ពិធីបុណ្យចូលឆ្នាំចិន គឺនឹងឈានចូលមកដល់នៅថ្ងៃទី ២១ ដល់ ២៤ មករា ហើយបើតាមហោរាសាស្រ្ត ចន្លោះថ្ងៃទាំងនោះ គឺមានឆ្នាំចំនួន ៣ ដែលនឹងមានរាសីឡើងខ្ពស់ត្រដែត ដូចត្រូវបានទេវតាសំណាង បើកផ្លូវ ទម្លាក់លុយទាំងដុំចូលហោប៉ៅ៖
អ្នកកើតឆ្នាំច – ឆ្កែ

អបអរសាទរសម្រាប់អ្នកកើតឆ្នាំច ពីថ្ងៃទី ២១ ដល់ ២៤ មករា ឬនៅថ្ងៃចូលឆ្នាំចិន នឹងទទួលបានសំណាងមិនឲ្យខកចិត្តនោះទេ តែក៏ត្រូវចេះក្តោបក្តាប់ឱកាសពេលខាងមុខឲ្យបានល្អផង ជារួមឱកាសមានច្រើន តែបើអ្នកមិនចេះចាប់ក៏នៅតែអត់ដូចគ្នា។
យ៉ាងណាក៏ការខិតខំគួរមានដែនកំណត់ ហើយត្រូវឆ្លៀតមើលថែសុខភាពផង។ ផ្លូវទ្រព្យបើកសម្រាប់អ្នកហើយ តែស្រវាចាប់មើលតាមលទ្ធភាពរបស់យើង កុំស្រវាដល់ខ្ពស់ពេក។
អ្នកកើតឆ្នាំមមែ – ពពែ

ក្នុងចំណោមឆ្នាំទាំង ១២ អ្នកកើតឆ្នាំមមែ ក៏ឡើងរាសីខ្ពស់ត្រដែតដែរ នៅថ្ងៃចូលឆ្នាំចិនខាងមុខនេះ។ អ្នកនឹងទទួលបានជោគជ័យខ្លាំង ដូចទេវតាទ្រព្យកំពុងបើកផ្លូវឲ្យដើរ ហើយសម្រាប់អ្នកធ្វើកិច្ចការងារធំំ នឹងទទួលបានកុងត្រា ឬទទួលគម្រោងធំ អាចបង្កើតចំណូលច្រើនដល់អ្នក។
ប្រសិនអ្នកបន្តបែបនេះ មិនយូរប៉ុន្មានទេ ទៅប៉ុន្មានខែបន្ទាប់អ្នកនឹងអាចទិញរបស់ធំមួយសម្រាប់ខ្លួនឯង ក៏ដូចជាក្រុមគ្រួសារ។ យ៉ាងណាត្រូវចាំថា ឈានដល់ចំណុចណាក៏ដោយ ត្រូវពាំនាំភាពស្មោះត្រង់ទៅជាមួយជានិច្ច។
អ្នកកើតឆ្នាំថោះ – ទន្សាយ

ពេលវេលាធ្លាក់លុយចូលហោប៉ៅច្រើន បានចូលមកដល់ហើយសម្រាប់កំឡុងថ្ងៃ ២១ ដល់ ២៤ មករា ខាងមុខនេះ។ ដូច្នេះប្រសិនអ្នកជាអ្នករកស៊ី ក៏ត្រៀមចិត្តកើបបានចំណូលក្រែលទៅ ហើយបើអ្នកធ្វើការ ជាពិសេសបុគ្គលិកផ្នែកលក់ សប្តាហ៍ថ្មីនឹងរកបានអតិថិជនច្រើន ដែលជាឱកាសបង្កើនប្រាក់ចំណូលច្រើនជាងពេលណាទាំងអស់សម្រាប់ពួកគេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

