាន​ច្រើន​ តែ​បើ​អ្នក​មិន​ចេះ​ចាប់​ក៏​នៅ​តែ​អត់​ដូច​គ្នា។ យ៉ាង​ណា​ក៏​ការ​ខិតខំ​គួរ​មាន​ដែនកំណត់ ហើយ​ត្រូវ​ឆ្លៀត​មើល​ថែ​សុខភាព​ផង។ ផ្លូវ​ទ្រព្យ​បើក​សម្រាប់​អ្នក​ហើយ តែ​ស្រវា​ចាប់​មើល​តាម​លទ្ធភាព​របស់​យើង…

Tt
ប្លែកៗ

ជ្រើសរើសមុងសាយ ដើម្បីដឹងថាសំណាងអ្វីកំពុងរង់ចាំអ្នកនៅថ្ងៃចូលឆ្នាំចិន?

តាម​ការ​សម្រេចចិត្ត​របស់​អ្នក​ខ្លួន​ឯង​ផ្ទាល់ តើ​ក្នុងចំណោមមុងសាយទាំង ៤ មួយ​ណាដែល​អ្នក​ពេញ​ចិត្ត​បំផុត? ការ​ជ្រើសរើស​មួយ​របស់​អ្នក អាច​ឲ្យ​យើង​បង្ហាញ​នូវ​អំណោយ​អ្វី​ដែល​កំពុង​ត្រៀម​រង់ចាំ​អ្នក​នៅ​ថ្ងៃបុណ្យចូលឆ្នាំចិនខាងមុខ៖ មុងសាយទី ១ នៅ​ក្នុង​ជីវិត​របស់​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ នឹង​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ ហើយ​វា​ក៏​ជា​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់​បំផុត ដែល​អ្នក​ត្រូវ​ធ្វើ​ដោយ​ការ​បោះជំហាន​ទៅ​មុខ ហើយ​កុំ​មាន​ការ​ភ័យខ្លាច​អ្វី​ឲ្យ​សោះ។ បើ​ទោះ​បី​ជា​មាន​អ្វី​ដែល​រាំងស្ទាក់​នៅ​ផ្លូវ​ធ្វើ​ដំណើរ​ដំបូងៗ ក៏​កុំ​បញ្ឈប់​ឲ្យ​សោះ ចូរ​ប្រឹងប្រែង​បន្តិច នោះ​ជោគវាសនា​របស់​អ្នក​នឹង​ទទួល​បាន​លាភ​ធំ ជា​ការ​តបស្នង​មក​វិញ។ មុងសាយទី ២ សប្បាយ​រីករាយ​ជា​បណ្តើរៗ​ទៅ ក្តីស្រមៃ​មួយ​របស់​អ្នក​នឹង​ក្លាយ​ជា​ការ​ពិត​នៅ​ពេល​ខាង​មុខ។ ភាព​ជោគជ័យ​នឹង​ដើរ​អម​ជាមួយ​គ្នា ហើយ​ចូរ​ប្រើប្រាស់​ឱកាស​ដែល​អ្នក​មាន​ទាញ​យក​ប្រយោជន៍​ពី​វា​ឲ្យ​បាន។ បើ​អ្នក​កំពុង​បម្រើ​ការងារ​នៅ​ស្ថាប័ន​ណា​មួយ អ្នក​ត្រៀម​នឹង​ទទួល​បាន​លាភ​តាម​រយៈ​ការ​ឡើង​តំណែង​ទៀត​ផង។ មុងសាយទី ៣ អ្នកនឹងទទួលបានទ្រព្យជាច្រើន ទាំងទ្រព្យចេញពីខ្លួនឯង និងទ្រព្យដែលជាលាភ ជាអំណោយពីមនុស្សជុំវិញខ្លួន។…

Fddfr
ប្លែកៗ

ជ្រើសរើស​កំណប់​មាស​មួយ ដើម្បី​ដឹង​ថា សំណាង​អ្វី​កំពុង​រង់ចាំ​អ្នក?

