តាមក្បួនអ្នកមានទ្រព្យ បើមិនចង់ជួបរឿងស៊យ គេណែនាំមិនឲ្យបន្សល់ទុករបស់ ៥ នេះក្នុងផ្ទះទេ

Rtrt
ការផ្សាយពាណិជ្ជកម្ម

ការរៀបចំផ្ទះក៏ជាលំនាំនៃក្បួនហុងស៊ុយដ៏សំខាន់មួយដែរ សម្រាប់មនុស្សយើងម្នាក់ៗ ហើយបើតាមអ្នកមានទ្រព្យ តាមចិនសែ ដែលជឿលើក្បួនហុងស៊ុយបានចែករំលែកនិងណែនាំឲ្យអ្នកត្រូវបញ្ចៀសទុករបស់នាំស៊យទាំង ៥ នេះនៅខាងក្នុងផ្ទះ បើមានគួរតែយកវាចេញ យកវាទៅកប់ ទៅដុត ឬចោលក្នុងធុងសំរាមតែម្តង៖

៥) គ្រឿងម៉ាស៊ីនខូច

ការផ្សាយពាណិជ្ជកម្ម
1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វាប្រៀបបាននឹងថាមពល និងកម្លាំងរបស់អ្នកអ៊ីចឹងដែរ ប្រសិនវាខូចត្រូវយកវាទៅជួសជុល ឬបោះវាចោល ជាជាងទុកវានៅផ្ទះឲ្យដុះស្នឹម។ ការដែលទុកវានៅក្នុងផ្ទះ នឹងនាំឲ្យជះឥទ្ធិពលដល់ការនាំលាភសំណាងសម្រាប់ក្រុមគ្រួសារ។

៤) ផ្កាស្ងួតហួតហែង

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តាមក្បួនហុងស៊ុយ ផ្កាដែលស្ងួតស្លោកស្លឹកអស់ហើយនោះ វានាំឲ្យអ្នកចុះខ្សោយកម្លាំង និងឥទ្ធិពលរបស់អ្នកមានការចុះថយដូចគ្នា។ ជាពិសេសក្នុងបន្ទប់ទទួលភ្ញៀវ អ្នកមិនត្រូវដាក់ផ្កាដែលស្លោកហើយមកតាំងទៀតឡើយ ចាំបាច់ត្រូវតែប្តូរថ្មីយកផ្កាស្រស់មកដាក់ជំនួស។

៣) ដើមឈើដែលងាប់

ការផ្សាយពាណិជ្ជកម្ម
Ice_screenshot_20210524 123019
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដើមឈើរស់ គឺជានិមិត្តរូបនៃកំណើនហុងស៊ុយឲ្យឡើងកាន់តែខ្ពស់ បើវាងាប់ នោះទ្រព្យរបស់យើងក៏នឹងស្រុតចុះទៅតាមនោះដែរ។ វាធ្វើឲ្យអ្នកមានអារម្មណ៍ថាខ្ជិល នឿយហត់ មិនចង់ធ្វើការអ្វីដោយស្វាហាប់ឡើយ។

២) ថ្នាំនិងផលិតផលហួសដឺឡេ

ការផ្សាយពាណិជ្ជកម្ម
2026699
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

របស់ដែលហួសដឺឡេហើយមិនអាចប្រើប្រាស់បានទេ ជាពិសេសគឺថ្នាំពេទ្យ និងគ្រឿងសម្អាង។ ការរក្សាវាទុក ឬបន្តយកទៅប្រើប្រាស់ ក្រៅពីប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ជាងនេះវាក៏នឹងបំពុលបរិយាកាសក្នុងផ្ទះ នាំឲ្យមានភាពរកាំរកូសក្នុងផ្ទះជារឿយៗផងដែរ។

១) វត្ថុបុរាណដែលគ្មានប្រភពច្បាស់លាស់

ការផ្សាយពាណិជ្ជកម្ម
Pho Do Co Le Cong Kieu 153281
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ការដែលរើសយកឬ ជាវនូវវត្ថុបុរាណ ដែលគ្មានប្រភពច្បាស់លាស់ពីនរណាម្នាក់ មកដាក់ក្នុងផ្ទះរបស់អ្នក អាចនឹងបង្ករឿងក្តៅក្រហាយក្នុងផ្ទះ ឬនាំឲ្យសមាជិកគ្រួសារកើតមានជំងឺផ្សេងៗ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម