ម្តាយឳពុកគឺប្រៀបដូចជានិមិត្តរូបសំរាប់កូនៗ ពួកគាត់មានតួនាទីខ្ពស់បំផុតក្នុងការមើលថែ អប់រំ ផ្តល់ចំនេះដឺង និងសីលធម៌ក្នុងការរស់នៅរបស់កូនៗ។ កូនមានគំរូល្អ ឬមិនល្អគឺដោយសារគ្រឹះអប់រំរបស់បន្ទុកគ្រួសារម៉ាក់ប៉ារបស់គាត់នេះឯង។
សម័យកាលនេះមិនមែនជារឿងងាយក្នុងការដឹកនាំកូនៗ ឱ្យក្លាយជាបុគ្គលល្អរស់នៅក្នុងសង្គមយើងបច្ចុប្បន្នទេ។ អ្នកគប្បីមានយុទ្ធសាស្ត្រក្នុងការអប់រំកូនៗ ឱ្យបានល្អបើពុំនោះទេការធ្វេសប្រហែសរបស់អ្នក ថ្ងៃនេះអាចនឹងបណ្តាលអោយកូនអ្នកធ្លាក់ក្នុងអាបាយមុខផ្សេងៗ។
មានរឿងជាច្រើនដែលអ្នកគួរតែដឹង និងត្រៀមខ្លួនដើម្បីប្រឈមដោះស្រាយបញ្ហា និងពង្រឹងសតិបញ្ញាកូនៗរបស់អ្នក។ ថ្ងៃនេះ Brightside សូមផ្តល់គមនិតមួយចំនួនជូនលោកប៉ាអ្នកម៉ាក់ក្នុងការអប់រំប្រៀនប្រដៅកូនអោយបានជោគជយ័។
1. មិនគួរបង្ខំកូនអោយធ្វើអ្វីមួយដោយកំហឹងឡើយ

អ្នកគប្បីលើកហេតុផលប្រាប់កូន លួងកូនដោយភាសាល្អៗ។
2. អ្នកគួរអោយកូនស្វែងយល់ពីកំហុស

គប្បីអោយកូនៗរបស់អ្នករៀនដោះស្រាយបញ្ហាដោយខ្លួនឯង អ្នកមិនគួរធ្វើជាអ្នកដោះស្រាយបញ្ហារបស់គាត់ឡើយ តែអ្នកមានសិទ្ធពន្យល់ពីរបៀបដោះស្រាយបញ្ហានោះបាន។
3. រាល់ពេលកូនមានបញ្ហាប៉ះពារ ឬគ្រោះថ្នាក់

អ្នកគប្បីសួរនាំថាមានរឿងអ្វីកើតឡើងដោយពាក្យល្អៗ អ្នកមិនគួរ បន្ទោសរឺវាយដំបន្ថែមនោះឡើយ។ ការស្ដីបន្តោស វាយដំអាចធ្វើអោយប៉ះពាល់ដល់សតិអារម្មណ៍កូនដ៏ខ្លាំងបំផុត។
4. កុំព្យាយាមទំរើសកូនពេក

កូនរបស់អ្នកគេធំបន្តិចហើយ គេអាចស្តាប់ហេតុផល ការនិយាយល្អៗបាន ទោះបីថ្ងៃនេះគេមិនទាន់ធ្វើតាមអ្នក១០០ភាគរយក៏ដោយ វាគង់តែថ្ងៃណាមួយគេនិងយល់ពីភាសាល្អៗរបស់អ្នកមិនខាន។ អ្នកគួរតែបង្គាប់កូនអោយមានជំរើសតិចបំផុតមិនលោភលន់ពេក មិនថាការញ៉ាំ ឬរបស់លេងឡើយ។
5. ការដាក់ពិន័យកូនទៅតាមអាយុកាលរបស់កូន

អ្នកមិនគួរព្យាយាមប្រដៅកូន និងដាក់គំនាបកូនខ្លាំពេកទេ កូនៗរបស់អ្នកអាចមិនទាន់មានការគិតដូចមនុស្សធំនៅឡើយ ចូរព្យាយាមណែនាំគេបន្តិចម្តងៗ តាមពេលវេលា អោយពួកគេរីកលូតលាស់ គំលាតក្នុងការគិត និងភាពរីករាយសប្បាយ។
6. កុំទំលាប់សំឡុតគំរាមកំហែងកូនៗរបស់អ្នកពេក