ផុតសុក្រនេះ ត្រៀមចូលចុងសប្តាហ៍ថ្ងៃចូលឆ្នាំចិន តើ​សំណាង​អ្វី​នឹង​រង់ចាំ​អ្នក? ចូរ​អ្នក​ជ្រើសរើស​នូវ​កំណប់​មាស​មួយ ក្នុង​ចំណោម​កំណប់​ទាំង​ពីរ៖ កំណប់​មាស​ទី ១ ភាព​ល្អ​ឥត​ខ្ចោះ នេះ​មាន​ន័យ​ថា គ្រប់​ការងារ សកម្មភាព ការ​ប្រព្រឹត្តិ​ទាំង​ឡាយ នៅ​ក្រោយថ្ងៃសុក្រនេះ នឹង​ទទួល​បាន​ការ​គាំទ្រ ការ​សាទរ​ជានិច្ច​ពី​មនុស្ស​ជុំវិញ​ខ្លួន។ មួយ​ទៀត​សោត​គ្រប់​ទង្វើ​ទាំង​អស់​នោះ សុទ្ធ​តែ​ត្រូវ ហើយ​នឹង​បាន​ផល​ផ្លែផ្កា​ត្រលប់​មក​វិញ ពោល​មិន​មាន​រឿង​ខក​ចិត្ត​កើត​ឡើង​ឡើយ។ ជា​រួម គ្រប់​យ៉ាង​នឹង​ដំណើរការ​រលូន តាម​ផែនការណ៍​គ្រោង​ទុក។ កំណប់​មាស​ទី ២ ចំណង់​នៃ​ការ​ចង់​បាន​របស់​ធំ​មួយ អាច​ជា​ម៉ូតូ ឡាន ផ្ទះ ឬ​ក៏​របស់​ដែល​មាន​តម្លៃ វា​បម្រុង​នឹង​ក្លាយ​ជា​ការ​ពិត បម្រុង​នឹង​សម្រេច​អាច​យក​វា​បាន​ហើយ​នៅល្បាក់ប៉ុន្មានថ្ងៃបន្ទាប់នេះ។ មាន​គេ​រៀបចំ​មក​ហើយ…

Erre
ប្លែកៗ

ចាំ​ត្រង​​ផ្កាយ​លើក​យីអ៊ុន! ក្រោយ​ម៉ោង​ ០០ ថ្ងៃចូលឆ្នាំចិនតទៅ ម្ចាស់ឆ្នាំទាំង ៣ នឹងបានជួបលាភធំ

ពេលវេលា​នៃ​ឆ្នាំចាស់ ឆ្នាំខាល កៀក​នឹង​បញ្ចប់​ហើយ ដោយនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលដល់ឆ្នាំថោះ ពោលគឺក្រោយថ្ងៃសែនចូលឆ្នាំចិន ម៉ោង ០០ តទៅ។ ចាប់ពីពេលវេលានោះ បើតាម​ហោរាសាស្ត្រ​ សម្រាប់​ម្ចាស់​ឆ្នាំ​ទាំង ៣ ខាង​ក្រោម នឹង​អាច​ទទួល​បាន​លាភ​សំណាង​ធំ​មិន​ធ្លាប់​មាន​ក្នុង​ឆ្នាំ​ថ្មីនេះ៖ ម្ចាស់​ឆ្នាំច – ឆ្កែ អ្នក​ដែល​កើត​ឆ្នាំច តែងតែ​មាន​ចរិត​ស្លូតបូត និង​ចិត្ត​ល្អ ហើយ​ក៏​រមែង​មាន​គេ​ស្រលាញ់​រាប់​អាន​ច្រើន និង​មាន​មនុស្ស​តាម​ជួយ​ជ្រោមជ្រែង​ជានិច្ច​ផង​ដែរ។ បើ​ធៀប​នឹង​រាសី​នៃ​ម្ចាស់​ឆ្នាំ​ដទៃ ដ្បិត​បើ​ម្ចាស់​ឆ្នាំច អាច​ថា​ជួប​ឧបសគ្គ​ច្រើន តែ​ក៏​តែង​មាន​គេ​ចាំ​ជួយ​ទាន់​ពេល​ជារឿយៗ។ ក្នុង​ពេល​ខាង​មុខ​នេះ បើក​ក្បាល​នៃ​ទំព័រ​ឆ្នាំថ្មី ឆ្នាំថោះ ២០២៣ សម្រាប់​ម្ចាស់​ឆ្នាំ​ច…

