តាមហោរាសាស្ត្រ ម្ចាស់ឆ្នាំទាំង ៣ នឹងទទួលបទពិសោធន៍លំបាកមួយចំនួន ដោយត្រូវឆ្លងកាត់បញ្ហាជាបន្តបន្ទាប់ តែសុំកុំបោះបង់ វ៉ៃឲ្យអត់ហួស ៥ ឆ្នាំទៅមុខទេ អ្នកនឹងទទួលបានលាភធំ ត្រលប់មកវិញ សល់ឡាន សល់ផ្ទះ សល់លុយចាយពេញដៃ៖
អ្នកកើតឆ្នាំជូត – កណ្តុរ

ម្ចាស់ឆ្នាំជូត ជាឆ្នាំដែលងាយនឹងជួបសំណាង មិនថាតែក្នុងអាជីពការងារ និងការវិនិយោគធំតូចក្តី ជារួមប្រាក់ចំណូល ប្រាក់ចំណេញ គឺមានច្រើន។
មនុស្សនេះទៀងត្រង់ មិនចូលចិត្តពឹងអ្នកដទៃ ពោលបង្កើតជោគវាសនាឲ្យមានបានដោយខ្លួនឯង។ ក៏អរគុណនូវសមត្ថភាព ទេពកោសល្យដែលអ្នកមានស្រាប់ គួបផ្សំនឹងសំណាងត្រូវចូលមកដល់ជាបណ្តើរៗផង ទ្រព្យធំ នឹងរំលេចជាបន្តបន្ទាប់ពីឆ្នាំនេះតទៅ។
អ្នកកើតឆ្នាំឆ្លូវ – គោ

មនុស្សនេះរាងមានចរិតរឹងរូស មិនឆេវឆាវ មិនចេះគ្រប់គ្រងអារម្មណ៍ ប៉ុន្តែពួកគេពិតជាមានចិត្តល្អ ស្វាហាប់ក្នុងការងារ ហើយក៏ពូកែអត់ធ្មត់ តស៊ូមិនខ្លាចការលំបាក ដោយបូកផ្សំនឹងសំណាងបន្តិចបន្តួចផង ក៏អាចជួយឲ្យពួកគេអាចសម្រេចសមិទ្ធផលនានាបានឆាប់រហ័ស បើទោះបីស្ថិតនៅអាយុរាងក្មេងបន្តិចក្តី។
រាសីរបស់ម្ចាស់ឆ្នាំឆ្លូវ នឹងឡើង តាមការខិតខំប្រឹងប្រែង ហើយការបោះជំហានធំមួយសម្រាប់ពួកគេនឹងចូលមកដល់នៅឆ្នាំខាងមុខ ដែលដំណាក់កាលនេះ អាចនាំឲ្យប្រមូលចូលទ្រព្យសម្បត្តិជាច្រើន។ មនុស្សនេះពេលមានបាន មិនភ្លេចទេគ្រាក្រ រួចក៏មិនភ្លេចជួយអ្នកដទៃ។
អ្នកកើតឆ្នាំរោង – នាគ

ឆ្លងផុតឆ្នាំចាស់ ២០២២ អ្នកកើតឆ្នាំរោង ក៏ដូចទទួលបានផ្កាយលើកយីអ៊ុន ដែលនាំឲ្យឆ្នាំ ២០២៣ តទៅមុខ ពួកគេមានជីវិតល្អប្រសើរឡើងពីមួយកម្រិតទៅមួយកម្រិត។
ក្នុងកំឡុងពេល ៥ ឆ្នាំទៅមុខ ថាមពលវិជ្ជមានទាំងឡាយ នឹងប្រមូលផ្តុំមកជួយជ្រោមជួយជ្រែងឲ្យរាសីអ្នកកើតឆ្នាំរោង ឡើងខ្ពស់ត្រដែត ហើយជីវិត ពីធ្លាប់លំបាក ប្រែក្លាយជាអ្នកមាន ដូចត្រូវគេបត់ ១៨០ ដឺក្រេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