ការស្រែកគំរាម គំហកអាចធ្វើអោយប៉ះពាល់ដល់សតិអារម្មណ៍កូន នាពេលអនាគ។ ការដាក់បង្ហាញអត្តចរិត ឫកពារបស់អ្នកអាចបណ្តាលអោយកូនៗរបស់អ្នក ងាយទទួលយកជាគំរូពីអ្នក។ អ្នកគប្បីបង្រៀនកូនៗ តាមរបៀបឱ្យកូនចេះដោះស្រាយ តាមបែបសុជីវធម៌ជំនួសវិញ។ កូនៗត្រូវការ ការថ្នាក់ថ្នមដោយទឹកចិត្ត។
7.បង្ហាញកូនថាការគិតរបស់កូនអាចនឹងជួបបញ្ហា ឬគ្រោះថ្នាក់

ទោះបីជាកូនៗរបស់អ្នកនៅតូចយ៉ាងណាក៏ដោយ ក៏ពួកគេមានគំនិតផ្ទាល់ខ្លួនផងដែរ ដោយពួកគេមានតម្រូវការសម្រាប់ពួកគេជាចាំបាច់។ ក្នុងនោះអ្នកប្រហែលជាពិបាកនិងទទួលយកនៅទង្វើររបស់កូន ជាពិសេសនៅពេលកូនចង់ធ្វើរឿងអ្វីមួយ អ្នកត្រូវតែបង្វែរស្ថានការណ៍ដោយព្យាយាមរកគន្លឹះអ្វីផ្សេងមកលួងកូន។
8. ម្តាយឪពុកមានតួនាទីជាគំរូល្អៗសម្រាប់កូនៗ

ភាពជាមាតាបិតាមានតួនាទីសំខាន់ក្នុងការប្រៀនប្រដៅកូនៗ បើអ្នកជាមាតាបិតាដែលមានអត្តចរិតកោងកាច នោះកូនៗរបស់អ្នកក៏នឹងមានអនាគតដូចជារូបអ្នកមិនខាន ព្រោះគ្រប់សកម្មភាព និងរូបភាពដំបូងគេ ដែលកូនៗទទួលបានមុនគេគឺម្តាយឳពុកនេះហើយ។ ចូលអ្នកធ្វើជាគំរូល្អសម្រាប់កូនៗរបស់អ្នកអោយបានច្រើន។
9. បង្ហាញកូនថាអ្នកជាចៅហ្វាយ

មានន័យថាអ្នកមិនគួរបណ្តោយតាមចិត្តកូនគ្រប់ពេលវេលានោះឡើយ ពេលខ្លះអ្នកត្រូវចិត្តរឹងចំពោះកូន តែមិនមែនវាយដំបញ្ឈប់កូននោះឡើយ។
10. បង្ហាត់បង្ហាញកូនឱ្យពេញចិត្តនៅអ្វីៗដែលកូនៗមាន

ឪពុកម្តាយតែងតែចង់បំពេញតម្រូវការ និងបំណងរបស់កូនឱ្យខានតែបាន តែពេលខ្លះកូនៗតែងតែធុញទ្រាន់នៅវរបស់របរទាំងនោះ និងមិនអោយតម្លៃលើរបស់របរដែលកូនមានលេងឡើយ។ ការផ្តល់អោយកូនគ្រប់អ្វីៗដែលកូនចង់បាន មិនមែនជារឿងល្អនោះទេ តែអ្នកកំពុងតែបង្រៀនកូនៗរបស់អ្នកអោយមានការខ្ជះខ្ជាយទៅវិញទេ។ ដូចនេះអ្នកគួរតែនាំកូនៗលេង នៅរបស់របរដែលមានស្រាប់ នាំគេលេង និងផ្តល់ពេលវេលាសម្រាប់ពួកគេអោយបានច្រើន៕
ប្រែសម្រួលដោយ៖ វីរៈ|ប្រភព៖ បរទេស