Ere
ប្លែកៗ

ជ្រើសរើសអាំងប៉ាវមួយ ដើម្បីដឹងថា តើដំណឹងល្អអ្វីកំពុងរង់ចាំអ្នកនៅក្រោយថ្ងៃចូលឆ្នាំចិន?

នាប៉ុ​ន្មានថ្ងៃខាងមុខនៃខែមករា ចំជាថ្ងៃបុណ្យចូលឆ្នាំចិន ២០២៣ កាន់តែកៀកចូលមកដល់ហើយ។ ក្នុងចន្លោះពេលខាងមុខ តើអ្នកអាចនឹងជួបរឿងល្អអ្វីខ្លះ? ចូរជ្រើសរើសអាំងប៉ាវឆ្នាំថោះមួយ យើងនឹងបង្ហាញរឿងល្អដែលកំពុងរង់ចាំអ្នកដូចខាងក្រោម៖ អាំងប៉ាវទី ១ ស្នាមរបួសពីមុនទាំងឡាយ នឹងត្រូវបានជួសជុល ជាសះស្បើយនៅពេលនេះ មិនថាតែទំនាក់ទំនងក្នុងគ្រួសារ ឬជាមួយដៃគូស្នេហា។ គ្រប់យ៉ាងនឹងល្អប្រសើរឡើងវិញ ហើយបើនិយាយពីហិរញ្ញវត្ថុ ក៏នឹងកាន់តែឡើងខ្ពស់ ដូចការរំពឹងទុករបស់អ្នក។ យ៉ាងណាគ្មានអ្វីដែលកើតឡើងដោយចៃដន្យនោះទេ វាសុទ្ធតែជាការចូលរួមចំណែកនៃការខិតខំរបស់អ្នកកន្លងមក ហើយក៏សរសើរអ្នកដែលបានឆ្លងកាត់នូវការឈឺចាប់ និងការលំបាកជាច្រើនកន្លងមកនេះ។ អាំងប៉ាវទី ២ ពពកនៃភាពសោកសៅ ការភ័យខ្លាច នឹងរសាត់បាត់ទៅ ហើយគ្របដណ្តប់មកវិញដោយចក្ខុវិស័យថ្មី ដែលនឹងត្រួសត្រាយឲ្យជីវិតអ្នកឆ្ពោះទៅរកសុភមង្គលពិតនៅក្នុងចុងខែមករាខាងមុខ។ អ្នកនឹងទទួលបានការគោរព ឲ្យតម្លៃខ្ពស់ជាងមុន…

