ផុតសុក្រនេះ ត្រៀមចូលចុងសប្តាហ៍ថ្ងៃចូលឆ្នាំចិន តើសំណាងអ្វីនឹងរង់ចាំអ្នក? ចូរអ្នកជ្រើសរើសនូវកំណប់មាសមួយ ក្នុងចំណោមកំណប់ទាំងពីរ៖
កំណប់មាសទី ១

ភាពល្អឥតខ្ចោះ នេះមានន័យថា គ្រប់ការងារ សកម្មភាព ការប្រព្រឹត្តិទាំងឡាយ នៅក្រោយថ្ងៃសុក្រនេះ នឹងទទួលបានការគាំទ្រ ការសាទរជានិច្ចពីមនុស្សជុំវិញខ្លួន។ មួយទៀតសោតគ្រប់ទង្វើទាំងអស់នោះ សុទ្ធតែត្រូវ ហើយនឹងបានផលផ្លែផ្កាត្រលប់មកវិញ ពោលមិនមានរឿងខកចិត្តកើតឡើងឡើយ។ ជារួម គ្រប់យ៉ាងនឹងដំណើរការរលូន តាមផែនការណ៍គ្រោងទុក។
កំណប់មាសទី ២

ចំណង់នៃការចង់បានរបស់ធំមួយ អាចជាម៉ូតូ ឡាន ផ្ទះ ឬក៏របស់ដែលមានតម្លៃ វាបម្រុងនឹងក្លាយជាការពិត បម្រុងនឹងសម្រេចអាចយកវាបានហើយនៅល្បាក់ប៉ុន្មានថ្ងៃបន្ទាប់នេះ។ មានគេរៀបចំមកហើយ នេះក៏អរគុណទៅការខិតខំប្រឹងប្រែងរបស់អ្នក អស់រយៈពេលជាយូរខែឆ្នាំ។ វាជាកាដូដែលអ្នកសក្តិសមនឹងទទួលបាន ចូរកុំស្តាយនូវលុយដែលបានចំណាយ ហើយចូលបង្វែរយកវាមកធ្វើជារបស់ជំរុញទឹកចិត្តឲ្យអ្នកខិតខំបន្តទៅទៀត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

