ធ្មេចបើកៗដំណើរការ ៥០ ភាគរយនៃខែមករាក៏បម្រុងនឹងចូលមកដល់ សល់តែប៉ុន្មានថ្ងៃ ក៏ឆ្លងដល់ពាក់កណ្តាលខែហើយ។ យើងចង់ឲ្យបងប្អូនជ្រើសរើសត្រីមួយ ក្នុងចំណោមត្រីទាំង ៣ ដែលពេញចិត្ត ដើម្បីឲ្យ Knongsrok បង្ហាញទៅវិញ ពីតម្រុយនៃសំណាងបម្រុងនឹងកើតឡើងក្នុងជីវិត៖
ត្រីទី ១

នាពាក់កណ្តាលខែខាងមុខនេះ នឹងមានឱកាសការងារ ការរកស៊ីជាច្រើនហូរចូលមក។ វាល្អជាងបច្ចុប្បន្នភាព ហើយអាចស្តារគ្រប់យ៉ាងត្រលប់មកវិញ។អាថ៌កំបាំងដែលអ្នកចង់ដឹង ចន្លោះនៃជីវិតដែលអ្នកគិតថា មិនទាន់គ្រប់គ្រាន់ ក៏វានឹងត្រូវបានបំពេញដោយរលូននៅមួយសប្តាហ៍បន្ទាប់។
ត្រីទី ២

ជោគវាសនាអ្នកអាចបត់ទៅ ១៨០ ដឺក្រេថ្មីត្រឹមមួយពព្រិចភ្នែក ដោយមានន័យថា បើខណៈនេះអ្នកកំពុងជួបរឿងមិនល្អ ចូរកុំបារម្ភពេកអី ដោយរឿងរ៉ាវវិជ្ជមាន ថាមពលនៃវិញ្ញាណល្អ នឹងជួយរុញអ្នកឲ្យឆ្លងផុត ហើយជួបពន្លឺភ្លឺចិញ្ចាចនាំអ្នកឲ្យទៅជួបលាភសំណាង ដែលកំពុងរង់ចាំ។
ត្រីទី ៣

អ្នកគិតអ្វីមិនចេញទេ មែនទេ? ខណៈនេះ អ្នកមានការងារដែលត្រូវធ្វើ ការរកស៊ីដែលត្រូវគិត ថាគួរធ្វើបែបណាបន្ត ទៅផ្លូវណាបន្ត។ ថាមពល កម្លាំងថ្មី គំនិតថ្មី នឹងរំលេចឡើង ដោយឯកឯង ក្នុងពាក់កណ្តាលខែខាងមុខ។ វាសក្តិសមនឹងទទួលបាន សម្រាប់ជីវិតមួយនេះ ព្រោះអ្នកបានខិតខំឆ្លងកាត់ការលំបាករាប់ភ្លេចមកហើយ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

