នៅរយៈពេល ៣ ខែបន្ទាប់ ពោលរាប់ពីខែមករា, កុម្ភៈ និងមិនាខាងមុខ សម្រាប់អ្នកកើតឆ្នាំទាំង ៣ ដូចបង្ហាញខាងក្រោម នឹងមានជីវិតឡើងខ្ពស់ត្រដែត ហឹបលុយដល់ពេលបើក នាំឲ្យចូលជន់ដូចទឹកជំនន់នាខែវស្សា៖
អ្នកកើតឆ្នាំខាល – ខ្លា

ជាមនុស្សដែលតែងតែមានចរិតរឹងមាំ មានទំនួលខុសត្រូវខ្ពស់ចំពោះកិច្ចការងារដែលពួកគេកំពុងធ្វើ។ នៅ ៣ ខែបន្ទាប់ មករា កុម្ភៈ និងមិនាខាងមុខ ម្ចាស់ឆ្នាំខាល នឹងមានការផ្លាស់ប្តូរដ៏ធំ ដោយពួកគេទទួលបានឱកាសដែលកម្រនឹងជួបក្នុងជីវិត ហើយអាចនាំឲ្យទទួលបានជោគជ័យ ល្មមនឹងមនុស្សជាច្រើននៅក្បែរខ្លួនគេច្រណែន។
តាមពិតទៅប៉ុន្មានខែមកនេះ ម្ចាស់ឆ្នាំខាល ជួបរឿងលំបាកច្រើនហើយ រួចក៏ដល់ពេលដែលពួកគេទទួលបានរឿងភ្ញាក់ផ្អើលនៃផ្នែកទ្រព្យត្រលប់មកវិញ ដោយការលំបាកនានានឹងត្រូវបានដោះស្រាយ ហើយមានតែសាងអាជីព បង្កើតចំណូល បង្កើតប្រាក់ចំណេញហូរចូលដូចទឹកនៅ ៣ ខែខាងមុខ។
អ្នកកើតឆ្នាំមមែ – ពពែ

ជាមនុស្សមានចរិតស្លូតបូត ម៉ឺងម៉ាត់ និងតែងតែទទួលបានការរីកចម្រើនក្នុងជីវិតជានិច្ច។ មនុស្សកើតឆ្នាំមមែ ប្រហែលជាដំបូងឡើយមិនមែនជាអ្នកមានអ្វីទេ តែពួកគេខិតខំ ពួកគេក្លាហាន ដល់រុញខ្លួនឲ្យក្លាយជាអ្នកមានបានទៅថ្ងៃមុខ។
នៅ ៣ ខែ ត្រីមាសទី ១ ឆ្នាំ ២០២៣ នេះ អ្នកកើតឆ្នាំមមែ នឹងមានជីវិតល្អប្រសើរឡើង បញ្ច្រាសពីស្ថានភាពកាលពីដើមឆ្នាំ ដែលពួកគេជួបរឿងរ៉ាវលំបាកក្នុងជីវិត។ ទាំងការងារ ការរកស៊ី ទ្រព្យសម្បត្តិរបស់ម្ចាស់ឆ្នាំមមែ នឹងរីកសាយ ដូចផ្លែទ្រព្យដែលកំពុងដុះផ្លែផ្កា។ ពួកគេអាចនឹងទទួលបានជំនួយធំ ពីមនុស្សដែលមានឋានៈខ្ពស់ជាង ជួយទាញដៃឲ្យឡើងទៅកម្រិតខ្ពស់មួយទៀតផង។
អ្នកកើតឆ្នាំកុរ – ជ្រូក

ជាមនុស្សមានចរិតស្លូតបូត មិនចេះឈឺឆ្អាលនឹងរឿងអ្នកដទៃច្រើនទេ ហើយមនុស្សនេះ រមែងមានមនុស្សល្អៗនៅក្បែរខ្លួន ចាំជួយ ចាំគាំទ្រដល់គេជានិច្ច។ សម្រាប់ ៣ ខែ ពោលរាប់ពីខែមករា កុម្ភៈ និងមិនា គឺជាពេលវេលានាំសំណាងដ៏ធំមួយសម្រាប់ ម្ចាស់ឆ្នាំកុរ ហើយចន្លោះនោះ អ្នកនឹងប្លែកចិត្តថា ស្ងប់ស្ងាត់រឿងលំបាកនានា លែងមានដូចកាលពីប៉ុន្មានខែមុន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