Untitled 1
ប្លែកៗ

មើលទៅកាន់រូបភាពនេះ អ្វីដែលអ្នកឃើញមុនគេ នឹងបញ្ជាក់ពីចរិតលក្ខណៈរបស់អ្នក ១០០%

មិនស្គាល់ខ្លួនឯងច្បាស់គឺជាអ្វីដែលត្រូវគិតពិចារណាឡើងវិញ។ ហើយគ្មានការសង្ស័យទេជីវិតទាំងមូលរបស់អ្នកនឹងពោរពេញដោយការរកឃើញដោយខ្លួនឯង។ ប៉ុន្តែមានផ្នែកជាច្រើននៃបុគ្គលិកលក្ខណៈរបស់អ្នកត្រូវបានបង្ហាញដោយកាយវិការ​ ឬការធ្វើអ្វីដោយសកម្មភាពផ្ទាល់របស់អ្នក ក្នុងនោះវាបានបង្ហាញអំពីបុគ្គលិកលក្ខណៈរបស់អ្នកដូចជាចំណង់ចំណូលចិត្តរបស់អ្នកចំពោះអ្វីមួយ។ យោងតាម Brightside បង្ហាញពីវិធីជាច្រើនដែលអាចជួយឱ្យអ្នករកឃើញលក្ខណៈខុសៗគ្នានៃបុគ្គលិកលក្ខណៈរបស់អ្នកតាមការធ្វើតេស្តនេះជាពិសេសសម្រាប់ប្រិយមិត្តដើម្បីបង្ហាញជូនប្រិយមិត្តស្គាល់ខ្លួនអ្នកកាន់តែច្បាស់។ រូបភាពទី ១ © 7-Second Riddles / Youtube  រថយន្ត ៖ ពិភពលោកនេះពោពេញដោយភាពអាថ៌កំបាំងសម្រាប់អ្នក។ វាក៏ត្រូវបានបង្កើតឡើងពីរឿងរ៉ាវប្លែកៗជាច្រើនដែលតែងតែជំរុញការស្រមើលស្រមៃរបស់អ្នក។ មនុស្សម្នាក់កាន់កែវយឹត ៖ អ្នកជាមនុស្សល្អសម្រាប់អ្នកដទៃ និងមិនបង្កបញ្ហាដល់អ្នកដទៃ ឬខ្លួនឯងឡើយ។ អក្សរ “ A” ៖ ពិតណាស់អ្នកមានអារម្មណ៍តានតឹង ប៉ុន្តែមិនខ្លាំងទេ។ អ្នកអាចប្តូរពីភាពរីករាយទៅភាពកើតទុក្ខ។ ចូរចងចាំថាធ្វើឱ្យមានតុល្យភាពរវាងការរស់នៅនិងការងារ។…

New Copy
ទស្សនៈ

មនុស្សឈានដល់វ័យកណ្ដាល បើមានទ្រព្យទាំង ៣ នេះជាប់ខ្លួន ពាក់កណ្ដាលជីវិតទៅមុខ នឹងលែងព្រួយភ័យហើយ

ដើម្បី​ឱ្យ​ពាក់កណ្ដាលជីវិតទៅមុខទៀត ដំណើរទៅ​ដោយ​រលូន និងល្អប្រសើរ មនុស្សដែលឈានដល់វ័យកណ្ដាល គួរតែមាន «​ ទ្រព្យសម្បត្តិ​ »​ ៣ ប្រភេទ​នេះ​នៅក្នុងដៃ វាគឺជាទ្រព្យដ៏មានតម្លៃបំផុត ដែលគ្រប់គ្នា គួរតែព្យាយាមខំប្រឹង ដើម្បីទទួលបាននៅក្នុងវ័យនេះ។ ១. ផ្ទះផ្ទាល់ខ្លួន គ្រួសារ គឺជាកន្លែងស្នាក់នៅដែលមានសុវត្ថិភាពបំផុត។ មានតែពេលអ្នកមានផ្ទះផ្ទាល់ខ្លួនទេ ទើបអ្នកអាចសប្បាយចិត្តបាន។ ផ្ទះ គឺជាកន្លែងដែលយើងរស់នៅ ជាកន្លែងដែលយើងបញ្ចេញនូវអារម្មណ៍ទាំងអស់របស់យើង ជាកន្លែងដែលយើងត្រៀមខ្លួនដើម្បីចែករំលែកសុភមង្គលរបស់យើង ក៏ជាកន្លែងដែលការពារជីវិតរបស់យើងផងដែរ។ នៅពេលដែលយើងមានផ្ទះមួយ ពេលនោះហើយចិត្ត និងរូបកាយរបស់យើងទាំងអស់គ្នា ក៏មានកន្លែងដើម្បីត្រឡប់សម្រាកបានស្ងប់ផងដែរ។ ដូច្នេះច​មិន​ថា​យើង​ជួប​បញ្ហា​អ្វី​នៅ​ក្នុង​ជីវិត​នោះឡើយ ​គ្រាន់តែ​ត្រឡប់​មក​ដល់ផ្ទះ​វិញ​ យើង​នឹង​មាន​អារម្មណ៍​សុខសាន្ត​ជា​ខ្លាំង។…