បើទោះបីម្ចាស់ឆ្នាំទាំង ៤ ខាងក្រោមមានភាពស្ងៀមស្ងាត់ មិនសូវចេះមាត់ក មិននិយាយស្តីច្រើន តែពួកគេរមែងមានចិត្តស្មោះត្រង់ ខិតខំនឹងការងារ ហើយក៏ចូលចិត្តសាងអំពើល្អណាស់ដែរ។ ហេតុនេះហើយ មិនយូរមិនឆាប់ នឹងឆ្លងផុតការលំបាកទាំងឡាយ ហើយជួបតែមនុស្សល្អៗ និងជួបភាពមានបានចំពោះមុខ៖
អ្នកកើតឆ្នាំជូត – កណ្ដុរ

មនុស្សនេះ តែងមានចរិតស្ងប់ស្ងាត់ មិនចូលចិត្តបង្អួត អំនួតដាក់នរណាឡើយ។ វាសនាពួកគេមានបានលឿនជាងមនុស្សជុំវិញខ្លួន ក៏ដោយសារការព្យាយាមឥតឈប់ តាំងពីចំណុចចាប់ផ្តើម ០ រៀងមក។
ប្រសិនស្ថិតក្នុងកាលៈទេសៈលំបាក ក៏តែងមានគំនិតជំរុញ លើកទឹកចិត្តខ្លួនឯងឲ្យក្រោកឈរ ហើយបើឃើញអ្នកដទៃលំបាក ទោះខ្លួនកំពុងលំបាកស្រាប់ហើយនោះ ក៏នៅមានចិត្តអាណិតអាសូរ ចង់ជួយគេចេញពីចិត្តដែរ។ ចរិតមិនក្រអឺតក្រទម បន្ថែមនឹងគំនិតសុទិដ្ឋិនិយមតាំងពីកំណើត មិនយូរទេ គោលដៅជោគជ័យក៏នៅនឹងមុខ ភាពក្រលំបាកក៏ឆាប់ជៀសឆ្ងាយ។
អ្នកកើតឆ្នាំខាល – ខ្លា
រីឯម្ចាស់ឆ្នាំខាលវិញ រាល់កិច្ចការងារអ្វី មិនសូវចូលចិត្តត្អូញច្រើន ហើយបើអាចធ្វើវា សម្រេចវាដោយខ្លួនឯង ក៏មិនទម្លាប់ទៅពឹងអ្នកដទៃ។ ក្រោយសម្រេចវាកើតជាផល ជាផ្កា ក៏សម្ងំឱបសុខនោះទុក មិនទម្លាប់ទៅអួតសម្ញែង បង្ហាញមនុស្សខាងក្រៅឡើយ ពោលចាំដល់គេមើលឃើញ ឬឈ្វែងយល់ដោយខ្លួនឯង។
ក៏ប៉ុន្តែមនុស្សនេះ មិនខ្លាចការចែករំលែក ជារួមបើអាចជួយឲ្យអ្នកដទៃបានសុខឃ ហើយគេយកទៅអនុវត្តក្នុងផ្លូវត្រូវ នោះពេញចិត្តនឹងជួយដោយមិនស្ទាក់ស្ទើរទៀតផង។ កន្លងមក អ្នកកើតឆ្នាំខាល ឆ្លងកាត់ការខិតខំខ្លាំងណាស់ហើយ ម្ល៉េះត្រើយនៃរង្វាន់ជាទីគាប់ចិត្ត ក៏កៀកនឹងរំលេចចូលមកដល់។
អ្នកកើតឆ្នាំវក – ស្វា

មនុស្សនេះ ឈ្លាសវៃណាស់ បើទោះបីមិនសូវបង្ហើបមាត់បង្ហើបសម្តី តែទំនាក់ទំនងជាមួយមនុស្សល្អៗ គឺពួកគេមានរបៀបថែរក្សាបានយ៉ាងត្រឹមត្រូវ។ ពួកគេយល់ច្បាស់ ថាពេលណាគួរនិយាយ ពេលណាមិនគួរ។
ជាមនុស្សមិនចេះបង្ខូច មិនចេះអំនួត ផ្ទុយទៅវិញ មានតែដាក់ខ្លួនសរសើរអ្នកដទៃថាល្អជាង។ បូកផ្សំភាពឈ្លាសវៃ ក៏នាំឲ្យបុគ្គលនេះ ឆាប់ជោគជ័យទាំងវ័យក្មេង ហើយក៏រមែងបង្កើតទម្លាប់ចែករំលែករឿងល្អៗ ទៅកាន់អ្នកដទៃ ចង់ជួយឲ្យអ្នកដទៃមានបានដូចជាខ្លួនដែរ។
អ្នកកើតឆ្នាំកុរ – ជ្រូក

មនុស្សនេះស្ងប់ស្ងាត់ សូម្បីតែកន្លែងដើរកម្សាន្ត ក៏មិនចូលចិត្តភាពអ៊ូអរដែរ ពោលចូលចិត្តទៅកន្លែងដែលមានភាពស្ងប់ស្ងាត់ នោះជាទីជម្រកផ្លូវចិត្តដ៏កក់ក្ដៅសម្រាប់គេហើយ។ និយាយត្រង់ទៅត្រង់មក ចូលចិត្តរាប់អាន មនុស្សណាដែលគ្មានចិត្តវៀចវេរ។
ម្ចាស់ឆ្នាំកុរ មានចរិតស្លូតបូត មានប្រាជ្ញាខ្ពស់ នាំឲ្យជោគវាសនា ឆាប់មានអ្នកធំ អ្នកខ្ពស់ជាងខ្លួនចាំជួយស្រោចស្រង់ឲ្យឡើងបានទ្រនំខ្ពស់ ល្មមនឹងរស់ស្រួល។ មនុស្សនេះ កម្របង្កកំហុសណាស់ ហើយបើខុសម្តងចាំមួយជីវិត ជាមូលហេតុនាំឲ្យមានអ្នកដទៃចូលចិត្តរាប់អាន និងជឿជាក់ទៅលើពួកគេ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

