រើស​ថូ​មាស​មួយ ដើម្បី​ដឹង​ថា អ្នក​នឹង​ជួប​រឿង​ល្អ​អ្វី នៅក្រោយថ្ងៃដកជើងធូប?

Ds34
ការផ្សាយពាណិជ្ជកម្ម

តើ​ព្រេងវាសនា​បាន​នឹង​កំពុង​រៀបចំ​អ្វី​សម្រាប់​អ្នក​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ? តាម​រយៈ​ការ​ធ្វើ​តេស្ត​ដោយ​ឲ្យ​អ្នក​ជ្រើសរើសរូបថូមាសនាំសំណាង ក៏​នឹង​អាច​លាត​ត្រដាង​បាន​ខ្លះ​ដែរ អំពី​រឿងរ៉ាវ​ជីវិត​នៅរយៈពេលបន្ទាប់ នៃថ្ងៃដកជើងធូប ទី ១៥ មករាតទៅ៖

ចូរ​ជ្រើសរើស​រូបភាពមួយ ហើយ​ផ្ទៀងផ្ទាត់​ចម្លើយ​ដូច​ខាង​ក្រោម៖

ការផ្សាយពាណិជ្ជកម្ម

ថូមាសទី ១

1
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

អ្នក​ដែល​ជ្រើសរើស​ថូនេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ពេល​ឆាប់ៗ​ខាង​មុខ​អ្នក​នឹង​ជួប​រឿង​ភ្ញាក់ផ្អើល​ដ៏​ល្អ​មួយ ហើយ​គ្មាន​បញ្ហា​រាំងស្ទះ​ឬ​ការ​លំបាក​ណា​មួយ​ឡើយ។

ការផ្សាយពាណិជ្ជកម្ម

ជាង​នេះ​ការ​ប្រាថ្នា​អ្វី ក៏​នឹង​លេចចេញ​ជា​ផ្លែផ្កា​នៅ​ពេល​ខាង​មុខ​ដូច​គ្នា តែ​ត្រូវ​ចាំ​ចូរ​បន្ត​រក្សា​ឥរិយាបថ​វិជ្ជមាន និង​បន្ត​ជឿជាក់​លើ​ខ្លួន​ឯង ហើយ​រឿង​ល្អៗ​នឹង​មក​ជា​បន្តបន្ទាប់។

ថូមាសទី ២

ការផ្សាយពាណិជ្ជកម្ម
2
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រសិន​អ្នក​ជ្រើសរើសថូនេះ អ្នក​ត្រូវ​ចាំ​ថា រឿងរ៉ាវ​នៅ​ក្នុង​ឆ្នាំ ២០២៣ នេះ អ្នក​ត្រូវ​តែ​ពឹងផ្អែក​លើ​ខ្លួន​ឯង ដោយ​មិន​អាច​រង់ចាំ​ជំនួយ​ពី​អ្នកដទៃបានទេ។

សុំ​កុំ​ល្បួង​ខ្លួន​ឯង​ឲ្យ​ចាំ​មើល​ជំនួយ​ពី​គេ នោះ​ការងារ​លំបាក​ក្តី មិន​លំបាក​ក្តី គឺ​អ្នក​មិន​អាច​សម្រេច​បាន​ឡើយ​នៅ​ពេល​ខាង​មុខ។ បែប​នេះ​អ្នក​ត្រូវ​ផ្លាស់ប្តូរ​ខ្លួន​ឯង តាម​រយៈ​ការ​គិត ខ្លួន​ឯង​ជួយ​ខ្លួន​ឯង ខ្លួន​ឯង​លើក​ខ្លួន​ឯង ដោយ​មិន​រង់ចាំ​ជំនួយ​ពី​នរណា​ឡើយ នោះ​ទើប​អ្នក​អាច​ជួប​រឿង​ល្អ​នៅពេលដ៏ខ្លីខាងមុខនេះ។

ការផ្សាយពាណិជ្ជកម្ម

ថូមាសទី ៣

3
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ថូនេះ​គឺ​ចង់​ប្រាប់​មក​អ្នក​ថា នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ អ្នក​នឹង​មាន​អារម្មណ៍​ដូច​ជា​កំពុង​ស្ថិត​នៅ​កំពូល​នៃ​ចំណុច​ដ៏​ខ្ពស់​ត្រដែត​មួយ​អ៊ីចឹង។

ការផ្សាយពាណិជ្ជកម្ម

គ្រប់​យ៉ាង​នឹង​មាន​ភាព​ល្អ​ប្រសើរ ហើយ​មិន​សូវ​មាន​រឿង​ខ្វាយខ្វល់​ចូល​មក​លោង​បន្លាច​ចិត្ត​អ្នក​ត​ទៅ​ទៀត​ឡើយ។ ជាង​នេះ​អ្នក​ក៏​នឹង​ទទួល​បាន​ពេលវេលា​សម្រាក ដើម្បី​រីករាយ​ទទួល​យក​នូវ​ភាព​វិជ្ជមាន​មួយ​ចំនួន​មក​ក្នុង​ជីវិត។

ថូមាសទី ៤

ការផ្សាយពាណិជ្ជកម្ម
4
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ថូចុងក្រោយបង្ហាញថាអ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយ ហាក់គ្មានអ្វីជាប់ជាបន្លាក្នុងទ្រូងទាល់តែសោះ ពោលដូចគ្រប់យ៉ាងលំបាកៗ ត្រូវបានគេរែក គេដកចេញពីក្នុងខ្លួន។ ពេលវេលាល្អៗទំនងជានឹងបន្តរហូតដល់ថ្ងៃភ្ជុំបិណ្ឌខាងមុខផងដែរ បន្ថែមពីការជួបជុំគ្រួសារដ៏សែនកក់ក្តៅ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម