តាមរយៈសន្លឹកបៀរទាំង ៣ ខាងក្រោម Knongsrok សូមឲ្យបងប្អូនធ្វើការបើកយកមួយ ហើយរក្សាទុកនៅនឹងក្នុងចិត្តសិន។ បិទភ្នែក ៣ វិនាទី សឹមបងប្អូនបើកឡើងវិញ ហើយអូសចុះមកក្រោម ដើម្បីផ្ទៀងផ្ទាត់មើលចម្លើយ ថាតើសប្តាហ៍ថ្មី ចំថ្ងៃចន្ទ-អាទិត្យ ០៩ ដល់ ១៥ មករាខាងមុខ នឹងអាចជួបរឿងរ៉ាវអ្វីខ្លះក្នុងជីវិត?
សន្លឹកបៀរទី ១

អ្នកនឹងទទួលបានភាពរីករាយនៅកន្លែងការងារ និងការរកស៊ី ដោយដំណើរការគ្រប់កាតព្វកិច្ចទាំងឡាយ នឹងសម្រេចទៅបានដោយរលូន ពោលគ្មានឧបសគ្គអ្វីមករាំងស្ទះអ្នកឡើយ នៅ ៧ ថ្ងៃពេញខាងមុខ។ ទន្ទឹមនេះ វាក៏ជាផល ជាអំណោយផ្នែកទ្រព្យមួយផ្នែកផងដែរ ជាការប៉ះប៉ូវនឹងញើសឈាមនឿយហត់មួយរយៈពេលមុន។
សន្លឹកបៀរទី ២

មានមនុស្សមួយចំនួន ដែលគេមិនជឿជាក់លើអ្នក គេហាក់គ្មានទំនុកចិត្តមកលើអ្នកទាល់តែសោះ។ យ៉ាងណានៅខែមករា ចំសប្តាហ៍ថ្មីរាប់ពីស្អែកនេះ បើអ្នកជាបុគ្គលិកផ្នែកលក់ ឬការងារដែលតម្រូវឲ្យមានការបញ្ចុះបញ្ចូលអូសទាញភ្ញៀវ ម្ល៉េះអ្នកនឹងទទួលបានដំណឹងល្អ ទទួលបានការយល់ព្រម យល់ស្របពីអតិថិជន។
រីឯអ្នកធ្វើកិច្ចការងារ ឬរបររកស៊ីធម្មតា បើដាក់ចិត្តលើការវិនិយោគអ្វី ដែលបានចាប់ផ្តើមតាំងពីខែចាស់ ក៏នឹងរំពឹងទទួលបានផ្លែផ្កាជាបណ្តើរៗផងដែរ នៅពាក់កណ្តាលខែដ៏ខ្លីខាងមុខ។
សន្លឹកបៀរទី ៣

គោលដៅរបស់អ្នក ឈានចូលមកដល់ហើយ ការបោះជំហានខិតខំអស់ពេលជាយូរ ពេលវេលាលេចចេញផ្លែផ្កា លេចចេញលទ្ធផលសមប្រកប នឹងចូលមកដល់ នៅពេល ៧ ថ្ងៃខាងមុខ។
ចូររៀបចំខ្លួនឲ្យបានល្អ ត្រៀមនឹងទទួលយកវាដោយក្តីរីករាយ និងមោទនភាពចំពោះការខិតខំកន្លងមក ហើយក៏ត្រូវត្រៀមផែនការណ៍ដើម្បីបោះជំហានទៅកាន់ចំណុចកំពូលបន្ទាប់ផងដែរ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

